no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន​ MSI​ រូ​ម​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ IT​ Computer​ បើក​សម្ពោធ​នូវ​ផលិតផល​ MSI​ ជំនាន់​ថ្មី​សំរាប់​ទីផ្សារ​កម្ពុជា​

​កាលពី​ថ្ងៃ​ទី​ 14​ ខែតុលា​ ឆ្នាំ​ 2016​ ក្រុមហ៊ុន​ MSI​ រូ​ម​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ IT​ Computer​ ដែល​ជា​អ្នក​ចែកចាយ​ផលិតផល​ MSI​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល ​ថ្មី​សំរាប់​ទីផ្សារ​កម្ពុជា​ ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ HImawari​ ក្រោម​វត្តមាន​តំណាង​ក្រុមហ៊ុន​ MSI​ និង​ក្រុមហ៊ុន​ IT​ Computer​ រួម​នឹង​ភ្ញៀវ​កិត្តិយស​ ដែល​ជា​ម្ចាស់​ហាង​លក់​កុំព្យូទ័រ​យា់ង​ច្រិ​ន​កុះករ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​ Dylan​ Chen​ ប្រធាន​ផ្នែក​លក់​ផ​លិ​ផល​ត​ MSI​ ប្រចាំ​នៅ​តំបន់​អាស៊ាន​ បាន​បញ្ជាក់​ថា​ ភាគច្រើន​នៃ​អ្នក​ដែល​ចូល​ចិត្ត​លេង​ហ្គេ​ម​ ដែល​មាន​កម្រិត​ខ្ពស់​ ឬ​ក៏​ប្រើប្រាស់​កម្មវិធី​ធំៗ​ និង​អ្នក​ចូល​ចិត្ត​សាកល្បង​នូវ​កម្មវិធី​ថ្មីៗ​ គឺ​កំពុង​តែ​ចាប់អារម្មណ៍​នូវ​ផលិតផល​ថ្មី​ដែល​ជា​ប្រភេទ​កុំព្យូទ័រ​យួរដៃ​ ដែល​ទើបនឹង​ចេញ​នៅ​ថ្ងៃ​ទី​ 16​ ខែសីហា​ ឆ្នាំ​ 2016​ នៅ​លើ​ទីផ្សារ​សាកល​ ពីព្រោះ​ពួក​គេ​ដឹង​ថា​ ក្រុមហ៊ុន​ NVIDIA​ និង​ផលិត​ចេញ​នូវ​ប្រភេទ​ក្រាហ្វិក​ស៊េរី​ថ្មី​ដែល​បំពាក់​នៅ​លើ​កុំព្យូទ័រ​យួរដៃ​សំរាប់​លេង​ហ្គេ​ម​នៅ​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ​នេះ​។​ 

​ទន្ទឹម​និង​នេះ​ដែរ​ ក្រុមហ៊ុន​ MSI​ ក៏​បាន​ផ្គត់ផ្គង់​នូវ​គ្រប់​កំរិត​នៃ​ប្រភេទ​កុំព្យូទ័រ​យួ​ដៃ​សំរាប់​លេង​ហ្គេ​ម​ (Gaming​ Notebook)​ ដែល​មាន​ដូច​ជា​ ស៊េរី​ GT​ Series,​ GS​ Series​ និង​ GE​ Series​ ដែល​បំពាក់​ VR​ Ready​ ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ក្រា​ហ្វិ​ច​ GeForce®​ GTX​។​ ម៉ូ​ឌែ​ល​ទាំងនោះ​មាន​ GT83VR​ Titan​ SLI​ បំពាក់​ក្រា​ហ្វិ​ច​ GeForce®​ GTX​ 1080​ SLI​ GT73VR​ Titan/SLI​ បំពាក់​ក្រា​ហ្វិ​ច​ GeForce®​ GTX​ 1070​ SLI​ និង​ GeForce®​ GTX​ 1080​  GT72VR​ និង​ GT62VR​ Dominator​ បំពាក់​ក្រា​ហ្វិ​ច​ GeForce®​ GTX​ 1070​  GT72VR,​ GT62VR​ Dominator,​ GS73VR,​ GS63VR​ Stealth,​ GE72VR​ និង​ GE62VR​ Apache​  បំពាក់​ក្រា​ហ្វិ​ច​ GeForce®​ GTX​ 1060​ ដែល​ម៉ូ​ឌែ​ល​ទាំងនោះ​អាច​បំពេញ​នូវ​តម្រូវការ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​លេង​ហ្គេ​ម​គ្រប់​ប្រភេទ​។​

​ក្រុមហ៊ុន​ MSI​ តែងតែ​នៅ​ស្ថិត​នៅ​លំដាប់​លេខ​ 1​ ជាមួយ​ក្រាហ្វិក​GeForce®​ GTX​ SLI​ នៅ​លើ​ទីផ្សារ​ ហើយ​តែងតែ​បញ្ចេញ​នូវ​កុំព្យូទ័រ​យួរដៃ​ដែល​មាន​រាងស្ដើង​បំផុត​ជាមួយនឹង​ក្រាហ្វិក​ GeForce®​ GTX​ ជាទី​ចាប់អារម្មណ៍​ និង​មាន​ភាព​ទាក់ទាញ​ សម្រាប់​អ្នក​ចូល​ចិត្ត​លេង​ហ្គេ​ម​នៅ​លើ​ទីផ្សារ​ជា​រៀង​រាល់​ឆ្នាំ​។​ នៅ​ក្នុងឆ្នាំនេះ​គឺ​មាន​ភាព​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ សម្រាប់​ GeForce®​ GTX​ 1080,​ GTX​ 1070​ និង​ GTX​ 1060​ ត្រូវ​បាន​រចនា​ឡើង​មាន​លក្ខណៈ​ដូច​គ្នា​ CUDA​ Cores​ និង​សម្ថ​ភាព​ដូច​គ្នា​ជាមួយ​និង​ក្រា​ហ្វិ​ច​របស់​កុំព្យូទ័រ​លើ​តុ​ ហេតុ​ដូច្នេះ​ហើយ​បានជា​ NVIDIA​ បាន​លុបអក្សរ​ “M”​ ចេញពី​លេខ​ស៊េរី​របស់​ GPU​ សំរាប់​កុំព្យូទ័រ​យួ​ដៃ​។​

អ្នក​ដែល​ចូល​ចិត្ត​លេង​ហ្គេ​ម​ និង​អ្នក​ប្រើប្រាស់​កម្មវិធី​ធំៗ​ គឺ​មានការ​ចាប់អារម្មណ៍​ទៅ​លើ​ កុំព្យូទ័រ​យួរដៃ​ជំនាន់​ក្រោយ​នេះ​ ព្រោះ​វា​មាន​ភាពល្អ​ប្រសើរ​ សម្រាប់​ការ​លេង​ហ្គេ​ម​គ្រប់​កម្រិត​ទាំងអស់​ បន្ថែម​លើ​នេះ​ទៀត​វា​បាន​រចនា​យ៉ាង​ពិសេស​ជាមួយ​និង​ប្រព័ន្ធ​ ធ្វើ​អោយ​ត្រជាក់​ (Cooling)​ ពណ៌​ច្បាស់​ 100%sRGB​ និង​ប្រព័ន្ធ​សំលេង​ល្អ​ប្រសើរ​ជាង​ដៃគូរ​ប្រ​គួ​ត​ប្រជែង​។​ 

​ជាមួយ​គ្នា​នេះ​ លោក​ ហុង​ លី​ម​ ដែល​នាយក​ក្រុមហ៊ុន​ IT​ Computer​ ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ​ ដល់​ក្រុមហ៊ុន​ MSI​ ដែល​បាន​សម្រេចចិត្ត​ ចាប់​ដៃគូ​ជាមួយ​គ្នា​នៅ​ក្នុង​ការ​នាំ​មក​នូវ​ផលិតផល​ MSI​ ថ្មីៗ​ សំរាប់​ទីផ្សារ​កម្ពុជា​ ហើយនឹង​បាន​រៀបចំ​នូវ​ព្រឹត្តិការ​នេះ​ឡើង​ ដើម្បី​បង្ហាញ​នូវ​ផលិតផល​ MIS​ សំរាប់​ដៃគូ​ចែកចាយ​បន្ត​ទាំងអស់​បាន​ធ្វើតេស្ត៍​ សាកល្បង​ដោយ​ផ្ទាល់​ ជា​ពិសេស​គឺ​រៀបចំ​អោយ​មានការ​ជួបជុំ​គ្នា​ ដើម្បី​បង្កើន​នូវ​ការ​ភាព​ជិត​ស្និត​រវាង​ក្រុមហ៊ុន​រួម​ជាមួយនឹង​អ្នក​ចែកចាយ​ពេល​នេះ​តែ​ម្តង​។​

MSI​ GT73VR​ Titan​ SLI​ គឺជា​ប្រភេទ​កុំព្យូទ័រ​យួ​ដៃ​សម្រាប់​លេង​ហ្គេ​ម​ដែល​មាន​សមត្ថភាព​ខ្ពស់​ និង​សម្លេង​ច្បាស់​ល្អ​មិន​ធ្លាប់​មាន​

​កុំព្យូទ័រ​យួ​ដៃ​ដែល​មាន​សមត្ថភាព​ខ្ពស់​ចុង​ក្រោយបង្អស់​ មាន​ទំហំ​ 17.3​ អ៊ី​ង​ MSI​ GT73VR​ Titan​ SLI​ ដែល​បំពាក់​ក្រា​ហ្វិ​ច​ពី​ GeForce®​ GTX​ 1070​ SLI​ ដែល​មាន​ល្បឿន​លឿន​ជាង​កុំព្យូទ័រ​ដែល​បំពាក់​ក្រា​ហ្វិ​ច​ GeForce®​ GTX​ 1080​ តែ​មួយ​ប្រសិនបើ​យើង​លេង​ហ្គេ​ម​កម្រិត​ 4K​។​ សមត្ថភាព​ក្រា​ហ្វិ​ចរប​ស់វា​ក៏​បាន​ធ្វើ​អោយ​ GT73VR​ Titan​ SLI​  អាច​លេង​ហ្គេ​ម​ VR​ Gaming​ បាន​ និង​ជា​ប្រភេទ​កុំព្យូទ័រ​ដែល​ល្អ​សម្រាប់​លេង​ហ្គេ​ម​កម្រិត​ 4K​ ដែល​ភ្ជាប់​ LCD​ Monitor​ បាន​រហូត​ដល់​ទៅ​បី​។​ បច្ចេកវិទ្យា​ “Cooler​ Boost​ Titan”​ ត្រូវ​បាន​រចនា​យ៉ាង​ពិសេស​សម្រាប់​ SLI​ Graphic​ ដែល​មាន​កង្ហា​ពីរ​ជាមួយ​និង​ស្លាប​កង្ហារ​ដែល​មាន​រាងស្តើង​ចំនួន​២៩​ក្នុង​កង្ហា​នីមួយៗ​ ហើយ​មាន​ខ្សៀ​ចំលង​កំ​ដៅ​(Heatpipes)​ រហូត​ដល់​ទៅ​១២​ នេះ​គឺជា​ការ​រចនា​ឡើង​ដ៏​ល្អ​បំផុត​សំរាប់​ក្រា​ហ្វិ​ច​ Single​ GeForce®​ GTX​ 1080​ graphics​  ឬ​ Dual​ GeForce®​ GTX​ 1070​ SLI​ graphics​ សម្រាប់​ហ្គេ​ម​ VR​ និង​ 4K​ ។​ 

​បន្ថែម​ពី​នេះ​ វា​ក៏​អាច​បង្កើន​នូវ​សមត្ថភាព​ដំណើរការ​ដោយ​ប្រើ​បច្ចេកវិទ្យា​ Turbo​ Mode​ ដែល​បច្ចេកវិទ្យា​នេះ​មក​ជាមួយ​ Intel®​ Core​ i7​ 6820HK​ processor​ ហើយ​Turbo​ Mode​ អាច​បង្កើន​សមត្ថភាព​បាន​ខ្ពស់​បំផុត​ដោយ​ផ្អែក​លើ​ការ​រចនា​ប្រព័ន្ធ​ Cooling​ និង​ការ​ផ្គត់ផ្គង់​ចរន្ត​អគ្គី​ស​នី​អោយ​បាន​ល្អ​។​ សម្លេង​ដ៏​ពិ​រោះ​របស់​ Dynaudio​ Speaker​ ដែល​បំពាក់​នៅ​លើ​ GT73​ គឺ​ពិតជា​អស្ចារ្យ​ជាង​មុន​ សម្រាប់​ការ​លេង​ Game,​ ស្តាប់​ចម្រៀង​ POP​ Music​ ឬ​ក៏​ការ​ទស្សនា​ Action​ Movies​ ជាមួយ​សម្លេង​កម្រិត​ 105dBA​។​

MSI​ GE72VR/GE62VR​ Apache​ គឺ​នាំ​មក​នូវ​ជាមួយ​ការ​កម្សាន្ដ​កាន់តែ​ប្រសើរ​

​មិន​ត្រឹមតែ​ម៉ូ​ឌែ​ល​លំដាប់​ខ្ពស់​នៅ​លើ​ទីផ្សារ​ប៉ុណ្ណោះ​ទេ​ ពេល​នេះ​ MSI​ បាន​បង្កើត​ម៉ូ​ឌែ​ល​ GE72VR​ Apache​ និង​ GE62VR​ Apache​ ដែល​ជា​កុំព្យូទ័រ​ប្រើ​សម្រាប់​ការ​កម្សាន្ដ​ផង​ដែរ​។​ ដោយសារ​វា​ស្ថិត​នៅ​ក្នុង​កម្រិត​ខ្ពស់​នៃ​កុំព្យូទ័រ​សម្រាប់​លេង​ហ្គេ​ម​ បំពាក់​ក្រា​ហ្វិ​ច​ GeForce®​ GTX​ 1060​ GE72VR​ និង​ GE62VR​ ត្រូវ​បាន​រចនា​ឡើងជា​មួយ​បច្ចេកវិទ្យា​ចុង​ក្រោយ​គឺ​ Cooler​ Boost​ 4​ ដែល​មាន​កង្ហា​២​ និង​ខ្សៀ​ចំលង​កំ​ដៅ​(Heatpipes)​ ចំនួន​ 6​ ធ្វើ​អោយ​ម៉ាស៊ីនត្រជាក់​ និង​ស្ងាត់​នៅ​ពេល​ដែល​លោក​អ្នកលេង​ហ្គេ​ម​។​ SHIFT​ គឺជា​មុខងារ​មួយ​ដែល​យើង​អាច​កំណត់​នៅ​លក្ខណៈ​នៃ​ការ​ប្រើប្រាស់​របស់​កុំព្យូទ័រ​ទៅ​តាម​ជាក់ស្តែង​ ដោយ​ប្រើ​ Dragon​ Center​ ដែល​ជា​ Software​ មួយ​សម្រាប់​គ្រប់គ្រង​ទៅ​លើ​កុំព្យូទ័រ​ដោយ​ផ្ទាល់​។​ SHIFT​ Function​ គូរ​តែ​ត្រូវ​បាន​កំណត់​ដំណើរការ​កម្រិត​ខ្ពស់​ជាមួយ​ Core​ i7​ CPU​ និង​ក្រា​ហ្វិ​ច​ GeForce®​ GTX​ 1060​ ដើម្បី​រក្សា​ដំណើ​ការ​របស់​វា​អោយ​ខ្ពស់​បំផុត​។​

Steel​ series​ Keyboard,​ Nahimic​ 2​ Sound​ System​ ជាមួយ​និង​ Dynaudio​ Speaker,​ Killer​ LAN,​ Gamecaster​ ដែល​ជា​ Live​ Stream​ Software​ និង​ WTFast​ Software​ ទាំង​អស់នេះ​ត្រូវ​បាន​បំពាក់​សម្រាប់​ Online​ Game​ និង​ ក្រុម​អ្នក​ប្រយុទ្ធ​នៅ​ជុំវិញ​ពិភពលោក​។​ នៅ​ពេល​ដែល​លោក​អ្នក​បើ​ប្រអប់​កុំព្យូទ័រ​ថ្មី​ម៉ូ​ឌែ​ល​ GE72VR​ ឬ​ GE62VR​ លោក​អ្នក​និង​ឃើញ​នូវ​បទ​ពិសោធន៍​នៃ​ការ​លេង​ហ្គេ​ម​ដែល​ប្រសើ​ជាង​មុន​នៅ​ជុំវិញ​អ្នក​។​

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
BYD ត្រៀមបញ្ចេញឡានភីកអាប់ថ្មីដើម្បីប្រជែងជាមួយ Ford Ranger Raptor

BYD ត្រៀមបញ្ចេញឡានភីកអាប់ថ្មីដើម្បីប្រជែងជាមួយ Ford Ranger Raptor

ដោយ ប៉េងលីន