no-alternative title
no-alternative title

Honda ចេញគំរូឡានអគ្គិសនីខ្នាតតូចថ្មី រូបរាងបែបស្ព័រ មានសំឡេងស៊ីម៉ាំងគ្រហឹម!

ក្រុមហ៊ុនផលិតឡានជប៉ុន Honda ទើបតែបានប្រកាសចេញនូវគំរូឡានអគ្គិសនីថ្មីមួយ ហៅថា Honda Super-One នៅក្នុងកម្មវិធីតាំងពិព័រណឡាន Japan Mobility Show ក្នុងប្រទេសជប៉ុន ដោយបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន។ គួរឲ្យដឹងដែរថា ឡាន Honda Super-One នឹងក្លាយជាអ្នកស្នងតំណែង ឡានអគ្គិសនី Honda e នៅពេលវាចេញលក់ជាផ្លូវការ ដោយនឹងប្រើឈ្មោះ Super-One នៅលើទីផ្សារប្រទេសជប៉ុន និង តំបន់អាស៊ី ហើយនឹងប្រើឈ្មោះ Honda Super-N សម្រាប់ទីផ្សារចក្រភពអង់គ្លេស។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យ៉ាងណាមិញ គំរូឡានអគ្គិសនី Honda Super-One នេះ ត្រូវបានផលិតឡើងដោយផ្អែកតាមម៉ូដែល Honda N-One e: ដែលជាប្រភេទឡាន Kei Car មានលក់នៅទីផ្សារប្រទេសជប៉ុន ប៉ុន្តែសម្រាប់ម៉ូដែល Super-One គឺមានលក្ខណៈបែបស្ព័រ និងផ្តោតទៅលើអ្នកប្រើប្រាស់ដែលចូលចិត្តបែប Performance។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Honda មិនទាន់បានបង្ហាញឲ្យដឹងពី លក្ខណៈពិេសសលម្អិតរបស់វាឡើយ ប៉ុន្តែគេដឹងថា វានឹងមានបំពាក់ប្រអប់លេខ 7 វគ្គសិប្បនិម្មិត និងសំឡេងស៊ីម៉ាំងគ្រហឹមសិប្បនិម្មិត Active Sound Control System ដូចទៅនឹងឡានមានម៉ាស៊ីនខ្លាំងអីចឹង។ យ៉ាងណាក៏ដោយ លក្ខណៈពិសេសទាំង 2 មុខខាងលើនេះ នឹងដំណើរការ នៅពេលដែលអ្នកបើកបរ ប្រើប្រាស់ម៉ូដបើកបរមួយហៅថា Boost Mode។ បន្ថែមពីនេះ វាក៏នឹងបង្ហាញឲ្យឃើញនៅលើអេក្រង់ ហើយផ្លាស់ប្តូរពណ៌ទៅជាក្រហម ដើម្បីជួយញ៉ាំងអារម្មណ៍អ្នកបើកបរ ឲ្យកាន់តែរំភើប ផងដែរ។

ក្រៅពីជួយឲ្យការបើកបរកាន់តែរំភើប ​ឡាន Honda Super-One ក៏មានការឌីហ្សាញបែបស្ព័រ និងកាប៊ីនខាងក្នុងបែបទំនើប ផងដែរ។ សូមបញ្ជាក់ថា​ ឡាន Honda Super-One នេះ នឹងចេញលក់នៅលើទីផ្សារជាផ្លូវការ នាឆ្នាំក្រោយនេះ តែម្តង ប៉ុន្តែក្រុមហ៊ុនមិនទាន់បានបង្ហាញតម្លៃរបស់វាឡើយ ដូច្នេះមានតែរង់ចាំមើលតទៅទៀតប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម