no-alternative title

OPPO Find X បង្ហាញវត្តមាននៅប្រទេសកម្ពុជា ជាមួយនឹងតម្លៃ 899 ដុល្លា ហើយគ្រោងនឹងចេញលក់ជាផ្លូវការនៅថ្ងៃទី 5 ខែសីហា

នៅថ្ងៃនេះ ក្រុមហ៊ុន OPPO បានរៀបចំនូវសន្និសីទសារព័ត៌មានមួយ ស្តីពីការប្រកាសសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Find X នៅក្នុងប្រទេសកម្ពុជា។ ពិធីនេះរៀបចំធ្វើឡើងសណ្ឋាគារ The Great Duke ដែលមានការអញ្ជើញចូលរួមពីសំណាក់ Brand Ambassador របស់ខ្លួនទាំងបីរូប កញ្ញា ពេជ្រ សោភា កញ្ញា រ៉េត ស៊ូសាណា និងលោក Step រួមជាមួយនឹងភ្ញៀវកតត្តិយស និងអ្នកសារព័ត៌មានជាច្រើនរូប។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ុន OPPO បានអោយដឹងថា Find X គឺជាស្មាតហ្វូនជំនាន់ថ្មី និងមានលក្ខណះសម្បត្តិប្លែកពីស្មាតហ្វូនដទៃ ត្រូវបានក្រុមហ៊ុនរចនាឡើងជាមួយនឹងអេក្រង់បែប Panoramic មានទំហំ 93.8% ធៀបនឹងតួខ្លួនទាំងមូល ដែលគឺជាកំរិតធំជាងគេដំបូងបង្អស់ក្នុងឧស្សាហកម្មទូរស័ព្ទ។ Find X មានបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន VOOC, 3D Light Structure, រួមនឹងបច្ចេកវិទ្យា AI Beauty ដែលជាបច្ចេកវិទ្យាច្នៃប្រឌិតថ្មីបំផុត និងបានបង្កើតឡើងដោយ OPPO ផ្ទាល់តែម្តង។ ស្មាតហ្វូន OPPO Find X រចនាឡើងដើម្បីបំពេញតម្រូវការឲ្យលើសពីការរំពឹងទុករបស់អតិថិជន។

OPPO Find X ដំណើរការដោយបន្ទះឈីប Snapdragon 845 និងមានអង្គចងចាំទំហំ 8GB មេម៉ូរីទំហំ 128GB ដែលនេះ គឺជាកម្លាំងចលករដ៏សំខាន់ដែលជួយអោយស្មាតហ្វូននេះកាន់តែខ្លាំង។ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 16MP+20MP sensors នៅខាងក្រោយជាមួយនឹងមុខងារ OIS និង AI ផងដែរ។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 25MP ហើយនិងមានការប្រើប្រាស់ជាមួយនឹងមុខងារ 3D portrait lighting និង Omoji ទៀតផង។ ស្មាតហ្វូន Oppo Find X ដំណើរការនូវ  ColorOS 5.1 AI Smart custom UI  នៅលើប្រព័ន្ធប្រតិបត្តិការ Android 8.1។ 

នៅក្នុងសន្និសីទថ្ងៃនេះ ក្រុមហ៊ុន OPPO បានប្រកាសថា ខ្លួនគ្រោងនឹងដាក់លក់ OPPO Find X ជាផ្លូវការនៅក្នុងទីផ្សារនៃប្រទេសកម្ពុជានៅថ្ងៃទី 5 ខែសីហា ឆ្នាំ 2018 ខាងមុខនេះ នៅក្នុងតម្លៃ 899$ ដែលមានពីរពណ៌សម្រាប់ជ្រើសរើស គឺ Bordeaux Red (ពណ៌ក្រហម)និង Glacier Blue(ពណ៌ខៀវ) ហើយក្រុមហ៊ុន ក៏នឹងបន្ថែមការដូជាស៊ុមរូបថតឌីជីថលដ៏ទាន់សម័យមួយផងដែរ។ 

ជាមួយគ្នា ក្រុមហ៊ុន OPPO ក៏បានប្រកាសនូវម៉ូដែល OPPO Find X Automobili Lamborghini Edition ផងដែរ ស្មាតហ្វូនមួយនេះ ត្រូវបានសហការណ៍ក្នុងការផលិតរវាងក្រុមហ៊ុន OPPO និងក្រុមហ៊ុនរថយន្តស្ព័រដ៏ល្បីគឺ Automobili Lamborghini។ សម្រាប់OPPO Find X Automobili Lamborghini Editionនេះ លក្ខណៈពិសេសរបស់វាគឺស្រដៀងទៅនឹង Find X ធម្មតាដែរ អ្វីដែលខុសគ្នានោះ គឺការឌីហ្សាញ ដែលវាមានបញ្ចូលនូវរចនាបទនៃ OPPO និង Lamborghini ហើយវាថែមទាំងបានភា្ជប់ជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន Super VOOCដែលអាចសាកថ្មឲ្យពេញក្នុងរយៈពេលតែ៣៥នាទីប៉ុណ្ណោះ។ បន្ថែមលើនេះទៀត Find X Lamborghini Edition មានមេម៉ូរីទំហំរហូតដល់ 256GB។ អ្វីដែលគួរអោយស្តាយនោះ OPPO Find X Automobili Lamborghini Edition គឺមិនមានលក់នៅក្នុងទីផ្សារប្រទេសយើងឡើយ។

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន