no-alternative title
no-alternative title

MPV ស៊េរីថ្មី Xpeng X9 EREV ជិះបានចម្ងាយជាង 1,600km ប្រកាសសម្ពោធនៅថ្ងៃទី 6 ខែវិច្ឆិកានេះហើយ

 

បន្ទាប់ពីបានទម្លាយចេញរូបរាងផ្លូវការណ៍រថយន្ត MPV ប្រភេទ EREV ស៊េរីថ្មីរបស់ខ្លួនអស់អស់រយៈពេលជាច្រើនខែមកនៅថ្ងៃនេះក្រុមហ៊ុន Xpeng បានចេញមកបញ្ជាក់ថារថយន្ត MPV 7-កៅអីស៊េរីថ្មីរបស់ខ្លួននឹងបង្ហាញវត្តមាននៅលើទីផ្សារនាថ្ងៃទី 6 ខែវិច្ឆិកាឆ្នាំ 2025 នេះហើយ។ Xpeng X9 MPV EREV នឹងគាំទ្រនូវបច្ចេកវិទ្យា Kunpeng Super Range Extension technology របស់ Xpeng ដែលដំណើរការនៅលើម៉ាស៊ីន 1.5T ស៊េរី DAM15NTE កម្លាំង 110kW

រូបភាពពាណិជ្ជកម្ម
no-alternative title


 

 

ឡាន MPV EREV ស៊េរីថ្មីរបស់ Xpeng នេះគាំទ្រនូវប្រព័ន្ធសាកភ្លើងកម្លាំង 800V high-voltage platformផ្នែកខាងមុខរបស់ Xpeng X9 EREV មានការរចនាចង្កៀងបែប split headlight រំលេចជាមួយអំពូលភ្លើង LED daytime running light បីកាត់រចនាជាបន្ទាត់ស្លីមអូសកាត់ក្បាលរថយន្តស្ថិតនៅពីលើចង្កៀងបំភ្លឺពេលយប់។ ចំនែករបាំងការពារបាតក្រោមខាងមុខត្រូវបានរចនាភ្ជាប់ជាមួយរន្ធប៉ាណាហើយនៅផ្នែកចំហៀងសងខាងមានរន្ធលំហូរខ្យល់ផងដែរ


 

ចំនែកផ្នែកដំបូលត្រូវបានឌីស្សាញបែបជម្រាលពីផ្នែកខាងមុខ Aerodynamic និងរាបស្មើរនៅផ្នែកខាងលើ។Xpeng X9 EREV មានបណ្តោយ 5,316mm/ ទទឹង 1,988mm/ កំពស 1,785mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,160mmឡាន MPV ស៊េរីថ្មីនេះប្រើប្រាស់យ៉ាន់កង់ទំហំ 20-inch ជាប្រភេទកាំញឹក multi-spoke wheelsផ្នែកខាងក្រោយរបសXpeng X9 EREV បំពាក់ជាមួយកញ្ចក់ធំឌីស្សាញបែប borderless ដែលមានរាងជា Fastback រំលេចជាមួយចង្កៀង LED អូសកាត់ពីម្ខាងទៅម្ខាងនិងមានស្លាកសញ្ញា illuminated XPeng នៅចំកណ្តាល


 

 

ខុសពី Xpeng X9 ប្រើអគ្គិសនីសុទ្ធដោយនៅលើម៉ូដែល EREV បានបន្ថែមកន្លែងចាក់សាំងនៅលើទ្រគៀកខាងឆ្វេងហើយរន្ធសាកភ្លើងទាំងពីរស្ថិតនៅលើទ្រគៀកខាងស្តាំ។យោងតាមការចុះបញ្ចីពីស្ថាប័ន MIIT ក្នុងប្រទេសចិនបានបង្ហាញថា Xpeng X9 EREV ថ្មីនេះបំពាក់ម៉ាស៊ីនសាំង 1.5T សម្រាប់ range-extended ជាមួយធុងសាំងចំណុះ 60 លីត្រឡាន MPV ថ្មីនេះមានបំពាក់មកជាមួយញ្ចប់ថ្មទំហំ 63.3kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 452km (CLTC) ដោយប្រើថាមពលអគ្គិសនីសុទ្ធនិងដល់ 1.602km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងហើយកម្រិតស៊ីសាំងវិញគឺប្រមាណ 6.4L/100km

 

ព័ត៌មានពាណិជ្ជកម្ម