no-alternative title

ញាក់សាច់! ទិញស្មាតហ្វូន OPPO ស៊េរីណាមួយក៏បាននឹងមានឱកាសឈ្នះមហារង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់!

ឱកាសមាស ឱកាសប្រាក់ឆ្នាំថ្មី 2019 មកដល់ហើយ! សម្រាប់ការជាវស្មាតហ្វូនស៊េរីថ្មីណាមួយរបស់ក្រុមហ៊ុន OPPO តាមហាងទូរស័ព្ទលក់ផលិតផល OPPO ទូទាំងប្រទេសចាប់ពីថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2018 ដល់ថ្ងៃទី 31 ខែមករា ឆ្នាំ 2019 នេះ លោកអ្នកនឹងមានឱកាសក្នុងការផ្សងសំណាងតាមរយៈលេខ IMEI របស់ស្មាតហ្វូននេះដើម្បីឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដូចជានាឡិកាដៃម៉ាកល្បី LONGINES សរុបចំនួន 4 រង្វាន់, នាឡិកាម៉ាក CK សរុបចំនួន 40 រង្វាន់ និងកាបូប Lacoste សរុបចំនួន 80 រង្វាន់។ ការចាប់ឆ្នោតផ្សងសំណាងមាន ៤ លើកដែលនឹងមានការផុសឈ្មោះអ្នកឈ្នះរង្វាន់លើផេកផ្លូវការរបស់ក្រុមហ៊ុនOPPO។

កម្មវិធីចាប់រង្វាន់នឹងប្រព្រឹត្តិដូចខាងក្រោម៖

រូបភាពពាណិជ្ជកម្ម
no-alternative title

-ការចាប់ឆ្នោតលើកទី 1 ៖ ថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2018

-ការចាប់ឆ្នោតលើកទី 2 ៖ ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018

-ការចាប់ឆ្នោតលើកទី 3 ៖ ថ្ងៃទី 15 ខែមករា ឆ្នាំ 2019

-ការចាប់ឆ្នោតលើកទី 4 ៖ ថ្ងៃទី 31 ខែមករា ឆ្នាំ 2019

គួររំលឹកផងដែរថា ក្រុមហ៊ុន OPPO ផ្តល់សំណាងជូនអតិថិជនចំនួន 2 លើករួចមកហើយកាលពីខែធ្នូ ឆ្នាំ 2018។ សម្រាប់ការចាប់ឆ្នោត 1 លើកៗគឺមានការផ្តល់រង្វាន់សរុបចំនួន 31 រង្វាន់ (នាឡិកាដៃម៉ាកល្បី LONGINES ចំនួន 1 រង្វាន់, នាឡិកាម៉ាក CK ចំនួន 10 រង្វាន់ និងកាបូប Lacoste ចំនួន 20 រង្វាន់)។ សម្រាប់អតិថិជនពីមុនដែលទិញស្មាតហ្វូនស៊េរីថ្មីណាមួយពីក្រុមហ៊ុន OPPO នៅចន្លោះថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2018 ដែលមិនទាន់មានសំណាងត្រូវរង្វាន់ សូមកុំអស់សង្ឃឹមអី! លោកអ្នកនៅតែមានឱកាសដើម្បីឈ្នះរង្វាន់ 2 លើកទៀតផងដែរ។

តោះ នៅចាំអីទៀត? សូមប្រញាប់រួសរាន់ឡើង មកទិញស្មាតហ្វូន OPPO ស៊េរីថ្មីណាមួយក៏បានចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី 31 ខែមករា ឆ្នាំ 2019  តែប៉ុណ្ណោះដើម្បីមានឱកាសឈ្នះមហារង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះក្រុមហ៊ុន OPPO។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន OPPO គឺមានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លា និងប្រជាប្រិយភាពខ្លាំងមែនទែននៅក្នុងទីផ្សារអន្តរជាតិ និងប្រទេសកម្ពុជាដោយសារតែស្មាតហ្វូនទាំងនេះមានរូបរាងកាលីបទាន់សម័យ បច្ចេកវិទ្យាទំនើប និងភ្ជាប់ជាមួយកំពូលកាមេរ៉ាថតរូប Selfies ស្អាតទាក់ទាញបំផុត៕  ម៉ាកដែលទទួលបានការគាំទ្រខ្លាំង នៅក្នុងទីផ្សារកម្ពុជា គឺ OPPO F9, OPPO R17 Pro , OPPO A7។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន