no-alternative title
no-alternative title
no-alternative title
no-alternative title

BYD ចាប់ផ្តើមធ្វើការនាំចេញ Denza N9 Intelligent Drone Edition ឡាន Flagship SUV ទំនើបកម្លាំងជាង 1,100 សេះ

ក្រុមហ៊ុន BYD បានចាប់ផ្តើមក្នុងការនាំចេញរថយន្ត Crossover SUV ស៊េរីថ្មីម៉ូដែលពិសេស Denza N9 Intelligent Drone Edition ដែលដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមានកម្លាំងសរុប 832kW ឬស្មើរនឹង 1,116 សេះ ជាផ្លូវការណ៍។ សម្រាប់បច្ចេកវិទ្យាកូនយន្តហោះដ្រូន (Drone) ដែលភ្ជាប់នៅលើដំបូលរបស់ Denza N9 ត្រូវបានអភិវឌ្ឍន៍ផលិតឡើងរួមគ្នារវាង BYD និងក្រុមហ៊ុនផលិត Drone ឈានមុខគេក្នុងពិភពលោក DJI។ ដែល Drone ពិសេស ឬ Intelligent Drone នេះ គឺមានតម្លៃប្រមាណជា $2,230។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រព័ន្ធបច្ចេកវិទ្យា Drone Station ថ្មីនេះ ត្រូវបាន BYD ប្រកាសចេញជាផ្លូវការណ៍កាលពីដែលមីនា ឆ្នាំ 2025 នេះ។ ហើយ BYD បានចាប់ផ្តើមក្នុងការនាំចេញ Drone Station សម្រាប់រថយន្តម៉ូដែល Denza N9 ដែលជា Flagship Plug-in-hybrid SUV។ ចំពោះ Drone Station ដែលដំឡើងនៅលើដំបូលផ្នែកខាងក្រោយរបស់ Denza N9 គឺមានផ្ទៃក្រឡាទំហំ 0.29 ម៉ែត្រការ៉េ និងកំពស់ប្រមាណ 215mm ហើយនិងភ្ជាប់មកជាមួយសែនស័រចំនួន 3 សម្រាប់ដំណើរការមុខងារបញ្ជាសំខាន់ៗរបស់ Drone។

កន្លែកដាក់ Drone ឬ Drone Station ត្រូវបានភ្ជាប់មកនូវទ្វារអេឡិចត្រូនិចពីរដែលដំណើរស្វ័យប្រវត្តិនៅពេលបង្ហោះ Drone ចេញ និងចូលចតវិញជាមួយ Drone ស៊េរី DJI Air3S ដែលមានល្បឿនហោះហើរអតិបរិមាប្រមាណជា 25km/h និងអាចហោះដល់ល្បឿន 54km/h នៅពេលហោះតាមពីក្រោយរថយន្ត។

 

លក្ខណៈពិសេសមួយទៀតនៃ Drone ឆ្លាតវៃនេះ គឺវាអាចត្រឡប់មកចុះចតសម្រាប់ការសាកថ្មឡើងវិញសម្រាប់រយះចម្ងាយ 2km ហើយសម្រាប់ការសាកបំពេញថាមពលថ្មរបស់ Drone នេះ គឺលឿនរហ័សដែលសាកពី 30% ទៅ 80% ចាយពេលខ្ទង់ 30 នាទី។ Drone ឆ្លាតវៃនេះ មានភ្ជាប់មកជាមួយបច្ចេកវិទ្យាឆ្លាតវៃ AI Software និង image & music editing software។ រីឯការបញ្ជា Drone គឺធ្វើឡើងតាមរយះកម្មវិធីក្នុងទូរស័ព្ទដៃ Smart App Control។ ចំពោះការនាំចេញ Intelligent Drone សម្រាប់ Denza N9 ត្រូវបានចាប់ផ្តើមធ្វើឡើងនៅក្នុងប្រទេសចិនចាប់តាំងពី 1.5 ខែមុន ក្រោយការប្រកាសចេញ។

សម្រាប់ Denza N9 ដែលជា Flagship SUV ប្រណិតរបស់ BYD ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់កាលពីថ្ងៃទី 22 ខែមីនា ឆ្នាំ 2025 ដែលមានតម្លៃចាប់ពីខ្ទង់ $54,270 ដល់ $62,620។ ឡាន Full-size SUV ថ្មីនេះមានប្រវែងតួរខ្លួន 5,258mm/ ទទឹង 2,030mm/ កំពស់ 1,830mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,125mm ជាមួយការបំពាក់កៅអីចំនួន 6 រៀបជា 2x2x2។

 

ឡាន SUV នេះ មានទូរទឹកកកចំណុះ 11 លីត្រ, មានអេក្រង់កម្សាន្តនៅកណ្តាលទំហំធំដល់ 17.3-inch ហើយនិងអេក្រង់ខាងមុខអ្នករួមដំណើរការកៅអីមុខទំហំ 13.2-inch និងអេក្រង់បង្ហាញព័ត៌មានក្រោយដៃចង្កូតទំហំ 13.2-inch។ បន្ថែមពីនេះវា នៅមានមុខងារ AR-HUD ទំហំ 50-inch, អេក្រង់ជាប់លើពិដានដំបូលទំហំ 17.3-inch រួមនឹងប្រព័ន្ធបំពងសំឡេងប្រភេទ Devialet Speaker ចំនួន 26 គ្រាប់។

 

Denza N9 ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 ដែលផលិតកម្លាំងសរុបបាន 680kW ឬស្មើរនឹង 911 សេះ ភ្ជាប់ជាមួយម៉ាស៊ីន Hybrid 2.0-litre turbocharged engine កំលាំង 204 សេះ និងកញ្ចប់អាគុយទំហំ 47kWh ជាប្រភេទ LFP Battery ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 200km ដោយប្រើថាមពលអគ្គិសនីសុទ្ធ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន