no-alternative title
no-alternative title
no-alternative title
no-alternative title

ភីកអាប់ JAC T9 Hunter PHEV ស៊េរីឆ្នាំ 2026 ត្រៀមប្រជែងជាមួយ BYD Shark 6 នៅលើទីផ្សារអូស្ត្រាលី

ក្រុមហ៊ុនផលិតរថយន្តល្បីឈ្មោះរបស់ប្រទេសចិន JAC បានត្រៀមខ្លួនរួចរាល់ក្នុងការចូលប្រឡូកក្នុងទីផ្សាររថយន្ត Pick Up ប្រទេសអូស្រ្តាលី និងត្រៀមរថយន្តស៊េរីថ្មីម៉ូដែល JAC T9 Hunter PHEV ឆ្នាំ 2026 ដើម្បីប្រជែងជាមួយនឹងឡាន BYD Shark 6។ បន្ទាប់ពីការបង្ហាញវត្តមានដំបូងក្នុងព្រឹត្តិការណ៍ 2025 Melbourne Motor Show ឡាន Pick up ប្រភេទ Plug-in-hybrid របស់ខ្លួន JAC ក៏បានដាក់បង្ហាញ T9 Hunter PHEV Australian Edition នៅក្នុងព្រឹត្តិការ Greater Bay Auto Show ថ្មីៗនេះផងដែរ ហើយក៏ជាលើកដំបូងដែល គ្រប់គ្នាបានឃើញឡានភិកអាប់ម៉ូដែលថ្មីរបស់ JAC ប្រើប្រាស់ចង្កូតស្តាំ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះការឌីស្សាញរូបរាងខាងក្រៅហាក់រាងប្លែកជាម៉ូដែល ដែលបានបង្ហាញនៅក្នុងព្រឹត្តិការ 2025 Melbourne Motor Show បន្តិច ដោយសារតែម៉ូដែល Australian Edition ថ្មីនេះ គឺមានការប្រើប្រាស់យ៉ាន់កង់បែបស្ព័រជាង ឬហៅថា Sport Aerodynamic wheel និងមានពណ៌ខាងក្រៅជាពណ៌ស ដែលខុសពីមុនគឺមានយ៉ាន់ងកង់ប្រភេទ Alloy និងមានពណ៌ខាងក្រៅជាពណ៌ទឹកក្រូច។ នៅផ្នែកកាប៊ីនខាងក្នុងឃើញមានបំពាក់នូវ ចង្កោមអេក្រង់ឌីជីថលដែលមានពង្រួមទំហំពី 10.25 អ៊ីង មក 7 អ៊ីង និងបានផ្លាស់ប្តូរពីឆ្វេងទៅដាក់នៅខាងស្តាំ ប៉ុន្តែ ប្រអប់លេខ rotary gear selector, អេក្រង់ infotainment touchscreen ទំហំ 10.25 អ៊ីង និងប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិច electronic park brake គឺនៅដដែល។

JAC T9 Hunter PHEV 2026 Australian Edition ប្រើប្រាស់សម្បកកង់ខ្នាត 265/60 tyres ជាមួយយ៉ានកង់ទំហំ 18-inch។ សម្រាប់គ្រែដឹកខាងក្រោយរបស់ JAC T9 Hunter អាចដាក់ទំងន់បាន 715kg ជាមួយសមត្ថភាពអូសសណ្តោងទំងន់បានដល់ 3,500kg។

 

ឡានភិចអាប់ស៊េរីថ្មីឆ្នាំ 2026 នេះ គឺមានអេក្រង់បង្ហាញព័ត៌មាន Digital Instrument Panel ទំហំ 7-inch ជាមួយអេក្រង់កម្សាន្តទំហំ 10.4-inch ជាប្រភេទអេក្រង់ថាច់ស្រ្គីន និងមានការសាគួដាក់នៅខាងក្រោមនៃគ្រែដឹក។ JAC T9 Hunter PHEV 2026 បំពាក់ដោយម៉ាស៊ីន Hybrid 2.0-litre turbo-petrol engine និងភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីពីរ ដែលអាចផលិតកម្លាំងសរុបបានដល់ 385kW និងកម្លាំងរមូល 1000Nm។

ឡាន Pick Up ថ្មីម៉ូដែលចង្កូតស្តាំសម្រាប់ទីផ្សារអូស្ត្រាលីមួយនេះ បំពាក់នូវកញ្ចប់ថ្មទំហំ 31.2kWh ជាប្រភេទថ្មី lithium-iron phosphate ដែល JAC អះអាងថា សាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 100km ដោយប្រើថាមពលអគ្គិសនីសុទ្ធ មិនប្រើម៉ាស៊ីន។ JAC T9 Hunter 2026 ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅក្នុង Showroom ក្នុងប្រទេសអូស្ត្រាលីនាដើមឆ្នាំ 2026 ហើយម៉ូដែល Plug-in-hybrid ថ្មីនេះ នឹងចូលរួមជាមួយម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូតដែលបច្ចុប្បន្នមានតម្លៃចាប់ពីខ្ទង់ $42,662 តម្លៃចេញពីរោងចក្រ។ ជាមួយគ្នានេះ JAC ក៏ត្រូវបានគេរំពឹងថា អាចនឹងបញ្ចេញម៉ូដែល T9 Hunter ដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ឬ All-electronic T9 Hunter ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន