no-alternative title
no-alternative title
no-alternative title
no-alternative title

Xiaomi SU7 Ultra បានក្លាយជារថយន្តចិនដំបូងគេដែលមាននៅក្នុងវីដេអូហ្គេម Gran Turismo 7

ក្រុមហ៊ុន Xiaomi បានប្រកាសថា រថយន្តស៊េរីទំនើបរបស់ខ្លួនម៉ូដែល Xiaomi SU7 Ultra នឹងមានវត្តមានក្នុងពេលឆាប់ៗនេះនៅក្នុងវីដេអូហ្គេមប្រណាំងរថយន្តដ៏ពេញនិយម Gran Turismo 7 នៅលើ Playstation 5។ ដែលនេះ គឺជាពេលវេលាប្រវត្តិសាស្ត្រមួយក្នុងនាមជារថយន្តចិនដំបូងគេដែលមិនធ្លាប់មាននៅក្នុង franchise វីដេអូហ្គេមដ៏ពេញនិយមនេះ។ លើសពីនេះ Xiaomi បានបង្ហាញផែនការសហការជាមួយ Gran Turismo ដើម្បីបង្កើតគំរូរថយន្តសម្រាប់ Xiaomi Vision Gran Turismo ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

វីដេអូហ្គេមប្រណាំងឡាន Gran Turismo បង្កើតឡើងដោយក្រុមហ៊ុន Polyphony Digital និងដឹកនាំដោយផលិតករល្បីឈ្មោះលោក Kazunori Yamauchi ដែលបានបង្ហាញខ្លួនដំបូងនៅឆ្នាំ 1997 ហើយចាប់តាំងពីពេលនោះមកបានក្លាយជាវីដេអូហ្គេមប្រណាំងឡានដ៏មានឥទ្ធិពលបំផុតមួយនៅទូទាំងពិភពលោក។

សម្រាប់សិទ្ធិផ្តាច់មុខនេះ ត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយក្រុមហ៊ុនផលិតរថយន្តកំពូលៗរាប់សិបក្រុមហ៊ុនដែលក្នុងនោះរួមមាន Ferrari, Lamborghini, Mercedes-Benz, BMW, Toyota, និង Honda ក៏ដូចជាម៉ាកយីហោគ្រឿងបន្លាស់រថយន្តល្បីៗដូចជា HKS, KW, Nismo និង Yokohama។ បច្ចុប្បន្ននេះ Gran Turismo មានម៉ាករថយន្តជាង 1,000 គ្រឿង និងមានជាង 50 វគ្គ ដែលបានបង្ហាញពីស៊េរីឡានប្រណាំងក្នុងពិភពពិតដូចជា WRC, NASCAR, Super GT និង Le Mans ជាដើម។ 

លោក Kazunori Yamauchi មានប្រសាសន៍ថា “ខ្ញុំពិតជារំភើបក្នុងការចាប់ផ្តើមកិច្ចសហការដៃគូថ្មី ជាមួយ Xiaomi។ នៅក្នុងឧស្សាហកម្មរថយន្តរបស់ប្រទេសចិនកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ហើយការចូលទៅក្នុងវិស័យហ្គេមរបស់ Xiaomi គឺពិតជាគួរអោយចាប់អារម្មណ៍ណាស់។ ចំពោះគំរូ SU7 Ultra របស់ពួកគេថែមទាំងបានបង្កើតកំណត់ត្រាក្នុងការសាកល្បងកម្រិតខ្ពស់នៅក្នុងតំបន់ Nürburgring lap ទៀតផង។

ចំនែកលោក Lei Jun ស្ថាបនិក និងជា CEO របស់ Xiaomi បានបង្ហាញសេចក្តីសោមនរីករាយផងដែរ ដោយបានលើកឡើងថា “យើងបានចែករំលែកនូវជំនឿរបស់លោក Yamauchi ក្នុងការកសាងសង្គមឱ្យកាន់តែប្រសើរឡើងតាមរយៈបច្ចេកវិទ្យា។ Xiaomi តែងតែខិតខំធ្វើឱ្យមានការច្នៃប្រឌិតដែលអាចចូលប្រើបានសម្រាប់មនុស្សគ្រប់គ្នា ហើយការដាក់បញ្ចូល SU7 Ultra នៅក្នុងហ្គេម Gran Turismo គឺអនុញ្ញាតឱ្យអ្នកលេងនៅទូទាំងពិភពលោក និងអ្នកចូលចិត្តផ្នែករថយន្តទទួលបានបទពិសោធន៍ពីភាពទាក់ទាញនៃយានយន្តឆ្លាតវៃដែលមានសមត្ថភាពខ្ពស់ពីប្រទេសចិន។ 

សូមបញ្ជាក់ថា Xiaomi SU7 Ultra គឺជាកំពូលរថយន្ត Sport Car EV ដែលដំណើរការដោយម៉ូទ័រអគិ្គសនីបីដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Xiaomi ផ្ទាល់។ ដោយក្នុង Dual-V8s មានប្រព័ន្ធរង្វិលកម្រិតខ្ពស់ដល់ 27,200 rpm អាចផលិតម្លាំងបានដល់ 578 សេះ ខណៈ V6s អាចផលិតបានកម្លាំង 392 សេះ ហើយសរុបកម្លាំងទាំងបីម៉ូទ័របញ្ចូលគ្នា គឺ 1,548 សេះ ដែលអាចជាន់សន្ទុះពី 0-100km/h ចាយពេលប្រមាណ 1.98 វិនាទី និងអាចជាន់ល្បឿន Top Speed ដល់ 350km/h។ ម៉ូទ័រទាំងបីរបស់ SU7 Ultra ទទួលថាមពលពីកញ្ចប់ថ្មទំហំ 93.7kWh ជាប្រភេទថ្ម Qilin II battery របស់ CATL គាំទ្រកម្រិតសាកភ្លើងល្បឿនលឿន 5.2C កម្លាំង 987V ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 630km៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន