
នេះគឺជាឡាន Honda CR-V ប្រភេទ TrailSport ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួនសម្រាប់ទីផ្សារសហរដ្ឋអាមេរិកដោយទទួលបានការអាប់ដេតជាច្រើន។គួររំលឹកឲ្យដឹងដែរថាTrailSportគឺជាម៉ូដែលមួយដែលមានរួចជាស្រេចទៅហើយនៅលើ Honda Passport ហើយឥឡូវនេះបានពង្រីកមកដល់ត្រកូល CR-V ទៀតសម្រាប់ស៊េរីឆ្នាំ 2026 និងជាម៉ូដែលTrailsportប្រើ Hybrid ដំបូងបង្អស់ផងដែរ។
.jpg)
អីចឹងសម្រាប់ Honda CR-V ប្រភេទ TrailSport ស៊េរីឆ្នាំ 2026 នេះគឺជាប្រើម៉ាស៊ីន Hybrid ជាមួយនឹងម៉ូទ័រអគ្គិសនី 2 និងប៉ុង 2 (AWD) មានកម្លាំង 204 HP ដែលផ្តល់ឲ្យនូវការសន្សំសំចៃខ្ពស់មិនថាការប្រើប្រាស់នៅក្នុងក្រុងឬចុះទៅផ្លូវពិបាកនោះទេ។មិនតែប៉ុណ្ណោះ CR-V TrailSport ក៏បានបំពាក់សំបកកង់ប្រភេទ All-Terrain ជាមួយនឹងយ៉ាន់កង់ទំហំ 18 អ៊ីញអមដោយការពង្រឹងទៅលើប្រព័ន្ធទប់លំនឹង Traction Control ដែលកាន់តែជួយដល់សមត្ថភាពលើផ្លូវពិបាករបស់វាថែមទៀតផង។
.jpg)
ក្រៅពីនោះវាក៏ទទួលបានការតុបតែងខ្លួនបែបហាប់ណែននិងមាំជាពិសេសគឺផ្នែកខាងមុខហើយមានបំពាក់បន្ទះដែកការពារបាតក្រោមឡាន, មានហាយឡាយពណ៌ខ្មៅនៅតួខ្លួនខាងក្រៅ, ហាយឡាយថ្នេរដេរពណ៌ទឹកក្រូចនៅកាប៊ីនខាងក្នុង, បំពាក់កុងទ័រឌីជីថលទំហំ 10.2 អ៊ីញ, កៅអីមុខនិងដៃចង្កូតមានមុខងារកម្តៅនិងបន្ថែមពណ៌បៃតង Ash Green Metallic សម្រាប់តែម៉ូដែលTrailSportនេះទៀតផង។
.jpg)
លើសពីនេះទៅទៀតវាក៏បានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ 9 អ៊ីញអាចភ្ជាប់មុខងារ Apple CarPlay & Android Auto ដោយមិនចាំបាច់ប្រើខ្សែ, កន្លែងសាកថ្មទូរសព្ទឥតខ្សែនិង Speaker ចំនួន 8 គ្រាប់ជាដើម។សូមបញ្ជាក់ថាឡាន Honda CR-V TrailSport ស៊េរីឆ្នាំ 2026 អាចនឹងមានតម្លៃចាប់ពីខ្ទង់ $38,000 ឡើងទៅសម្រាប់ទីផ្សារសហរដ្ឋអាមេរិកហើយនឹងមានលក់ក្នុងពេលឆាប់ៗខាងមុខនេះតែម្តង៕





