no-alternative title
no-alternative title

BYD FCB កំពុងទទួលបាននូវការពេញនិយមខ្លាំង ខណៈដែលការលក់ឈានដល់ 200,000 គ្រឿងហើយ

នៅថ្ងៃនេះ Fang Cheng Bao ត្រូវបានគេរាយការណ៌ថាមានការលក់ឡានរបស់ខ្លួនឈានដល់ 200,000 គ្រឿងហើយដែលម៉ូដែលនេះភាគច្រើនមានការឌីស្សាញឡើងផ្តោតទៅលើអ្នកប្រើប្រាស់ជាយុវវ័យ។យោងតាមការបង្ហោះនៅលើបណ្តាញ Weibo របស់ក្រុមហ៊ុននេះនៅថ្ងៃនេះបានបង្ហាញថាក្រុមហ៊ុនបានលក់ឡានរបស់ខ្លួនចំនួន 22,588 គ្រឿងនៅខែនេះបន្ទាប់ពីខែកញ្ញាការលក់សរុបបានចំនួន 177,412 គ្រឿងក្រុមហ៊ុននេះបានបញ្ជាក់ថាឡានថ្មីរបស់ Fang Cheng Bao គឺមានតម្លៃចន្លោះ 238,800 យ៉ន់ប្រហែល $33,530 ដុល្លារ។


រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

សូមជំរាបថា BYD បានប្រកាសចេញជាផ្លូវការណ័នូវម៉ាកយីហោឡាន Fang Cheng Bao នេះកាលពីថ្ងៃ 16 ខែសីហាឆ្នាំ 2023 កន្លងទៅដោយភាគច្រើននៃឡានរបស់ក្រុមហ៊ុននេះគឺមានការផ្តោទៅលើបែប off-roadថ្មីៗនេះក្រុមហ៊ុននេះក៏ទើបតែប្រកាសចេញឡានថ្មីរបស់ខ្លួនខ្លួនចំនួន 2 ស្ថិតនៅក្នុងត្រកូល Bao Series ផងដែរដោយឡាននេះគឺមានការផ្តោតទៅលើទីផ្សារ off-road ខណៈដែលឡាន 2 ម៉ូដែលទៀទគឺស្ថិតនៅក្នុងត្រកូល Tai series


 

សម្រាប់ម៉ូដែលដំបូងរបស់ក្រុមហ៊ុននេះគឺម៉ូដែល Bao 5 off-road SUV ដែលបានបង្ហាញចេញជាលើកដំបូងនៅថ្ងៃទី 9 ខែកញ្ញាឆ្នាំ 2023 បន្ទាប់មកក្រុមហ៊ុននេះក៏បន្តបញ្ចេញនូវម៉ូដែលថ្មីមួយទៀតគឺ Bao 8 off-road SUV នៅទៅ 12 ខែវិច្ឆិកាឆ្នាំ 2024បន្ថែមពីនេះក្រុមហ៊ុននេះក៏បានបញ្ចេញនូវ Tai 3 SUV ដែលជាម៉ូដែលដំបូង Tai series ដែលទើបតែប្រកាសចេញនៅថ្ងៃទី 17 ខែមេសាឆ្នាំនេះផងដែរ


 

 

មួយវិញទៀតកាលពីខែទី 9 ខែកញ្ញាកន្លងទៅនេះក្រុមហ៊ុននេះក៏បានប្រកាសចេញនូវម៉ូដែល Tai 7 SUV មួយទៀតផងដែរ។គួរបញ្ជាក់ថា Fang Cheng Bao ទើបតែទទួលបាននូវកំណត់ត្រាថ្មីដោយកាលពីខែកញ្ញានេះក្រុមហ៊ុននេះបានលក់ឡានរបស់ខ្លួនបានចំនួន 24,121 គ្រឿងដោយ Bao 5 បាន 5,425 គ្រឿងនិង Bao 8 បានចំនួន 1,666 គ្រឿងហើយនិង Tai 3 បានចំនួន 8,902 គ្រឿងខណៈដែល Tai 7 បានចំនួន 8,128 គ្រឿង។

 

ព័ត៌មានពាណិជ្ជកម្ម