ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងបដិវត្តន៍យានយន្តអគ្គិសនីពិភពលោក ហើយវត្តមានការមកដល់នៃក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនិងមានការរីកចម្រើនលឿនបំផុតនៅប្រទេសចិននឹងនាំមកនូវជម្រើសកាន់តែល្អសម្រាប់ប្រជាជនកម្ពុជា។ ការនាំចូលផ្តាច់មុខមកកាន់ទីផ្សារព្រះរាជាណាចក្រដោយក្រុមហ៊ុន TF Motors បានធ្វើឲ្យ Leapmotor ក្លាយជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍនិងជម្រុញដំណើរការប្រើប្រាស់យានយន្តអគ្គិសនីរបស់កម្ពុជាកាន់តែកើនឡើងដើម្បីឆ្ពោះទៅរកមធ្យោបាយដែលឆ្លាតវៃនិងប្រកបដោយនិរន្តរភាព។
នាពេលឆាប់ៗនេះ អគារតាំងបង្ហាញរថយន្ត Leapmotor នឹងបង្ហាញរូបរាងជាផ្លូវការនៅលើផ្លូវ ៦០ម៉ែត្រ ក្នុងទីក្រុងភ្នំពេញ ដែលនឹងត្រូវបើកបង្ហាញរថយន្តពិសេសៗចំនួន២ម៉ូដែលដំបូងគេសម្រាប់ទីផ្សារប្រទេសកម្ពុជា៖
• Leapmotor T03 ដែលជារថយន្តអគ្គិសនីខ្នាតតូចមានរចនាបទទាក់ទាញ ដែលសមស្របសម្រាប់ការធ្វើដំណើរនៅក្នុងទីក្រុង
• Leapmotor C10 ជាប្រភេទរថយន្ត SUV ដែលមានទំហំធំស្តង់ដារបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ និងបើកបរបានរយៈចម្ងាយវែង។
រថយន្តទាំង២ម៉ូឌែលនេះបង្ហាញពីការប្តេជ្ញារបស់ក្រុមហ៊ុន Leapmotor ក្នុងការផ្តល់ដំណោះស្រាយជម្រើសរថយន្តអគ្គិសនីដែលមិនត្រឹមតែមានភាពច្នៃប្រឌិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែអាចផ្តល់នូវភាពងាយស្រួល មានអត្ថប្រយោជន៏ខ្ពស់សម្រាប់អ្នកបើកបរទូទៅ។
បច្ចុប្បន្ននេះ Leapmotor ជាសមាជិកក្នុងក្រុម Stellantis Group ដែលជាសមាគមយានយន្តដ៏ធំរបស់ពិភពលោក ដែលរួមមានម៉ាករថយន្តល្បីៗដូចជា Peugeot, Jeep និង Citroën ដែល កំពុងពង្រីកទីផ្សារជាសកលយ៉ាងឆាប់រហ័សលើទីផ្សារពិភពលោក។ ការរួមបញ្ចូលគ្នារវាងតម្លៃសមរម្យ បច្ចេកវិទ្យាដ៏ឆ្លាតវៃ និងការរចនាទាន់សម័យដែលគិតគូរពីបរិស្ថាន តាមរយៈការរចនាពីអ្នកជំនាញអន្តរជាតិ និងបណ្តាញជាសកលលោក បានធ្វើឲ្យក្រុមហ៊ុន Leapmotor មានសក្តានុពលខ្ពស់ក្នុងការផ្តល់នូវរថយន្តអគ្គិសនីដែលឆ្លាតវៃនិងមានគុណភាពល្អសម្រាប់ប្រជាជនកម្ពុជា។
