
នៅថ្ងៃនេះ Nio បានប្រកាសថាការផលិតឡានរបស់ខ្លួនបានឈានដល់ 300,000th គ្រឿងហើយដោយឡានអគ្គិសនីម៉ូដែល ES6 electric SUV បានក្លាយជាម៉ូដែលចុងក្រោយនៃលេខរៀងមួយនេះហើយក៏ជាឡានដែលលក់ដាច់ខ្លាំងរបស់ក្រុមហ៊ុននេះផងដែរ។យោងតាមរបាយការណ៌ថ្មីដែលបានបង្ហោះនៅលើ Weibo កាលពីថ្ងៃទី 1 ខែវិច្ឆិកានេះបានបង្ហាញថា Nio ES6 បានកា្លយជាឡានដែលមានលេខរៀង 300,000th បានរំកិលចេញពីសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុននេះ។ Nio ES6 មានតម្លៃ 300,000 យ៉ន់ ($42,150) និងជាសម៉ូដែល best-selling របស់ក្រុមហ៊ុននេះថែមទៀតផងនេះបើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ។
Nio ES6 គឺជាឡានប្រភេទ mid-size SUV សម្រាប់ទីផ្សារប្រទេសចិន។យោងតាមរបាយការណ៌របស់ CnEVPost បានអោយដឹងថាកាលពីខែកញ្ញាកន្លងទៅនេះក្រុមហ៊ុនបានប្រគល់ឡាន Nio ES6 នេះជូនដល់អតិថិជនរបស់ខ្លួនបានចំនួន 2,930 គ្រឿង។ Nio ES6 ទទួលបានការកែប្រែផ្នែកឌីស្សាញថ្មីដែលផ្នែកខាងមុខបំពាក់ជាមួយសំណាញ់ប៉ាណាខ្មៅនៅខាងក្រោមជាមួយកាងបង្ហូរខ្យល់សងខាងនិងមានរំលេចដោយក្រូមនៅផ្ទាំង Bumper។ផ្នែកចង្កៀង Daytime running light ត្រូវបានឌីស្សាញឡើងស្លីមប្រណិតជាប្រភេទចង្កៀង ADB matrix headlights ដែលផ្តល់នូវពន្លឺភ្លឺច្បាស់នៅពេលបើកបរនៅពេលយប់។ផ្នែកចំហៀងទទួលបានការបំពាក់យ៉ាន់កង់ថ្មីទំហំ 21-inch រចនាជាកាំបន្ទះ Multi-spoke និងដៃទ្វារលាក់ចូលក្នុង Hidden-door-handle។

នៅខាងក្នុងកាប៊ីនក៏មានការឌីស្សាញបែបថ្មីរំលេចជាមួយនឹងអេក្រង់កម្សាន្តទំហំធំដល់ 15.6-inch ជាប្រភេទអេក្រង់ AMOLED Display ជាមួយអេក្រង់បង្ហាញព័ត៌មានក្រោយដៃចង្កូតទំហំ 10.2-inch digital instrument panel។ឡានអគ្គិសនី SUV ម៉ូដែលថ្មីនេះគាំទ្រប្រតិបត្តិការជាមួយ Nomi Mate 3.0 ដែលមានភ្ជាប់មកជាមួយមុខងារបញ្ជាដោយសំឡេងនិងប្រព័ន្ធតភ្ជាប់ផ្សេងៗ។នៅលើដៃចង្កូតមានភ្ជាប់មកជាមួយប៊ូតុងបញ្ជាមុខងារមួយចំនួន។បន្ថែមពីនេះក៏មាននូវមុខងារសាកភ្លើងស្មាតហ្វូតឥតប្រើខ្សែកំលាំង 50W, ប្រព័ន្ធសោរ NFC digital key និងប្រព័ន្ធបំពងសំឡេងចំនួន 9 គ្រាប់។

Nio ES6 ម៉ូដែលថ្មីនេះបំពាក់កៅអីស្បែកជាប្រភេទ Nappa leather មានភ្ជាប់នូវមុខងារក្តៅត្រជាក់និងម៉ាស្សាទាំងកៅអីខាងមុខនិងកៅអីខាងក្រោយ។នៅកៅអីខាងក្រោយក៏អនុញ្ញាតិឲ្យអ្នកជិះអាចធ្វើការសេរេកៅអីនិងម៉ាស៊ីនត្រជាក់បានផងដែរជាមួយអេក្រង់ថាច់ស្រ្គីនទំហំ 6.6-inch។ Nio ES6 ម៉ូដែលថ្មីដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរឬ dual-motor all-wheel drive ដែលអាចផលិតកំលាំងសរុបបាន 360kW ឬ 483 សេះនិងកំលាំងរមូល 700Nm។សម្រាប់កញ្ចប់ថ្មវិញរថយន្ត SUV ម៉ូដែលថ្មីទាំងពីរនេះមានជម្រើសបីទំហំផ្សេងគ្នាគឺ75kWh សាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយ 500km សម្រាប់ម៉ូដែល ES6។ជាមួយនិងអាគុយទំហំ 100kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 625km សម្រាប់ម៉ូដែល ES6។

ទៅលើប្រព័ន្ធជំនួយសុវត្ថិភាពក្នុងការបើកបរវិញ Nio ES6 គាំទ្រជាមួយប្រព័ន្ធបច្ចេកវិទ្យា driver-assistance technologies ដែលភ្ជាប់ដំណើរការដោយប្រព័ន្ធសែនស័រ LiDAR និងសែនស័រចាប់សញ្ញាចំនួន 29 ផ្សេងទៀតដែលប្រព័ន្ធនេះគាំទ្រដំណើរការដោយបន្ទះឈីប NX9031 autonomous driving chip ដើម្បីគ្រប់គ្រងទិន្នន័យដើម្បីផ្តល់ទៅកាន់មុខងារជំនួយការផ្សេងៗរបស់រថយន្ត។បន្ថែមពីនេះមាននូវសម្បកកង់គុណភាពខ្ពស់ high-speed tyre ដែលជួយគ្រប់គ្រងរថយន្តនៅពេលបើកបរល្បឿនលឿនកញ្ចក់ការពារកំដៅថ្ងៃនិងប្រព័ន្ធគ្រឿងក្រោមថ្មីដើម្បីផ្តល់នូវប្រសិទ្ធិភាពកាន់តែខ្ពស់ក្នុងការបើកបរ៕





