no-alternative title
no-alternative title
no-alternative title
no-alternative title

Honda ចេញឡាន CR-V 2026 ថ្មី ប្រើម៉ាស៊ីន Hybrid តុបតែងបែប Off-road អេមខ្លាំងមែនទែន!

នេះគឺជាឡាន Honda CR-V ប្រភេទ TrailSport ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួន សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយទទួលបានការអាប់ដេត ជាច្រើន។ គួររំលឹកឲ្យដឹងដែរថា TrailSport គឺជាម៉ូដែលមួយ ដែលមានរួចជាស្រេចទៅហើយ នៅលើ Honda Passport ហើយឥឡូវនេះបានពង្រីកមកដល់ត្រកូល CR-V ទៀត សម្រាប់ស៊េរីឆ្នាំ 2026 និង ជាម៉ូដែល Trailsport ប្រើ Hybrid ដំបូងបង្អស់ ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អីចឹងសម្រាប់ Honda CR-V ប្រភេទ TrailSport ស៊េរីឆ្នាំ 2026 នេះ គឺជាប្រើម៉ាស៊ីន Hybrid ជាមួយនឹងម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 (AWD) មានកម្លាំង 204 HP ដែលផ្តល់ឲ្យនូវការសន្សំសំចៃខ្ពស់ មិនថាការប្រើប្រាស់នៅក្នុងក្រុង ឬ ចុះទៅផ្លូវពិបាកនោះទេ។ មិនតែប៉ុណ្ណោះ CR-V TrailSport ក៏បានបំពាក់សំបកកង់ប្រភេទ All-Terrain ជាមួយនឹងយ៉ាន់កង់ ទំហំ 18 អ៊ីញ អមដោយការពង្រឹងទៅលើប្រព័ន្ធទប់លំនឹង Traction Control ដែលកាន់តែជួយដល់សមត្ថភាពលើផ្លូវពិបាករបស់វា ថែមទៀតផង។

ក្រៅពីនោះ វាក៏ទទួលបានការតុបតែងខ្លួនបែបហាប់ណែន និងមាំ ជាពិសេសគឺផ្នែកខាងមុខ ហើយមានបំពាក់បន្ទះដែកការពារបាតក្រោមឡាន, មានហាយឡាយពណ៌ខ្មៅនៅតួខ្លួនខាងក្រៅ, ហាយឡាយថ្នេរដេរពណ៌ទឹកក្រូច នៅកាប៊ីនខាងក្នុង, បំពាក់កុងទ័រឌីជីថល ទំហំ 10.2 អ៊ីញ, កៅអីមុខ និងដៃចង្កូត មានមុខងារកម្តៅ និង បន្ថែមពណ៌បៃតង Ash Green Metallic សម្រាប់តែម៉ូដែល TrailSport នេះ ទៀតផង។

លើសពីនេះទៅទៀត វាក៏បានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ 9 អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay & Android Auto ដោយមិនចាំបាច់ប្រើខ្សែ, កន្លែងសាកថ្មទូរសព្ទឥតខ្សែ និង Speaker ចំនួន 8 គ្រាប់ ជាដើម។ សូមបញ្ជាក់ថា ឡាន Honda CR-V TrailSport ស៊េរីឆ្នាំ 2026 អាចនឹងមានតម្លៃចាប់ពីខ្ទង់ $38,000 ឡើងទៅ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយនឹងមានលក់ក្នុងពេលឆាប់ៗ ខាងមុខនេះ តែម្តង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម