no-alternative title

Casio គឺជានាឡិកាដៃស៊េរីថ្មីមួយដែលស័ក្តិសមសម្រាប់យុវវ័យសម័យថ្មី

សព្វថ្ងៃនេះ ក្រៅពីទូរស័ព្ទដៃ នាឡិកា គឺជារបស់មួយដែល នៅជិតលោកជាងគេ ពីព្រោះថា ឧបករណ៍នេះ ត្រូវបានគ្រប់គ្នា ចាត់ទុកថា ជារបស់មានតម្លៃមួយ ដែលអាចជួយអោយខ្លូនមានភាពទាក់ទាញ និងបង្ហាញពីភាពពេញមនិយម និងសីវីល័យស្របតាមពេលវេលាបច្ចុប្បន្នភាព នៃសម័យកាលផងដែរ! Casio គឺជាម៉ាកនាឡិកាមួយរបស់ប្រទេសជប៉ុន ហើយនឹងកំពុងតែមានការពេញនិយមបំផុតពីសំណាក់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក ជាពិសេសនៅប្រទេសកម្ពុជាយើង។ បន្ទាប់ពីមានការដាក់បង្ហាញនូវម៉ូដែលថ្មីជាច្រើន ពេលនេះខ្ញុំសូមណែនាំនូវម៉ូដែលមួយចំនួនដែលលោកអ្នកអាចជ្រើសរើសតាមតម្រូវការ

រូបភាពពាណិជ្ជកម្ម
no-alternative title

Casio G-Shock GG1000 RG-1A

G-Shock GG1000 RG-1A គឺជានាឡិកាដៃម៉ូដែលថ្មីមួយរបស់ Casio ដែលមានមានភាពស្រស់ស្អាតទាន់សម័យ។ ម៉ាកនេះមានជម្រើសបីពណ៌គឺខ្មៅ (Neo Matte Black) បង្ហាញពីអំណាច, ពណ៌មាសលាយខ្មៅ (Gold and Black) បង្ហាញនូវភាពថ្លៃថ្នូរ និងពណ៌ផ្កាឈូក (Rose Gold) បង្ហាញពីភាពទន់ភ្លន់ដោយសេចក្តីស្រឡាញ់។ អ្វីដែលកាន់តែពិសេសគឺវាមានមុខងារការពារចរន្តឆក់ពេលត្រូវទឹក ធន់នឹងទឹកបានក្នុងជម្រៅ 200 ម៉ែត្រ និងមុខងារ Digital Compass Measure។ G-Shock GG1000 RG-1A មានមុខជាកញ្ចក់ប្រភេទ LED backlight សម្រាប់បង្ហាញម៉ោងថ្ងៃខែបានច្បាស់ មានថ្មប្រភេទ SR927W ចំនួន 2 កូនដែលមានអាយុកាលប្រើប្រាស់បានរយះពេល 2 ឆ្នាំ៕

2. Casio G-Shock GA700-2A 

មួយស៊េរីនេះគឺជានាឡិកាដៃដែលតម្លៃធូរថ្លៃជាងគេក្នុងត្រកូល G-Shock Series របស់ Casio។ ស៊េរីនេះមានជម្រើសបូនពណ៌គឺតួរខៀវមុខខ្មៅ, តួរក្រហមមុខខ្មៅ តួរសមុខខ្មៅ និងខ្មៅ។ ចំពោះគុណសម្បត្តិរបស់វាគឺបំពាក់ដោយមុខកញ្ចក់ប្រភេទ LED Light (Super Illuminator) ភ្លឺច្បាស់, មានមុខងារការពារទឹកបានដល់ជម្រៅ 200 ម៉ែត្រ, មុខងារការពារចរន្តនៅពេលត្រូវទឹក ជាមួយមុខងារកំនត់ចំនាំផ្សេងៗជាច្រើនទៀត។ G-Shock GA700-2A មានថ្មប្រភេទ CR2016 ដែលមានអាយុកាលប្រើប្រាស់បានរហូតដល់ទៅ 5 ឆ្នាំ គឺពិតជាយូរមែនទែន៕

3. Casio G-Shock BA111-1A 

នាឡិកាដៃ G-Shockមួយស៊េរីនេះបានធ្វើកំនែប្រែឡើងពីស៊េរី G-Shock BA110 វាពិតជាស័ក្តិសមបំផុតសម្រាស់យុវនារីសម័យថ្មីព្រោះថាវាត្រូវបានផលិតឡើងយ៉ាងពិសេសស្រស់ស្អាតដោយមានផ្នែកខាងមុខពណ៌ខ្មៅរំលេចសោភ័ណ្ឌភាពដោយពណ៌ផ្កាឈូកយ៉ាងប្រណិតបំផុត។ ស៊េរី BA111-1A នេះប្រើប្រាស់មុខកញ្ចក់ប្រភេទ LED Light, ធន់នឹងទឹកបានដល់ជម្រៅ 100 ម៉ែត្រ, ប្រើប្រាស់ថ្មប្រភេទ SR726SW ចំនួន 2 កូនដែលមានអាយុកាលប្រើប្រាស់បានដល់ 2 ឆ្នាំ ហើយវាក៏មានមុខងារការពារចរន្តឆក់នៅពេលត្រូវទឹកផងដែរ៕

4. Casio G-Shock BGA180BE-2B

ជាមួយតួរនាឡិកាពណ៌ទឹកសមុទ្ររំលេចដោយផ្ទៃមុខនាឡិកាពណ៌សវាពិតជាបង្ហាញពីអត្តចរិកដ៏សុភាពរាបសារ និងភាពស្រស់ស្រាយរបស់លោកអ្នកពិសេសសុភាពនារីគ្រប់រូបតែម្តងនៅពេលបានពាក់នាឡិកាម៉ាក Casio G-Shock BGA180BE-2B នៅនឹងកដៃ។ ហើយរិតតែពិសេសគឺវាភ្ជាប់នូវមុខងារ  Tide Graph សម្រាប់ការកំនត់រយះពេលតាមដាននៅពេលដំណើរកំសាន្ត និងការលេងកីឡានៅតាមឆ្លេរសមុទ្រ។ BGA180BE-2B មានមុខកញ្ចក់ប្រភេទ LED Light, ប្រើប្រាស់ថ្មប្រភេទ SR726W ចំនួន 2 កូនមានអាយុកាលប្រើប្រាស់បាន 2 ឆ្នាំ, មុខងារការពារជ្រាបទឹកបានក្នុងជម្រៅ 100 ម៉ែត្រ និងមុខងារការពារចរន្តឆក់ពេលនៅក្នុងទឹកជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន