no-alternative title
no-alternative title

Ford ត្រៀមបញ្ចេញឡានភីកអាប់អគ្គិសនីតម្លៃធូរថ្លៃ ដើម្បីប្រជែងជាមួយឡានចិននៅទីផ្សារអូស្ត្រាលី

ក្រុមហ៊ុន Ford បានបង្ហាញព័ត៌មានលម្អិតបន្ថែមអំពីរថយន្តភីកអាប់ប្រើអគ្គិសនីថ្មីដែលមានតម្លៃទាបរបស់ខ្លួន ដើម្បីធ្វើការប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតឡានរបស់ប្រទេសចិនដែលកំពុងមានសន្ទុះទីផ្សារកាន់តែខ្លាំងឡើង នៅទឹកដីប្រទេសអូស្ត្រាលី។ ឡាន Pick up ម៉ូដែលថ្មីរបស់ Ford ត្រូវបានគេរំពឹងថានឹងមានតម្លៃចាប់ពីប្រហែល $30,000 ដែលជាផ្នែកមួយនៃគម្រោងការវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារលើរថយន្តអគ្គិសនីជំនាន់ក្រោយរបស់ក្រុមហ៊ុន Ford។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Jim Farley នាយកប្រតិបត្តិ Ford ធ្លាប់មានប្រសាសន៍ថា ក្រុមហ៊ុនផលិតរថយន្តចាស់ៗវស្សា ត្រូវតែគិតឡើងវិញពីមូលដ្ឋានអំពីរបៀបដែលពួកគេរចនា និងផលិតរថយន្ត ដើម្បីរក្សាសុក្រិភាពនៃការប្រកួតប្រជែង ជាពិសេសគឺការប្រកូតប្រជែងនឹងម៉ាកយីហោរថយន្តក្រុមហ៊ុនចិនដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ឡាន Electric Pick up ថ្មីរបស់ Ford អាចនឹងចេញលក់ដំបូងនៅទីផ្សារអាមេរិកខាងជើង ហើយឡាន Pick up ស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានទំហំប្រហាក់ប្រហែលគ្នាទៅនឹងម៉ូដែល Ford Ranger បច្ចុប្បន្ន បើទោះបីជាវាប្រើប្រាស់នូវទម្រង់គ្រោងឆ្អឹងឡានអគ្គិសនី EV Platform ដែលជាទម្រង់ខុសគ្នាទាំងស្រុងក៏ដោយ។ ក្រុមវិស្វកររបស់ Ford កំពុងកំណត់គោលដៅនៃការឌីស្សាញតួររថយន្តឲ្យមានភាព Aerodynamic ជួយកាត់បន្ថយកម្លាំងកកិតនៃខ្យល់ ដើម្បីបង្កើនបាននូវរយះចម្ងាយបើកបរបានឆ្ងាយ ជាមួយការកាត់បន្ថយទំហំកញ្ចប់ថ្ម និងតម្លៃផលិតផងដែរ។

Ford និយាយថា ការផ្លាស់ប្តូរទម្រង់នៃការឌីស្សាញផ្នែកខាងក្រៅ និងកាត់បន្ថយទំងន់នៃគ្រឿងបង្គុំ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនសម្រេចបាននូវចម្ងាយឆ្ងាយជាមួយនឹងការបំពាក់នូវកញ្ចប់ថ្ម LFP ដែលមានទំហំតូច។ សម្រាប់កញ្ចប់ថ្មដែលប្រើនៅលើឡាន EV Pick up ថ្មី នឹងត្រូវបានផលិតនៅរោងចក្រថ្មីមួយក្នុងទីក្រុង Detroit។

តាមរយះគំរូព្រាង បានបង្ហាញពីការឌីស្សាញរបស់ឡានអគ្គិសនី Pick up ថ្មីរបស់ Ford មានការឌីស្សាញខុសពីម៉ូដែល Pick up របស់ Ford ដែលប្រើម៉ាស៊ីនសាំង និងម៉ាស៊ូតបច្ចុប្បន្ន ដោយក្នុងនោះការឌីស្សាញផ្នែកក្បាលរថយន្តខាងមុខមានសភាពខ្លីជាង កញ្ចក់មុខរាងខ្ពស់ជាង ខាងមុខមានតម្រង់ត្រង់ជាង ជាមួយនឹងចង្កៀងមុខរចនាបែបបញ្ឈរជាដើម។

ឡានអគ្គិសនី Pick up ថ្មីរបស់ Ford នឹងគាំទ្រនូវមុខងារ V2H (Vehicle-to-Home) ដែលអនុញ្ញាតិអាចឲ្យទាញយកភ្លើងសម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋាននៅពេលអំឡុងពេលដាច់ចរន្តអគ្គិសនីផងដែរ។ ទោះជាយ៉ាងណា Ford មិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទប្រកាសចេញលក់ តម្លៃ និងលក្ខណៈសម្បត្តិលម្អិតរបស់ឡានអគ្គិសនី Pick up ថ្មីរបស់ខ្លួនឡើយទេក្នុងពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម