no-alternative title

ការចូលរួមប្រកួតប្រជែងកម្មវិធីថតរូប Canon Photomarathon 2018 មកដល់ហើយ កាន់តែប្លែក នឹងមានអត្ថប្រយោជន៍កាន់ច្រើន

នៅថ្ងៃទី 02 ខែធ្នូ ឆ្នាំ 2018 ខាងមុខនេះ ក្រុមហ៊ុន i-Qlick ដែលជាក្រុមហ៊ុនចែកចាយផលិតផល Canon នៅក្នុងប្រទេសកម្ពុជា នឹងបើកការប្រកួតប្រជែងថតរូប Canon Photomarathon 2018 ដែលគ្រប់គ្នាៗ បានទន្ទឹងរងចាំអស់រយៈពេលជាយូរមកហើយនោះ នេះគឺជាកម្មវិធីប្រកួតថតរូបធំជាងគេ តែមួយគត់ក្នុងប្រទេសកម្ពុជា ដែលតែងតែប្រារព្ធធ្វើនៅកម្ពុជាយើងជារៀងរាល់ឆ្នាំ។ ឆ្នាំនេះ ក្រុមហ៊ុន i-Qlick បានប្រកាសថា ព្រឹតិ្តការណ៍នេះ នឹងធំជាងមុន ហើយនឹងប្លែក ព្រមទាំងមានអត្ថប្រយោជន៍ ហើយនិងចំណេះដឹងកាន់ច្រើនជាងមុន។ អ្វីដែលពិសេសនោះ គឺថា នៅឆ្នាំ 2018 នេះ Canon Photomarathon 2018 នឹងរៀបចំឡើងនូវ វិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា ដែលហៅកាត់ថា សាលាតិចណូ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឆ្នាំនេះជាលើកទីប្រាំបីហើយរបស់ Canon PhotoMarathon នៅក្នុងប្រទេសកម្ពុជា ហើយក្នុងឆ្នាំនីមួយ ក្រុមហ៊ុន បានរំពឹងទុកថាមានបេក្ចជនចូលរួមប្រកួតច្រើនរហូតដល់ 1000 នាក់។ ស្របតាមច្បាប់ទាំងឡាយនៅក្នុង កម្មវិធីប្រកួតថតរូប Canon PhotoMarathon នៅទូទាំងតំបន់អាស៊ី អ្នកចូលរួមប្រកួតទាំងអស់ នឹងត្រូវបានផ្តល់ជូននូវប្រធានបទរូបថតជាមួយថ្ងៃនៃការប្រកួតប្រជែងនេះតែម្តង។ បន្ទាប់មកពួកគេត្រូវតែប្រើគំនិតច្នៃប្រឌិតរបស់ពួកគេ ដើម្បីថតយករូបភាពល្អឥតខ្ចោះដែល ស្រមទៅតាម ប្រធានបទនិមួយៗ មុនពេលវិលត្រឡប់ មកដាក់បញ្ចូនរូបទៅកន្លែងប្រគួត មុនពេលដែលពេលវេលាផុតកំណត់។

ការប្រកួតថតរូប Canon PhotoMarathon នៅប្រទេសកម្ពុជាប្រចាំឆ្នាំ 2018 នេះ នឹងបែងចែកអ្នកចូលរួមជាពីរ ប្រភេទដើម្បីធ្វើការប្រកួតប្រជែង។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺមានការចូលរួមចុះឈ្មោះដោយសេរី សម្រាប់បេក្ខជនទាំងអស់ មិនថាអ្នកចេះថត ឬអ្នកអាជីនោះទេ។ ការប្រកួតប្រជែងអាស្រ័យទៅលើគំនិត និងការយល់ដឹងពី Topic ជាពិសេស រូបភាព គឺគ្មានការកែច្នៃនោះទេ។ ហើយ Topic និងប្រកាសចេញនូវថ្ងៃប្រកួតតែម្តង ដូច្នេះ គ្រប់គ្នានឹងមានឱកាសប្រកួតប្រជែងគ្នា ភ្លាមៗ គ្មានការគិតទុកមុននោះទេ។

ការប្រកួតថតរូប Canon PhotoMarathon ឆ្នាំនេះ នឹងមានការបែងចែកអ្នកចូលរួមជាពីរ ប្រភេទដើម្បីធ្វើការប្រកួតប្រជែង "ប្រភេទសិស្ស (Student Category)" និង"ប្រភេទទូទៅ (Open Category)"។ "ប្រភេទ សិស្ស (Student Category)" ជាប្រធានបទសម្រាប់ បេក្ខជនអាយុក្រោម 18 ឆ្នាំ។ នេះជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុន Canon ដើម្បីលើកទឹកចិត្តដល់យុវជនកម្ពុជាដើម្បីអភិវឌ្ឍន៍ទេពកោសល្យក្នុងការថតរូបរបស់ពួកគេ។

អ្នកចូលរួមសម្រាប់ "ប្រភេទសិស្ស (Student Category)" នឹងអនុវត្តតាមច្បាប់ប្រកួតក៏ដូចជាប្រកួតប្រជែង លើប្រធានបទរូប ដូចគ្នានឹង "ប្រភេទទូទៅ (Open Category)" ប៉ុន្តែឈ្នះរង្វាន់ខុសគ្នាពី "ប្រភេទទូទៅ (Open Category)"។ ក្រុមហ៊ុន Canon នៅតែជាម៉ាកផលិផលនាំមុខនៅលើទីផ្សារមួយទូទាំងពិភពលោក ហើយនៅក្នុងប្រទេសកម្ពុជា ដោយសារការប្តេជ្ញាចិត្តរបស់ Canon ដើម្បីលើកស្ទួយសិល្បៈនៃការថតរូបនេះ។

តេីអ្នកទាំងអស់គ្នាបានចុះឈ្មោះសម្រាប់ចូលរួមការប្រកួត Canon Photomarathon ហេីយឬនៅ ? ដំណឹងល្អសម្រាប់អ្នកដែលចុះឈ្មោះក្នុងខែ វិច្ឆិកានេះ ៖ យេីងនឹងជ្រេីសរេីសអ្នកចុះឈ្មោះចំនួន 40 នាក់ ដេីម្បីឈ្នះ 40 រង្វាន់ពីយេីង។ យេីងនឹងប្រកាសលទ្ឋផលនៅថ្ងៃទី 12ខែ វិច្ឆិកា ឆ្នាំ 2018។ សូមប្រញាប់រួសរាន់ឡេីង។
ចុះឈ្មោះ Online ឥឡូវនេះ ៖ https://www.i-qlick.com/CPM2018/
 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន