no-alternative title

ក្រុមហ៊ុន Dell EMC បានរៀបចំកម្មវិធីជប់លៀង និងបង្ហាញនូវផលិតផលថ្មីជូនដល់តំណាងចែកចាយរបស់ខ្លួន

កាលពីថ្ងៃទី 17 ខែមករា ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) បានសហការគ្នាជាមួយនឹងក្រុមហ៊ុន DELL EMC បានរៀបចំនូវកម្មវិធីជប់លាង ដាក់តាំងបង្ហាញផលិតផលថ្មី និង ធ្វើបទបង្ហាញអំពីបច្ចេកវិទ្យាថ្មីរបស់ផលិតផល Dell ដោយលោក ម៉ី ឩត្តម ក្រោមប្រធានបទ CSG Product (Workstation) ជូនទៅដល់ដៃគូរចែកចាយបន្តរបស់ខ្លួន ដែលបានប្រព្រឹត្តទៅនៅ សណ្ឋាគារ The Great Duke ភ្នំពេញ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅឱកាសនេះដែរ លោក ញ៉េប ចន្ថា  ដែលជាអគ្គនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) បានមានប្រសាសន៍អោយដឹងថា គោលបំណងសំខាន់នៃការរៀបចំកម្មវិធីជប់លាងជូនដល់ដៃគូរចែកចាយបន្តនៅពេលនេះ គឺជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការចែករំលែកនូវបទពិសោធន៍ថ្មីៗ និងបច្ចេកវិទ្យាទំនើបៗ ដែលមាននៅលើផលិតផលរបស់ក្រុមហ៊ុន Dell EMC ម្យ៉ាងវិញទៀត ក្រុមហ៊ុន ចង់បង្កើននូវការប្រាស្រ័យទាក់ទងគ្នា អោយកាន់តែជិតស្និតមួយកំរិតថែមទៀត រវាងក្រុមហ៊ុន និងតំណាងចែកចាយបន្តទាំងអស់ ដែលពួកគាត់ បានខិតខំជួយជុំរុញការលក់ផលិតផលនានារបស់ក្រុមហ៊ុន ក៏ដូចជាផលិតផល Dell EMC កន្លងមក។ 

ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) គឺជាក្រុមហ៊ុនដ៏ធំមួយ ក្នុងការផ្តល់ដំណោះស្រាយនានាខាងផ្នែកបច្ចេកវិទ្យា ក៏ដូចជានាំចូល និង ចែកចាយផលិតផលបច្ចេកវិទ្យាជាច្រើនម៉ាកមានដូចជា Dell, Sony, Lenovo, DJI, , Fuji Xerox, Transcend, APC, Promate, Bitdefender, Honey well, Link Basic ហើយនិងឧករណ៍អេឡិកត្រូនិកផ្សេងៗទៀតជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។ ហើយជាញឹកញយ ក្រុមហ៊ុនតែងតែមានកម្មវិធីជប់លាង និង បណ្ដុះបណ្ដាល ដល់ដៃគូរសហការរបស់ខ្លួនជានិច្ច។  ជាចុងក្រោយក្រុមហ៊ុនក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូរសហការទាំងអស់ដែលតែងតែគាំទ្រមកលើផលិតផលរបស់ក្រុមហ៊ុន រហូតមក ហើយក៏សូមជូនពរអោយអតិថិជនទាំងអស់មានសុខភាពល្អ និង រកទទួលទានមានបានគ្រប់ៗគ្នា។

ទំនាក់ទំនងក្រុមហ៊ុន៖ អគារលេខ១៦. ផ្លូវ ២៩០, សង្កាត់ ទួលស្វាយព្រៃ II, រាជធានី ភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទលេខ: (+៨៥៥-៧៨) ៨៨៨ ៥៩១ ហ្វេសប៊ុក ៖ ECI Distribution

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន