no-alternative title

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានរៀបចំពិធី “Huawei សង្ក្រានប្រម៉ូសិន” ជាមួយនឹងវត្តមានតារាប្រុសស្រីល្បីៗជាច្រើនរូប

កាលពីថ្ងៃ 09 ខែមេសា ឆ្នាំ 2018 កន្លងទៅនេះ ភោជនីយដ្ឋាន Hard Rock Café Phnom Penh k នៅក្នុងអគារ Exchange Square ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានរៀបចំពិធី “Huawei សង្ក្រានប្រម៉ូសិន” ដើម្បីថ្លែងអំណរគុណដល់ មិត្តអ្នកសារព័ត៌មាន ជាងថតរូប និង សិល្បករ សិល្បការិនី ក៏ដូចជាបង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មី Huawei P20, Huawei nova 3e, Huawei Y9 2018 និងHuawei Y7 pro 2018 នៅមជ្ឈមណ្ឌលពិព័រណ៌អន្តរជាតិ CSIC (Customer Solution Innovation & Integration Experience Center)។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងកម្មពិធីពិសេសនេះ ក្រុមហ៊ុន Huawei បានអញ្ជើញនូវភ្ញៀវកិត្តិយស និងប្រិយមិត្តដៃគូសារព័ត៌មាន ជាច្រើន ដែលតែងតែគាំទ្រ នូវស្មាតហ្វូនរបស់ Huawei ព្រមទាំងមានការ អញ្ជើញចូលរួម ពីតារាល្បីៗ ក្នុងប្រទេសកម្ពុជា សរុបជាង ៧០នាក់។ទន្ទឹមនឹងនេះ ក្រុមហ៊ុន Huawei បាននូវកំពូលស្មាតហ្វូនស៊េរី Huawei P20, Huawei nova 3e (P20 Lite), Huawei Y9 2018, Huawei Y7 Pro 2018 ដែលជាទូរសព្ទ ទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំងពីសម្រាប់អ្នកប្រើប្រាស់។  

លោក អែម យុទ្ធ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ Huawei ប្រចាំកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុន Huawei រៀបចំកម្មវិធី Huawei សង្រ្កានថ្មីនេះឡើងគឺដើម្បីរឹតចំណងមិត្តភាព ដៃគូរសហការយូរអង្វែង និងថ្លែងអំណរគុណដល់មិត្តអ្នកសារព័ត៌មាន ជាងថតរូប និងសិល្បករ សិល្បការិនី ក៏ដូចជាអតិថិជនដែលតែងតែគាំទ្រ ស្មាតហ្វូន Huawei គ្រប់ស៊េរី គ្រប់ម៉ូដែល កន្លងមក រហូតធ្វើឲ្យ ក្រុមហ៊ុនទទួលបានកេរ្តិ៏ឈ្មោះល្បីលើឆាកអន្តរជាតិ។ 

លោក អែម យុទ្ធ បានបន្តថា “ឆ្នាំថ្មី ជោគជ័យថ្មី ឡើងស៊េរីទូរសព្ទថ្មីជាមួយនឹង Huawei គឹ Huawei nova 3e, Huawei Y9 2018, Huawei Y7 Pro 2018, ក្រុមហ៊ុន Huawei សូមជូនពរលោក លោកស្រី ភ្ញៀវកិត្តិយស មិត្តអ្នកសារព័ត៌មាន ជាងថតរូបអាជីព សិល្បករ សិល្បការិនី ឲ្យជួបប្រទះតែនឹងសេចក្តីសុខ សុវត្ថភាព រកទទួលទានមានបាន កុំបីខាន”។  

តាំងនាមឲ្យ មិត្តអ្នកសិល្បករ សិល្បការិនី និងភ្ញៀវកតិ្តយស អ្នកនាង សានសាណា ពិធីការិនី សម្បូរវោហាសព្ទបានឲ្យដឹងថា “នាងខ្ញុំពេញចិត្ត និងស្រឡាញ់ស្មាតហ្វូនស៊េរីថ្មី Huawei nova 3e, Huawei Y9 2018 និង Huawei Y7 Pro 2018 គឹសុទ្ធដែលស្អាតៗ មានសតម្ថភាព និងគុណភាពខ្ពស់ ហើយតម្លៃសមរម្យបំផុត! ឆ្នាំថ្មីដូរទូរសព្ទថ្មីជា មួយនឹង Huawei”។ កម្មវិធី ជប់លៀង “Huawei សង្ក្រានឆ្នាំថ្មី” ត្រូវបានបញ្ចប់ទៅដោយ រលូន ក្រោមកម្រអាហារ សាមគ្គី ជាលក្ខណៈគ្រួសារ Huawei នៅក្នុងភោជនីយដ្ឋាន លំដាប់ពិភពលោក Hard Rock Café Phnom Penh។ 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន