no-alternative title
no-alternative title

ក្រុមហ៊ុន Xpeng ពង្រីកទីផ្សារទៅកាន់ 4 ប្រទេសបន្ថែមទៀត ដោយនៅក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ

យោងតាមសេចក្តីរាយការណ៌ថ្មីចេញពី Cnevpost នៅថ្ងៃនេះបានអោយដឹងថាក្រុមហ៊ុន Xpeng បានពង្រីកទីផ្សារ 4 ប្រភេទបន្ថែមទៀតនៅលើទីផ្សារសកលដើម្បីធ្វើការចែកចាយរថយន្តរបស់ខ្លួនអោយបានកាន់តែច្រើនថែមទៀតសម្រាប់អ្នកប្រើប្រាស់។នៅក្នុងសេចក្តីថ្លែងការណ៌របស់ខ្លួនដែលបង្ហោះនៅលើ Weibo នាពេលនេះបានបង្ហាញថានៅក្នុងខែតុលានេះក្រុមហ៊ុន Xpeng បានប្រកាសពីការចូលវិនិយោគទៅកាន់ប្រទេសចំនួន 4 ដែលរួមមានដូចជា ប្រទេស លីធុននៀ, ឡាតវៀ, អេស្តូនៀ និងប្រទេសកម្ពុជាយើងផងដែរ។


រូបភាពពាណិជ្ជកម្ម
no-alternative title

 

យោងតាមការបញ្ជាក់ចេញពីក្រុមហ៊ុននេះ បានអោយដឹងថា ក្រុមហ៊ុន Xpeng នឹងធ្វើការដាក់បង្ហាញនិងនូវម៉ូដែលថ្មីៗមួយចំនួនរួមមានដូចជា G6 SUV, G9 SUV រួមជាមួយនិង P7+ ទៀតផង។ សូមជំរាបថា គិតមកដល់ពេលនេះ ការដាក់លក់ឡានរបស់ Xpeng គឺបានឈានដល់ទីផ្សារធំៗចំនួនជាង 49 ប្រទេសហើយ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ

 

ហើយបើមើលទៅលើមហិច្ឆតារបស់ក្រុមហ៊ុននេះ គឺពិតជាចង់ក្តាប់ទីផ្សារអោយបានកាន់តែធំនិងកាន់តែលឿនទៀតផងពីព្រោះ ថានារយៈពេល 2 ឆ្នាំមកនេះក្រុមហ៊ុន Xpeng បានធ្វើស្វះស្វែងខិតខំធ្វើការងារជាខ្លាំងទៅការទំនាក់ទំនងទីផ្សារខាងក្រៅនេះដោយក្រុមហ៊ុនមានគោលបំណងចាប់អោយបាននូវពាក់កណ្តាលនៃការលក់សរុបរបស់ខ្លួននៅលើទីផ្សារសកល។


សូមបញ្ជាក់ថានារយៈពេល 9 ខែមកនេះក្រុមហ៊ុន Xpeng បានធ្វើការប្រគល់ឡានរបស់ខ្លួនទៅអតិថិជនបានចំនួន 29,723 គ្រឿងនៅលើទៅផ្សារសកលដែលមានកំណើន 118.63% ប្រៀបធៀបជាមួយនិងឆ្នាំមុនហើយនិងមានមានកំណើន 9.49% ទៅលើការលក់សរុបបរស់ខ្លួនសម្រាប់រយៈពេលដូចគ្នានេះបើតាមរបាយការណ៌របស់ CnEVPostហើយកាលពីខែកញ្ញានេះក្រុមហ៊ុនបានលក់រថយន្តរបស់ខ្លួនទៅកាន់ទីផ្សារសកលបានចំនួន 5,004 គ្រឿងដែលកើនឡើង 79.35% ប្រៀបធៀបជាមួយនិងឆ្នាំមុនក៏ដូចជាកើនឡើង 65.81% ប្រៀបធៀបទៅនឹងខែសីហា

 

ព័ត៌មានពាណិជ្ជកម្ម