no-alternative title
no-alternative title
no-alternative title
no-alternative title

Mazda EZ-60 ទទួលបានការបញ្ជាទិញមុនចំនួន 26,000 គ្រឿង ក្រោយការបង្ហាញវត្តមាននៅ Chongqing Auto Show

ក្រុមហ៊ុន Mazda បាននាំយកឡានអគ្គិសនីស៊េរីថ្មីម៉ូដែល Mazda EZ-60 ដែលជា mid-side SUV ទៅដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្តប្រចាំឆ្នាំ 2025 Chongqing Auto Show។ EZ-60 គឺជារថយន្តអគ្គិសនីស៊េរីថ្មីដែលចាប់កំណើតឡើងពីក្រុមហ៊ុនផលិតរថយន្តសម្ព័ន្ធមិត្តជប៉ុន-ចិន Mazda និង Changan Auto។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឡានអគ្គិសនី SUV ថ្មីនេះ ទទួលបានការចាប់អារម្មខ្លាំងនៅក្នុងទីផ្សាររថយន្តអគ្គិសនីដោយទទួលបានការបញ្ជាទិញមុនដល់ទៅជាង 26,000 គ្រឿង គិតត្រឹមថ្ងៃទី 06 ខែមិថុនា។ ចំពោះអតិថិជនដែលមានការចាប់អារម្ម និងបានដាក់ការបញ្ជាទិញ Mazda EZ-60 ភាគច្រើន គឺជាយុវវ័យ និងវ័យកណ្តាលដែលរស់នៅទីក្រុង មានអាយុចាប់ពី 25 ឆ្នាំ ទៅ 40 ឆ្នាំ មានចំនួន 76% និងប្រមានជា 71% មកពីទីប្រជុំជន និងជនបទ។

នៅក្នុងព្រឹត្តិការណ៍ Chongqing Auto Show ក្រុមហ៊ុន Changan Mazda បានអញ្ជើញអ្នកប្រើប្រាស់រថយន្តពីររូបបង្ហាញពីចំណាប់អារម្មរបស់ពួកគេចំពោះ EZ-60 ដោយអ្នកទីមួយ បានបង្ហាញពីចំណាប់អារម្មរបស់ខ្លួនចំពោះការឌីស្សាញបែប Aerodynamic និងម្នាក់ទៀតមានចំណាប់អារម្មទៅលើបច្ចេកវិទ្យាប្រើប្រាស់ទំនើបនៅកាប៊ីនខាងក្នុង។ បច្ចេកវិទ្យាទំនើបដែលទទួលបានការចាប់អារម្មខ្លាំងដំបូងគេនៅលើ Mazda EZ-60 គឺជាប្រព័ន្ធបង្ហាញនៅលើកញ្ចក់ដំបូលខាងមុខដែលមានទំហំ 100-inch ហៅថា naked-eye 3D head-up display ជាមួយការគាំទ្រមុខងារ Eye-tracking។

ប្រព័ន្ធ Speaker បំពងសំឡេងទំនើបចំនួន 23 គ្រាប់, បច្ចេកវិទ្យាបន្ទះឈីបឆ្លាតវៃ 4nm smart cockpit chip ដែលមានសមត្ថភាពអាចដំណើរការមុខងារប្រើប្រាស់ក្នុងរថយន្តចំនួនជាង 1,700 រួមនឹងបច្ចេកវិទ្យាអេក្រង់កម្សាន្តកម្រិត 5K ទំហំ 26.45-inch គាំទ្រមុខងារ Adaptive Brightness Control។ ក្រៅពីម៉ូឌែលស្តង់ដារ Mazda EZ-60 ក៏មានជម្រើសម៉ូដែល Sport Edition ផងដែរ។ ដោយម៉ូដែល Sport Edition គឺមានពណ៌ខ្មៅរលើបរលោងជាមួយការបំពាក់នូវយ៉ាន់កង់ឌីស្សាញជាកាំរាងកង់ចក្រពណ៌ខ្មៅហៅថា forged wheels, ប្រអប់ហ្វ្រាំង ឬ brake callipers មានពណ៌ក្រហម និងមានការ Highlight ផ្នែកខាងក្នុងជាមួយពណ៌ក្រហមជាដើម។ 

Mazda EZ-60 Sport Editon មានជម្រើស 4 ម៉ូដែល មានតម្លៃចាប់ពីខ្ទង់ $22,300 ឡើងទៅ។ Mazda EZ-60 ដែលចេញលក់នៅទីផ្សារអឺរ៉ុប គឺមានភ្ជាប់នូវប្រព័ន្ធពោងសុវត្ថិភាពចំនួន 9 គ្រាប់ និងទទួលស្គាល់ផ្នែកសុវត្ថិភាពខ្ពស់ពីស្ថាប័ន Chinese and European safety regulations ហើយនិងទទួលបានវិញ្ញាណបនបត្រផ្នែកសុវត្ថិភាពខ្ពស់ទៅលើការបុកប៉ះកម្រិតធ្ងន់ពីស្ថាប័ន C-IASI និង Euro NCAP។

ទន្ទឹងនេះ Changan Mazda ក៏បានដាក់បង្ហាញ CX-5 Onyx Edition ជាមួយនឹងការតុបតែងពណ៌ខ្មៅ ដោយបន្តនិន្នាការនៅទូទាំងក្នុងស្រឡាយរថយន្តរបស់ខ្លួនផងដែរ។ Mazda បានបញ្ជាក់ពីគម្រោងប្រកាសចេញរថយន្តអគ្គិសនីបន្ថែមទៀតដែលត្រូវបានបង្កើតឡើងនៅលើវេទិកាពិសេសមួយ ដោយរួមបញ្ចូលគ្នានូវប្រព័ន្ធដំណើរការដោយថាមពលអគ្គិសនីជាមួយនឹងសក្ដានុពលនៃការបើកបរដែលមានឫសគល់ក្នុងទស្សនវិជ្ជាផ្នែករចនាបថរបស់ Mazda ផ្ទាល់តែម្តង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន