
នៅថ្ងៃនេះ Leapmotor D19 ដែលជាឡានប្រភេទ Full-Size Crossover ត្រូវបានក្រុមហ៊ុន Stellantis ប្រកាសដាក់ Pre-Oorders នៅលើទីផ្សារប្រទេសចិនហើយដោយម៉ូដែល EREV គឺមានកញ្ចប់អាគុយទំហំធំដល់ទៅ 80.3 kWh ខណៈដែលសាកពេញម្តងអាចបើកបរជាមួយនិងមុខងារអគ្គិសនីសុទ្ធបានចម្ងាយដល់ទៅជាង 500km។សូមជំរាបថា Leapmotor D19 គឺជាម៉ូដែល Flagship របស់ក្រុមហ៊ុននេះដែលនឹងមកដល់ទីផ្សារនាដើមឆ្នាំ 2026 ខាងមុខនេះហើយ។
Leapmotor D19 ដែលជាឡានប្រភេទ Full-Size Crossover ត្រូវបានក្រុមហ៊ុន Stellantis បង្ហាញចេញជាលើកដំបូងកាលពីថ្ងៃទី 16 ខែតុលានេះដែកមានជម្រើស BEV និង EREV ហើយនៅថ្ងៃទី 1 ខែវិច្ឆិកាក្រុមហ៊ុន Leapmotor បានប្រកាសអោយអតិថិជនអាចធ្វើការ Pre-Oorders។ក្រុមហ៊ុននេះបន្តថាសម្រាប់អតិថិជន 2,000 នាក់ដំបូងដែលបានទិញឡាននេះនឹងទទួលបាននូវការផ្តល់ជូននូវឡាន D19 Signature Edition ដែលក្រុមហ៊ុនទើបតែបញ្ចប់ការឌីស្សាញខាងក្នុងកាលពីចុងឆ្នាំ 2025 កន្លងទៅ។សម្រាប់ការប្រកាសជាផ្លូវការណ៌នឹងធ្វើឡើងនៅដើមឆ្នាំ 2026។

មកដល់ពេលនេះក្រុមហ៊ុន Stellantis នៅមិនទាន់បញ្ចេញតម្លៃរបស់ Leapmotor D19 ជាផ្លូវការណ៌នោះទេ។សម្រាប់វត្តមានឡានថ្មីនឹងក្លាយជាគូរប្រជែងជាមួយ Full-Size Crossovers ដូចជា Aito M9, the Li Auto L9, Nio ES8 និង Lynk & Co 900 ក៏ដូចជា Zeekr 9X ជាដើម។យោងតាមប្រភពមិនផ្លូវការណ៌ចេញពីចិនបានអោយដឹងថា Leapmotor D19 មានតម្លៃ 250,000 យ៉ន់ទៅ 300,000 យ៉ន់ប្រហែល 35,160 ដុល្លារទៅ 42,190 ដុល្លារ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី 16 ខែតុលាក្រុមហ៊ុនផលិតរថយន្តម៉ាក Leapmotor បានធ្វើការប្រកាសចេញរថយន្ត Flagship SUV ស៊េរីថ្មីរបស់ខ្លួនម៉ូដែល D19 ដែលមានទាំងជម្រើសប្រើម៉ាស៊ីន Plug-in-hybrid (EREV) និងជម្រើសប្រើថាមពលថ្មសុទ្ធ (EV)។រថយន្ត SUV ប្រណិតស៊េរីថ្មីដែលផលិតដោយប្រើនូវទម្រង់គ្រោងឆ្អឹង D-Platform របស់ Leapmotor នឹងចេញលក់ផ្លូវការណ៍នៅឆមាសដំបូងក្នុងឆ្នាំ 2026។សម្រាប់ម៉ូដែល D19 EREV សាកថ្មមួយពេញម្តងអាចជិះបានចម្ងាយដល់ 500km ដោយប្រើថាមពលថ្មសុទ្ធខណៈម៉ូដែល D19 EV សាកថ្មពេញម្តងអាចជិះបានដល់ចម្ងាយ 720km។

ការឌិស្សាញរូបរាងខាងក្រៅរបស់ Leapmotor D19 ត្រូវបានប្រើប្រាស់នូវភាសាឌីស្សាញ Technology Natural Aesthetics 2.0 ដោយផ្នែកខាងមុខត្រូវបានរំលេចជាមួយចង្កៀងប្រភេទ LED ដែលរចនាជា Three-stage headlight ហើយដំណើរការដោយជាម៉ាស៊ីន Projector និងផ្នែកប៉ាណាខាងក្រោមរបស់គឺដំណើរការបិទនិងបើកស្វ័យប្រវត្តិអាស្រ័យទៅតាមបរិស្ថានខាងក្រៅថែមទៀតផង។ចំនែនៅលើដំបូលខាងមុខមានបំពាក់នូវប្រព័ន្ធសែនស័រចាប់សញ្ញាកម្រិតខ្ពស់ LiDAR ផងដែរ។នៅផ្នែកគូទក្រោយវិញត្រូវបានធ្វើការឌីស្សាញជាមួយបណ្តុំចង្កៀងពីចំហៀងម្ខាងទៅចំហៀងម្ខាងទៀតដែលមានប្រវែង 1,958mm ដែលរំលេចដោយអំពូល LED ចំនួន 11,025 គ្រាប់ដែលបំភ្លឺបានច្បាស់បានទាំងពេលថ្ងៃនិងពេលយប់។
រថយន្ត Flagship SUV ស៊េរីថ្មីនេះមានបណ្តោយតួរខ្លួនប្រវែងជាង 5.2m/ ទទឹងជិត 2m និងគម្លាតកង់មុខទៅកង់ក្រោយ 3.1m។ចំនែកជម្រើសពណ៌វិញគឺមានរហូតដល់ទៅ 5 ពណ៌មានដូចជាពណ៌បៃតងសទឹកប្រាក់ប្រផេះនិងខ្មៅ។នៅលើម៉ូដែល Leapmotor D19 EV ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីដែលមានកម្លាំងសរុប 540kW (724hp) ដែលទទួលថាមពលពីកញ្ចប់ថ្មទំហំ 115kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 720km ហើយកញ្ចប់ថ្មត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ជាមួយជម្រើសថ្មប្រភេទ lithium iron phosphate និង ternary lithium។ម៉ូដែលនេះមានសមត្ថភាពអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 3 វិនាទី។ទៅលើការសាកភ្លើងវិញគឺគាំទ្រកម្លាំង 1,000V high-voltage ដែលសាក 15 នាទីអាចជិះបានចម្ងាយ 350km។
ដោយឡែកនៅលើម៉ូដែល Leapmotor D19 EREV វិញគាំទ្រប្រព័ន្ធសាកភ្លើងកម្លាំង 800V high-voltage ភ្ជាប់មកជាមួយម៉ាស៊ីនសម្រាប់ជំនួយដល់ការបើកបរបានឆ្ងាយរួមនឹងដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរដែលមានកម្លាំងសរុប 400kW (536hp)។ម៉ូដែល D19 EREV មានកញ្ចប់ថ្មទំហំ 80.3kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 500km ដោយប្រើថាមពលថ្មសុទ្ធនិងសាកភ្លើងពី 30% ទៅ 80% ចាយពេលខ្ទង់ 15 នាទី។ចំនុចពិសេសផ្សេងទៀតរបស់ D19 Series របស់ Leapmotor ដូចជាការប្រើប្រាស់ឈីប Qualcomm Snapdragon 8797 ដែលគាំទ្រកម្រិតឆ្លាតវៃខ្ពស់ដល់ 1,280 TOPS ប្រព័ន្ធបញ្ជាក្នុងកាប៊ីនឆ្លាតវៃសម្រាប់ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃកម្រិតខ្ពស់។
ហើយអ្វីដែលពិសេសបំផុតនោះគឺ D19 មានភ្ជាប់មកជាមួយប្រព័ន្ធផលិតខ្យល់អុកស៊ីសែនឬ Oxygen Generator ដែលមានសមត្ថភាពអាចផលិតបាន 8 លីត្រក្នុងមួយនាទី។មុខងារពិសេសនេះទំនងជាផ្តោតលើនិន្នាការថ្មីៗនៃការធ្វើដំណើរទៅកាន់តំបន់ដែលមានរយះកម្ពស់ខ្ពស់ដូចជាតំបន់ទីបេក្នុងប្រទេសចិនជាដើម៕





