no-alternative title

FORD បានបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford ” នៅព្រលានយន្តហោះខេត្តកំពង់ឆ្នាំង

កាលពីថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2018 ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងចែកចាយ និងលក់រថយន្ត FORD ប្រចាំប្រទេសកម្ពុជា បានធ្វើការរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life” ដែលប្រព្រឹត្តទៅរយៈពេល 2 ថ្ងៃ គឺចាប់ពីថ្ងៃទី 30 ខែវិច្ឆិកា ដល់ថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2019 នៅក្នុងប្រលានយន្តហោះខេត្តកំពង់ឆ្នាំង ដោយមានអ្នកចូលរួមជាច្រើនរូប។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Ford បានបញ្ជាក់ថា កម្ពុជា គឺជាប្រទេសទី 40 ដែលបានបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life”  ដែលក្នុងនោះមានអ្នកបើកបរដែលមានប័ណ្ណបើកបរចូលរួមជាង 200នាក់ រួមមានមន្ត្រីរាជការ អ្នកបើកបររថយន្តដឹកទំនិញធំៗពីស្ថាប័នរដ្ឋ និងឯកជន រួមទាំងអតិថិជនFord បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល 2 ថ្ងៃនេះដោយឥតគិតថ្លៃ។

ក្រុមហ៊ុន Ford បានបញ្ជាក់បន្តថា គោលបំណងនៃការរៀបចំនូវវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បី បង្រៀនអ្នកដែលទើបនឹងទទួលបានប័ណ្ណបើកបរអោយយល់ច្បាស់ពីជំនាញចាំបាច់នៅក្នុងការបើកបរ។ មួយទៀត គឺបង្រៀនអ្នកបើកបរពីបច្ចេកទេសនៃការថែទាំយាន់យន្ត និងទីបីនោះ គឺដើម្បីចូលរួលរួមនៅក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍តាមរយៈការផ្តល់ចំណេះដឹងអំពីសុវត្ថិភាពនៃការបើកបរ និងការអនុវត្តន៍ផ្ទាល់សម្រាប់អ្នកចូលរួមសិក្ខាសាលានេះផងដែរ។ 

តាមប្រសាសន៍របសៈលោក Truong Kim Phong នាយកប្រចំាតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Ford Motor Company បានបញ្ជាក់ថា សុវត្ថិភាពនៅពេលចរាចរណ៍លើដងផ្លូវ គឺបញ្ហាដ៏រំខានមួយ ហើយក៏ជាបញ្ហាមួយដែលពាក់ព័ន្ធនឹងអជីវកម្មរបស់យើងផងដែរ។ សុវត្ថិភាពលើដងផ្លូវគឺជាផ្នែកមួយនៃសកម្មភាពសង្គម ដែលយើងគួរតែមាន ហើយគ្រប់គ្នាក៏មានមោទនៈភាពនៅក្នុងការបើកវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាព និងបច្ចេកទេសនៃការបើបកររថយន្ត Ford-Ford Driving Skill for Life ផងដែរ ដើម្បីជួយបង្កើននូវការយល់ដឹងស្តីពីការអនុវត្ត និងបច្ចេកទេសនៃការបើកបរប្រកបដោយសុវត្ថិភាព និងជួយអោយការបើកបរលើដងផ្លូវកាន់តែមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។ កម្មវិធីនេះត្រូវបានធ្វើឡើងដោយមានការបណ្តុះបណ្តាលអំពីទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែងជាមួយនឹងរថយន្តផងដែរ។

លោក សេង វឹង នាយកគ្រប់គ្រងទូទៅផ្នែករយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា ប្រទេសកម្ពុជា មានអត្រាគ្រោះថ្នាក់ចរាចរណ៍កើនឡើងគួរអោយកត់សំគាល់។ កត្តានេះ គឺដោយសារតែអ្នកបើកបរមួយចំនួនមិនទាន់យល់ច្បាស់អំពីច្បាបចរារណ៍ និងមិនមានជំនាញបើកបរត្រឹមត្រូវ។ ហេតុដូច្នេះហើយ ការចូលរួមទទួលបានចំណេះដឹងពីការបើកបរ និងសុវត្ថិភាពចរាចរណ៍ គឺជាកត្តាដ៏សំខាន់មួយ នៅក្នុងការការជួយកាត់បន្ថយការគ្រោះថ្នាក់ចរាចណ៍នៅកម្ពុជាបាន។

លោក Jim Graham នាយកកម្មវីធីបណ្តុះបណ្តាលបច្ចេកទេសនៃការបើកបររថយន្ត Ford បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយដែលបានដាក់បញ្ជូលប្រទេសកម្ពុជាទៅក្នុងបញ្ជីនៃបណ្តាប្រទេសចំនួន 40 នៅជុំវិញពិភពលោកដែលបានបើកវគ្គបណ្តុះបណ្តាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life។ កម្មវិធីនេះមានអាយុកាល 15ឆ្នាំហើយ និងបានបណ្ដុះបណ្ដាលមនុស្សជាង 1 លាននាក់ដែលទើបនឹងមានប័ណ្ណបើកបរ ដែលគម្រោងមូលនិធិនេះបានចំណាយថវិការអស់ទឹកប្រាក់ជាង 40 លានដុល្លារ ក្នុងការប្តេជ្ញាលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទូទាំងពិភពលោក។”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន