no-alternative title

កម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Galaxy S9 និង S9+ បាននាំសំណាងដល់អតិថិជនពេញផ្ទៃប្រទេស

ចូលមកដល់សប្ដាហ៍ទី 4 ភាពរំភើបរីករាយ គឺកានតែពុះកញ្ច្រោលខ្លាំងឡើង ពីព្រោះថា អតិថិជនទាំងតាមបណ្ដាខេត្តផ្សេងៗ និងរាជធានី សុទ្ធតែបានឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9 និង S9+ នេះ។ 

សំរាប់សប្តាហ៍ទី 4 នេះយើងរកឃើញអ្នកឈ្នះរង្វាន់ធំពីខេត្តកំពង់ស្ពឺ កំពត ភ្នំពេញ និងចុងក្រោយនេះគឺ សូមចូលរួមអបអរសាទរដល់ អតិថិជនឈ្មោះ ជា ចាន់សារ៉ាត់ មកពីខេត្តកំពត ដែលបានឈ្នះរង្វាន់ធំ ម៉ូតូ Honda ZoomerX 1គ្រឿង ជាមួយ ម្ចាស់ហាងលក់ទូរស័ព្ទ RATANA-KAMPOT ដែលជាហាងលក់ទូរសព្ទ័មហាសំណាងទៅអ្នកឈ្នះដោយទទួលបាន រង្វាន់ Galaxy S9+ 64GB មួយរង្វាន់ផងដែរ និងអតិថិជនឈ្មោះ Ly Vu មកពីរាជធានីភ្នំពេញ បានឈ្នះ រង្វាន់ទី 2 គឺ Galaxy S9+ 64GB។  

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយកិត្តិនាមល្បី ជាមួយគុណភាពផលិតផល រួមផ្សំនឹងការផ្ដល់ជូនពីកម្មវិធី“ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” ធ្វើឲ្យកំណើននៃការលក់ Samsung Galaxy S9 និង S9+ របស់ក្រុមហ៊ុន ហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ដោយសារអតិថិជនទូទាំងប្រទេស ពោលគឺទាំងតាមបណ្ដាខេត្ត និងរាជធានីបានបន្តសម្រុកទិញយ៉ាងច្រើនកុះករ។

លោក រតនា សោភ័ណ ប្រធានផ្នែកផលិតផលទូរស័ព្ទរបស់សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេស កម្ពុជាបានមានប្រសាសន៏ថា  « ចូលមកដល់សប្ដាហ៍ទី4នេះ សន្ទុះនៃការគាំទ្រកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” មានការកើនឡើងគួរជាទីមោទនៈបំផុត។ លទ្ធផលនេះ សបញ្ជាក់ឲ្យឃើញពីការគាំទ្រប្រកបដោយភាពជឿជាក់មកលើសាមសុងពីសំណាក់អតិថិជនរបស់យើងទូទាំងប្រទេស។ អរគុណដល់ការបន្តគាំទ្រ និងក៏សូមថ្លែងអំណរគុណផងដែរ ដល់ដៃគូចែកចាយទាំងអ្នក ទាំងអ្នកលក់ដុំ និងអ្នកលក់រាយដែលខិតខំជំរុញការលក់ មិត្តសារព័ត៌មានដែលជួយគាំទ្រផ្សព្វផ្សាយ ធ្វើឲ្យយុទ្ធនាការនេះ មានភាពទូលំទូលាយគ្រប់គ្រាន់សម្រាប់អតិថិជនរបស់យើង។”

សូមរំលឹកផងដែរថា នេះជាកម្មវិធីចាប់ឆ្នោតផ្សងសំណាងអាទិត្យទី4 របស់កម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9|S9+ ក្នុងចំណោមឱកាសចំនួន 6 ដងរៀងរាល់ថ្ងៃអាទិត្យក្នុងកម្មវិធី A1 Concert ផ្សាយផ្ទាល់ពីទូរទស្សន៏ MYTV ។ ការចាប់រង្វាន់ ដ៏រភើបរំជួលចិត្តនេះ នៅសល់2 លើកទៀតដូច្នោះអតិថិជន ទាំងអស់នៅតែមានឱកាសទទួលបានសំណាងឈ្នះមហារង្វាន់ ពីសាមសុង ជាមួយរង្វាន់ច្រើនដូចជា ម៉ូតូ Honda Zoomer X,  ទូរស័ព្ទ Samsung Galaxy S9+,ទូរស័ព្ទ  Samsung Galaxy J6 ,  ទូរទស្សន៏ Samsung TV 32”   និង ធុងបាស Harman Speaker។ ក្រៅពីនេះ កម្មវិធីមានរង្វាន់បន្ថែមចំពោះអតិថិជន ភ្លាមៗរាល់ការទិញ Samsung Galaxy S9 និង S9+ ដូចជា ការបញ្ចុះតម្លៃ $50, ធុងបាស JBL,  ឆ្នាំងសាក Wireless, ស្រោមទូរស័ព្ទ LED, និងរង្វាន់ផ្សេងៗជាច្រើនទៀត។

ជាថ្មីម្ដងទៀត សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់ប្រចាំសប្ដាហ៍ទី4។ សម្រាប់អតិថិជនដែលមិនទាន់បានឈ្នះ សូមបន្តព្យាយាម ជាមួយរង្វាន់ពិត ឈ្នះពិត  ពីកម្មវិធី ព្យុះសំណាង នាំមហារង្វាន់។ ម៉ូតូ Honda Zoomer X,  ទូរស័ព្ទ Samsung Galaxy S9+,ទូរស័ព្ទ  Samsung Galaxy J6, ទូរទស្សន៏ Samsung TV 32”  និងរង្វាន់ជាច្រើនទៀត អាចជារបស់អ្នក!

ខាងក្រោមជាឈ្មោះម្ចាស់សំណាងសប្តាហ៏ទី4 ក្នុងកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9 និង S9+ ៖  

1- រង្វាន់ម៉ូតូ Honda Zoomer X 01 គ្រឿងបានទៅលើឈ្មោះ ជា ចាន់សារ៉ាត់

2- រង្វាន់ ទូរស័ព្ទ Samsung Galaxy S9+  1គ្រឿង បានទៅលើឈ្មោះ Ly Vu

3 - រង្វាន់ Samsung Galaxy J6   2គ្រឿងបានទៅលើឈ្មោះ Yu Wandi និងឈ្មោះ Tuy Sakada

4 - រង្វាន់ទូរទស្សន៏ Samsung TV 32”  03 គ្រឿង បានទៅលើឈ្មោះ សួស មាសភក្ដី ឈ្មោះ ឡូវ សុខគា និងឈ្មោះ Taing Ngich Hav

5 - រង្វាន់ធុងបាស Harman Speaker  05 គ្រឿង បានទៅលើឈ្មោះ Sou Long Man Ham ឈ្មោះ Moung Vanny ឈ្មោះ Cham Titsoki ឈ្មោះ ហី គន និង ឈ្មោះ គង់ ស៊ីមន

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន