no-alternative title
no-alternative title

Huawei HIMA មានការកក់រថយន្តចំនួន 48.500 គ្រឿង ត្រឹមរយះពេល 8 ថ្ងៃ ក្នុងថ្ងៃឈប់សំរាកបុណ្យជាតិប្រទេសចិន

ក្រុមហ៊ុនចែកចាយលក់រថយន្ត Harmony Intelligent Mobility Alliance ហៅកាត់ថា HIMA របស់ Huawei បានប្រកាសថា ខ្លួនទទួលបានការបញ្ជាទិញរថយន្តគ្រប់ម៉ូដែលចំនួន 48,500 គ្រឿង នៅក្នុងថ្ងៃឈប់សំរាកបុណ្យជាតិ 2025 National Day and Mid-Autumn Festival holiday ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី 1 ដល់ទី 8 ខែតុលា នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងរបាយការណ៍ HIMA បានបង្ហាញថា នៅថ្ងៃទី 1 តុលា ក្រុមហ៊ុនទទួលបានការបញ្ជាទិញរថយន្តចំនួន 8,000 គ្រឿង រហូតដល់ថ្ងៃទី 3 ការបញ្ជាទិញមានចំនួនសរុប 18,500 គ្រឿង ដែលក្នុងនោះការបញ្ជាទិញម៉ូដែល Aito M7 មានចំនួន 5,800 គ្រឿង, Luxeed R7 មានចំនួន 2,700 គ្រឿង, Shangjie H5 ចំនួន 2,100 គ្រឿង និង Stelato S9T ចំនួន 1,500 គ្រឿង។ ហើយតួលេខនៃការបញ្ជាទិញរថយន្តពី HIMA បានបន្តកើនឡើងដល់ 30,000 គ្រឿង នៅថ្ងៃទី 5 និងដល់ 41,300 គ្រឿងនៅថ្ងៃទី 7 រហូតដល់ថ្ងៃទី 8 ដែលជាថ្ងៃចុងក្រោយនៃកម្មវិធីបុណ្យ គឺទទួលបានចំនួនសរុប 48,500 គ្រឿង។

ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា ការបញ្ជាទិញម៉ូដែល Aito M7 មានចំនួនច្រើនជាងគេ គឺមានជាង 15,000 គ្រឿង ស្មើរនឹង 31% នៃចំនួនបញ្ជាទិញសរុប។ Aito M7 គឺជាម៉ូដែលថ្មីដែលប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងដូចគ្នានឹងម៉ូដែល Aito M8 និង M9 ដែលមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,030mm ដែលផ្តល់នូវទំហំទូលាយនៅផ្នែកខាងក្នុង។ Aito M7 គាំទ្រនូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ ADS 4.0 intelligent driving system ភ្ជាប់ជាមួយប្រព័ន្ធសែនស័រ LiDAR សម្រាប់ដំណើរការមកមុខងារបង្ហាញផ្លូវក្នុងទីក្រុងដោយមិនត្រូវការប្រើប្រាស់កម្មវិធីផែនទី ឬ City-level map-free driving។

 

បន្ថែមពីនេះ M7 ក៏មានប្រព័ន្ធជំនួយការជើងក្រោម adaptive damping control (CDC), dual-chamber air suspension រួមនឹងប្រព័ន្ធអេក្រង់កម្សាន្ត Multiple Infotainment Screen ជាមួយនិងកៅអីទំនើបជាដើម។ ចំពោះម៉ូដែល Aito M8 មានការបញ្ជាទិញចំនួនសរុប 8,938 គ្រឿង, Luxeed R7 មានចំនួន 6,551 គ្រឿង, Shangjie H5 មានចំនួន 5,388 គ្រឿង, Aito M9 មានចំនួន 3,933 គ្រឿង និង Stelato S9T មានចំនួន 3,810 គ្រឿង។

នៅក្នុងខែកញ្ញា កន្លងទៅ Harmony Intelligent Mobility Alliance បានធ្វើការនាំចេញរថយន្តសរុបចំនួន 52,916 គ្រឿង និងមានការបញ្ជាទិញសរុបចំនួន 110,000 គ្រឿង។ បើគិតមកទល់នឹងពេលនេះក្រុមហ៊ុន Huawei HIMA មានការលក់រថយន្តគ្រប់ម៉ូដែលសរុបបានចំនួន 950,000 គ្រឿង ដែលនាំឲ្យក្រុមហ៊ុនចែកចាយដ៏សំខាន់របស់ Huawei មួយនេះ បានខិតជិតដល់ការលក់រថយន្តដ៏សំខាន់ គឺចំនួន 1 លានគ្រឿង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