លោក Homan ស្ថាបនិកក្រុមហ៊ុន TF Motors បានឱ្យដឹងថា “Leapmotor គឺជាតំណាងនៃភាពឆ្លាតវៃរបស់រថយន្តអគ្គិសនីបែបអនាគត” ហើយក្នុងនាមជាក្រុមហ៊ុននាំចូលផ្តាច់មុខនៅកម្ពុជា យើងពិតជាមានមោទនភាពក្នុងការនាំមុខនូវវិស័យរថយន្តអគ្គិសនីក្នុងយុគសម័យថ្មីនេះរបស់ប្រទេសកម្ពុជា។ បេសកកម្មរបស់យើងគឺមិនមែនត្រឹមតែការលក់រថយន្តប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងស្ថាបនាប្រព័ន្ធយាន្តយន្តអគ្គិសនីអោយបានពេញលេញ រួមទាំងសេវាកម្មបន្ទាប់ពេលលក់ (Aftersales Support) ព្រមទាំងការគាំទ្រជាសកល និងការចូលរួមជាមួយដៃគូដើម្បីពង្រីកវិសាលភាពរបស់ខ្លួនផងដែរ។
ការមកដល់នូវរថយន្ត Leapmotor អាចក្លាយជាការប្រែប្រួលដ៏សំខាន់ក្នុងទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា។ ផ្ទុយពីរថយន្តអគ្គិសនីជាច្រើនដែលដាក់លក់ក្នុងតម្លៃខ្ពស់និងគ្មានការនាំចូលផ្តាច់មុខត្រឹមត្រូវ ប៉ុន្តែក្រុមហ៊ុន Leapmotor គឺមានក្រុមហ៊ុននាំចូលផ្តាច់មុខ និងបានផ្ដល់នូវជម្រើសម៉ូដែលចាប់ពីតម្លៃត្រឹមតែ $15,990 ប៉ុណ្ណោះ ដែលធ្វើឲ្យការកាន់កាប់វត្តមានរថយន្តអគ្គិសនីក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ជាច្រើន។ ដោយសារតម្លៃសមរម្យ បន្ថែមជាមួយនឹងចំណាយប្រចាំខែទាប និងអត្ថប្រយោជន៍លើផ្នែកបរិស្ថាន បានបង្កើតឲ្យ Leapmotor ក្លាយជាម៉ាកយីហោដែលបើកបរដោយទំនុកចិត្តខ្ពស់ និងចូលរួមឆ្ពោះទៅកាន់អនាគតពណ៌បៃតង។
វត្តមាននៃការបើកដំណើរការក្រុមហ៊ុនរថយន្តអគ្កិសនីនេះ ក៏ស្របទៅនឹងគោលដៅរបស់រដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងការលើកកម្ពស់និរន្តរភាពនៃឧស្សាហកម្មយាន្តយន្តអគ្គិសនី និងកាត់បន្ថយការប្រើប្រាស់រថយន្តដែលបញ្ចេញឧស្ម័នពុលទៅបរិយាកាស។ ខណៈដែលទីក្រុងភ្នំពេញក៏កំពុងអភិវឌ្ឍលឿន និងមានចរាចរណ៏ច្រើន នោះការប្រើប្រាស់រថយន្តអគ្គិសនីជាជម្រើសដ៏ល្អដែលមានសម្លេងស្ងាត់ល្អ និងជួយដល់បរិស្ថានស្អាតផងដែរ ដែលក្នុងនោះជាការគាំទ្រដ៏មានតម្លៃសម្រាប់សុខភាពសាធារណៈ និងប្រសិទ្ធភាពថាមពលអគ្គិសនី។
ជាមួយបទពិសោធន៍ច្រើនឆ្នាំរបស់ក្រុមហ៊ុន TF Motors ក្នុងការនាំចូលរថយន្តថ្មីមកកាន់ប្រទេសកម្ពុជា អមដោយបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ Leapmotor នឹងផ្តល់ឲ្យអនាគតនៃការធ្វើដំណើរជាមួយរថយន្តអគ្គិសនីនៅកម្ពុជាកាន់តែរីកចម្រើននិងមានប្រសិទ្ធភាពខ្ពស់។ ខណៈដែល Leapmotor មិនត្រឹមតែបង្ហាញវត្តមានរថយន្តថ្មីប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏កំពុងជម្រុញចលនាមួយឆ្ពោះទៅរកភាពឆ្លាតវៃនៃទីក្រុងស្អាត និងមធ្យោបាយធ្វើដំណើរដ៏មាននិរន្តរភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល។