no-alternative title

ក្រុមហ៊ុន AWS Cambodia សហការជាមួយនឹង Honeywell រៀបចំកម្មវិធីជួបជុំដៃគូអាជីវកម្មរបស់ខ្លួន និងបង្ហាញពីផលិតផល Honeywell Fire & Security

កាលពីថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ 2017 នៅភោជនីយដ្ឋាន និងកាហ្វេមណ្ឌលគីរី  ក្រុមហ៊ុន AWS CAMBODIA LTD ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខផលិតផល Honeywell Fire & Security នៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនឈានមុខគេផ្នែកចែកចាយផលិតផលបណ្ដាញទូរគមនាគមន៍ព័ត៌មានវិទ្យា និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពអគារ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Honeywell ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ផលិតផលប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធសំលេងនិងប្រកាសអាសន្ន ប្រព័ន្ធ Access Control ប្រព័ន្ធ Smart Home ប្រព័ន្ធ Intrusion ប្រព័ន្ធ Video Door Phone និង ប្រព័ន្ធ Conference & Interpretation ដើម្បីរៀបចំកម្មវិធីជួបជុំដៃគូអាជីវកម្មរបស់ខ្លួន (Honeywell Dinner Night) ដោយមានការផ្តល់កិត្តិយសចូលរួមដោយលោក Dung, Nguyen Thanh ប្រធានផ្នែកលក់របស់ក្រុមហ៊ុន Honeywell ប្រចាំប្រទេសកម្ពុជា និង ប្រទេសវៀតណាម និងបណ្តាម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម ប្រធានគម្រោង បុគ្គលិកក្រុមហ៊ុន ដែលជាដៃគូអាជីវកម្មរបស់ក្រុមហ៊ុន AWS CAMBODIA LTD និងជាអតិថិជនដែលតែងតែគាំទ្រ ផលិតផល Honeywell Fire & Security។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ជា សុវណ្ណ ប្រធានគ្រប់គ្រងផលិតផលក្រុមហ៊ុន AWS បានមានប្រសាសន៍ថា ក្រុមហ៊ុន AWS (Asia Wiring System)ដែលមានស្នាក់ការកណ្ដាលនៅប្រទេសសិង្ហបុរី បានបង្កើតឡើងនៅក្នុងឆ្នាំ 1993។ បច្ចុប្បន្នក្រុមហ៊ុនមានភាពរឹងមាំគ្រប់ផ្នែក រួមទាំងកិច្ចសហការល្អជាមួយដៃគូពាក់ព័ន្ធ  និងការអនុវត្តនិងការពង្រីកខ្លួនដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយជ្រោមជ្រែងទៅដល់ដៃគូអាជីវកម្មរបស់ខ្លួន ឈានឆ្ពោះទៅរកភាពជោគជ័យ។ ប្រការនេះធ្វើអោយដៃគូរបស់ខ្លួន មានការសប្បាយរីករាយក្នុងការធ្វើអាជីវកម្មជាមួយក្រុមហ៊ុន AWS CAMBODIA LTD ហើយពីមួយឆ្នាំ ទៅមួយឆ្នាំក្រុមហ៊ុនកាន់តែមានដៃគូអាជីវកម្មច្រើនឡើងៗ។ 

សមត្ថភាពក្នុងការអនុវត្ត និងបន្តអនុវត្តប្រកបដោយភាពវិជ្ជមានមួយនេះក៏បានធ្វើអោយក្រុមហ៊ុន AWS ក្លាយជាដៃគូពាណិជ្ជកម្មច្រើនជាងគេជាមួយក្រុមហ៊ុនដែលមានបច្ចេកវិទ្យាល្បីៗនៅលើពិភពលោក ដែលក្រុមហ៊ុនទាំងនោះ រួមមានដូចជា Commscope (AMP/Systimax/Krone), Cisco, Alantek, D-Link, Socomec UPS, EPSON, Honeywell Security & Fire Solutions, Printronix, Asus Server/Work Station, Brady, Zycoo IP Telephony និងផលិតផលជាច្រើនទៀត ដែលកំពុងសហការប្រតិបត្តិនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុន AWS ក្នុងការក្លាយជាក្រុមហ៊ុនចែកចាយ ស្របច្បាប់នៅប្រទេសកម្ពុជា។ សព្វថ្ងៃក្រុមហ៊ុនមានសាខាក្នុងប្រទេស (ភ្នំពេញ និង សៀមរាប) និងនៅតំបន់អាស៊ី ដែលមានដូចជាប្រទេសម៉ាឡេស៊ី ឥណ្ខូនេស៊ី ថៃ ហ្វីលីពីន កម្ពុជា វៀតណាម និងមីយ៉ាន់ម៉ា។ សម្រាប់ព័ត៌មានបន្ថែមពីក្រុមហ៊ុនសូមចូលទៅកាន់ http://www.awspl.com 

គួរបញ្ជាក់ថា នៅក្នុងកម្មវិធីនេះ ក៏មានការបង្ហាញពីផលិតផល និងដំណើរការ Honeywell Fire & Security (ប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធសំលេងនិងប្រកាសអាសន្ន ប្រព័ន្ធ Access Control ប្រព័ន្ធ Smart Home ប្រព័ន្ធ Video Door Phone) ផងដែរ។  ក្រុមហ៊ុន Honeywell គឺជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ផលិតផលបច្ចេកវិទ្យាឈានមុខគេលើផ្នែកថាមពល សុវត្ថិភាព សន្តិភាព ផលិតកម្ម និងនគរូបនីយកម្មជាសកល។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ http://honweywell.com .

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន