no-alternative title
no-alternative title

Geely Galaxy ចេញឡានអគ្គិសនី Starshine 6 Hybrid ជាមួយតម្លៃជាង 9 ពាន់ដុល្លារប៉ុណ្ណោះ

 

នៅថ្ងៃនេះ Geely Galaxy បានប្រកាសចេញជាផ្លូវការណ៌នូវឡានអគ្គិសនីស៊េរីថ្មី Starshine 6 hybrid ជាមួយនិងតម្លៃពិសេសមិនធ្លាប់មានពីមុនមកនោះទេ។តាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថាឡាន Starshine 6 ថ្មីនេះគឺមាន 7 ជម្រើសហើយនិងមានមានការប្រកាសលក់នៅក្នុងម៉ោងពិសេសមានតម្លៃចាប់ពី 68,800 យ៉ន់ដែលប្រហាក់ប្រហែលជា $9,670 ប៉ុណ្ណោះ។ចំពោះតម្លៃដែលមានការដាក់លក់ជាផ្លូវការណ៌គឺ 11,000 យ៉ន់ដែលខ្ពស់ជាង 13.78 % ពីតម្លៃដែលលក Pre-Sales កន្លងមក

រូបភាពពាណិជ្ជកម្ម
no-alternative title


 

Starshine 6 គឺជាឡានមួយស្ថិតនៅក្នុងប្រភេទថ្នាក់កណ្តាល Mid-Size Hybrid មានប្រវែង 4,806mm ទទឹង 1,886mm និងកំពស់ 1,490mm ខណៈដែលគម្លាតកង់មុខក្រោយប្រវែង 2,756mmតម្លៃដែលមានការដាក់លក់ជាផ្លូវការណ៌នៅពេលនេះ 74,800 យ៉ន់ 105,800 យ៉ន់។

ជាមួយនិងវត្តមាន Starshine 6 Hybrid នេះនឹងក្លាយជាម៉ូដែលថ្មីមួយមកប្រជែង Qin Plus, Chaser 05 និង Seal 05 DM-I Starshine 6 ត្រូវបានក្រុមហ៊ុនបំពាក់នូវបច្ចេកវិទ្យាLeishen AI Hybrid 2.0 technology ជំនាន់ថ្មីរបស់ Geely ដំណើរការដោយម៉ាស៊ីន 1.5L engine និងម៉ូទ័រអគ្គិសនីមួយ។ម៉ាស៊ីននេះបង្កើតកម្លាំង 82 kW ខណៈដែលម៉ូទ័រ 120 kW


 

 

Starshine 6 បំពាក់នូវថាមពលថ្មទំហំ 8.5-kWh និង 17-kWh សាកពេញម្តងអាចបើកបរបានចម្ងាយ 60km ដល 125km តាមស្តង់ដារ CLTC rangesសម្រាប់ការសាកពេញម្តងនិងចាក់ពេញម្តងអាចបើកបរបានចម្ងាយ 1,700kmឡាននេះស៊ីប្រេង 2.8 លីត្រនៅក្នុងចម្ងាយ 100km

Starshine 6 នឹងក្លាយជាម៉ូដែលមួយដែលមានតម្លៃសមរម្យបំផុតប្រៀបធៀបជាមួយនិង Geely Galaxy ដែលចេញលក់កាលពីឆ្នាំមុន។កាលពីខែកញ្ញាកន្លងមកក្រុមហ៊ុន Geely Galaxy បានបំបែកកំណត់ត្រាថ្មីដោយអាចលក់បាន 120,868 គ្រឿងមានកំណើន 131.06%

 

ព័ត៌មានពាណិជ្ជកម្ម