no-alternative title
no-alternative title
no-alternative title
no-alternative title

Zeekr 9X Flagship PHEV SUV ត្រូវបានគេទម្លាយចេញរូបរាង និងការរចនាផ្នែកខាងក្នុងជាលើកដំបូង

Zeekr 9X ដែលជារថយន្តប្រភេទ Flagship Plug-in-hybrid SUV ស៊េរីថ្មីពីក្រុមហ៊ុន Geely ត្រូវបានគេទម្លាយចេញពីការឌីស្សាញរផ្នែកខាងក្នុងជាលើកដំបូង។ បើតាមរូបភាពដែលបានបែកធ្លាបបង្ហាញថា នៅផ្នែកកាប៊ីនខាងក្នុងមានបំពាក់នូវអេក្រង់ទំហំធំដល់ 30-inch ដែលដូចគ្នានឹងម៉ូដែល Lynk & Co 900 ដែលក្រុមហ៊ុនទើបប្រកាសចេញកាលពីពេលថ្មីៗនេះ។ Zeekr 9X ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមាននៅទីផ្សារប្រទេសចិនផ្លូវការណ៍នៅត្រីមាសទីបីឆ្នាំនេះ។ ឡាន Flagship PHEV SUV ថ្មីនេះ គាំទ្រនូវប្រព័ន្ធសាកភ្លើងកម្រិតកម្លាំង 900Voltage ភ្ជាប់ដំណើរការដោយម៉ាស៊ីន Hybrid 2.0-liter ICE និងម៉ូទ័រអគ្គិសនីពីរ ជាមួយបច្ចេកវិទ្យាថ្មគាំទ្រការសាកភ្លើងល្បឿនលឿនកម្រិត 6C។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Zeekr 9X Flagship PHEV SUV បំពាក់នូវអេក្រង់ទំហំធំដល់ 30-inch ជាមួយកម្រិតបង្ហាញដល់ 6K ដែលអេក្រង់នេះអាចប្រើបានទាំងអ្នកបើក និងអ្នករួមដំណើរការកៅអីខាងមុខ។ ហើយប្រព័ន្ធដំណើរការទូទៅនៅលើអេក្រង់ និងក្នុងរថយន្តទាំងមូលអាចនឹងគាំទ្រដោយបន្ទះឈីប Qualcomm Snapdragon 8295 ដូចគ្នានឹងម៉ូដែល Lynk & Co 900 ដែរ។ Zeekr X9 គឺមានប្រវែងតួរខ្លួន 5.2m ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3.2m ហើយរថយន្ត SUV ស៊េរីថ្មីក៏នឹងប្រើយ៉ាន់កង់ទំហំ 21-inch ផងដែរ។

ផ្នែកខាងមុខត្រូវបានរចនារំលេចជាមួយប៉ាណារចនាជារបាបញ្ឈជាមួយដែកក្រូម ជាមួយបណ្តុំភ្លើង LED Headlight ដែលបង្កើននូវសោភ័ណ្ឌភាពដ៏ទាក់ទាញ និងភាពទំនើបស៊ីវីល័យ។ នៅលើផ្នែកដំបូលខាងមុខ ឃើញមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR ថែមទៀតផង។ រីនៅផ្នែកខាងក្រោយត្រូវបានរំលេចជាមួយបណ្តុំអំពូលភ្លើង LED ពណ៌ក្រហមដិតចំនួន 43,343 គ្រាប់ មួយជុំគូទក្រោយ។

ទៅលើប្រព័ន្ធសុវត្ថិភាពវិញ Zeekr 9X នឹងគាំទ្រនូវប្រព័ន្ធជំនួយការកម្រិត G-Pilot H9 Driving Assistant system គាំទ្រដំណើរការដោយបន្ទះឈីបឆ្លាតវៃ Nvidia Drive Thor chips ដែលមានកម្រិតនៃភាពឆ្លាតវៃដល់ 1,400 TOPS។ ជាមួយប្រព័ន្ធ G-Pilot H9 គឺដំណើរការជាមួយសែនស័រកាមេរ៉ាចំនួ 13 គ្រាប់, 3 mm-wave radars និង LiDAR ប្រមាណជាពីរបីគ្រាប់ទៀត។ ប្រព័ន្ធនេះ ក៏ភ្ជាប់ដំណើរការជាមួយនឹងប្រព័ន្ធ L3-ready model ដែលគាំទ្រដំណើរការនូវមុខងារនាំផ្លូវ map-free Navigate On Autopilot និង AI Parking spot search ថែមទៀតផង។

Zeekr 9X PHEV SUV គឺនឹងបំពាក់នូវម៉ាស៊ីន Hybrid ទំហំ 2-liter turbocharged engine កម្លាំង 274 សេះ ភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីពីរ ដោយម៉ូទ័រខាងមុខមានកម្លាំង 388 សេះ និងម៉ូទ័រខាងក្រោយមានកម្លាំង 496 សេះ។ រថយន្ត SUV ថ្មីនេះ ក៏នឹងបំពាក់នូវបច្ចេកវិទ្យាថ្មកម្រិត 6C Qilin ternary NMC ផលិតដោយក្រុមហ៊ុន CATL ផងដែរ ដោយការសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយ 380km ដោយប្រើថាមពលអគ្គិសនីសុទ្ធ ជាមួយការសាកភ្លើងពីកម្រិត 20% ទៅ 80% ចាយពេលត្រឹមតែ 9 នាទីប៉ុណ្ណោះ។

 

Zeekr 9X ក៏គាំទ្រនូវប្រព័ន្ធដំណើរការឆ្លាតវៃ dual-chamber air suspension និង dual-valve CDC continuous damping system ផងដែរ ដែលធ្វើឲ្យការបើកបរកាន់តែមានសុវត្ថិភាព និងផាសុខភាពខ្ពស់។ ដោយប្រព័ន្ធនេះ អាចឲ្យ Zeekr 9X អាចបង្កើនកំពស់បន្ថែមបាន 110mm ខណៈកំពស់ស្តង់ដារពីផ្ទៃដីមកផ្ទៃបាទក្រោមរថយន្ត គឺ 288mm។

Zeekr គឺជាម៉ាកយីហោរថយន្តទំនើប High-end brand ដោយជ្រកក្រោមដំបូលរបស់ Geely Group និងត្រូវបានប្រកាសឈ្មោះដំបូងកាលពីឆ្នាំ 2021។ ក្នុងពេលបច្ចុប្បន្នម៉ាកយីហោរថយន្ត Zeekr គឺមានចំនួនរថយន្តចំនួន 6 ម៉ូដែល។ ហើយក្នុងខែមករា ដល់ខែមីនា ឆ្នាំ 2025 ម៉ាករថយន្ត Zeekr លក់បានចំនួន 71,640 គ្រឿង នេះបើតាមរបាយការណ៍របស់ស្ថាប័ន China EV DataTracker៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន