
នេះគឺជាឡាន Toyota RAV4 PHEV ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារប្រទេសជប៉ុន ដោយផ្តល់ជម្រើសចំនួន 2 ប្រភេទ គឺ ម៉ូដែល Z តម្លៃ $38,800 និង GR Sport តម្លៃ $40,750។ ឡាន Toyota RAV4 PHEV ថ្មីឆ្នាំ 2026 បំពាក់ម៉ាស៊ីនកូនកាត់ ចំណុះ 2.5L ជាមួយម៉ូទ័រអគ្គិសនី ចំនួន 2 និង កញ្ចប់អាគុយ ទំហំ 22.7 kWh ដែលអាចបង្កើតកម្លាំងបានសរុប 324 HP ហើយប្រើប៉ុង 2 (AWD) និង ប្រអប់លេខអូតូ e-CVT។
ក្រុមហ៊ុន Toyota អះអាងថា ឡាននេះអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ ចម្ងាយ 150km នៅពេលសាកភ្លើងពេញម្តង។អ្វីដែលពិសេសនោះគឺ វាមានមុខងារមួយហៅថា Power Supply Time Priority Mode ដែលក្រុមហ៊ុន Toyota អះអាងថា អាចផ្តល់ថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ រយៈពេលជិត 1 សប្តាហ៍ ក្នុងកម្លាំង 1,500W ប៉ុន្តែតម្រូវឲ្យសាកភ្លើងអាគុយ និងចាក់សាំងមួយពេញ ដែរ។

បើនិយាយពីការឌីហ្សាញវិញ ម៉ូដែល RAV4 PHEV Z មានតុបតែងខ្លួនពណ៌ខ្មៅរលោង ខណៈម៉ូដែល GR Sport តុបតែងខ្លួនបែបស្ព័រ លើកាង, យ៉ាន់កង់, ដុំហ្វ្រាំងពណ៌ក្រហម និងកាង Spoiler ខាងក្រោយ ផងដែរ។ វាក៏បានអាប់ដេតទៅលើប្រព័ន្ធជើងក្រោម ជួយឲ្យការបើកបរកាន់តែមានទំនុកចិត្តខ្ពស់ ទៀតផង។

ក្រៅពីនោះ បើនិយាយពី Option វិញក៏ទំនើបច្រើនដែរ ដូចជា អេក្រង់កម្សាន្ត Touchscreen ទំហំ 12.9 អ៉ីញ, កុងទ័រឌីជីថល ទំហំ 12.3 អ៉ីញ, កុងទ័របាញ់លើកញ្ចក់ប្រភេទពណ៌, ចង្កឹះលេខអេឡិចត្រូនិច Electro Shiftmatic, កន្លែងសាកថ្មទូរសព្ទឥតខ្សែ, កៅអីមានមុខងារក្តៅត្រជាក់ និង ដំបូលកញ្ចក់ធំ Panoramic Moonroof ផងដែរ៕





