no-alternative title

មានព័ត៌មានថា ស្មាតហ្វូន OPPO F7 ដែលបំពាក់រ៉េមទំហំ 6GB និងអង្គផ្ទុកទំហំ 128GB នឹងមកដល់កម្ពុជា នៅក្នុងពេលឆាប់ៗនេះហើយ

បន្ទាប់ពីសម្ពោធជាផ្លូវការកាលពីពេលថ្មីៗនេះ ឃើញថា កម្តៅនៃការលក់ដាច់ដ៏សម្បើមនូវទូរស័ព្ទដៃ OPPO F7 ដែលបានចេញលក់ កាលពីចុងខែមេសាកន្លងទៅមិនទាន់ចុះថយនោះទេ រហូតដល់មានកន្លែងខ្លះអត់មានទូរស័ព្ទលក់ទៀតផង។ បើយោងទៅតាមផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ផ្សាយនាថ្ងៃទី 9 ខែឧសភានេះ បានអោយដឹងថា ក្រុមហ៊ុន OPPO បានប្រកាសថា ខ្លួនគ្រោងនឹងចេញលក់ OPPO F7 ដែលមានរ៉េមទំហំ 6GB-128GB នៅពេលឆាប់ៗនេះ ទៀតផង  ។ 

តាមរយៈការសាកសួរពីម្ចាស់ហាងលក់ទូរស័ព្ទដៃ OPPO នានាបានឲ្យដឹងថា ស្របពេលដែល OPPO F7 រ៉េមទំហំ 6GB-128GB ដែលកំពុងមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ន គឺថាលក់ដាច់ខ្លាំង តែក៏មានអតិថិជនជាច្រើននាក់បានសួររកទិញនូវ OPPO F7 Ram 6GB+Rom128GB ដែលត្រូវគេរំពឹងថានឹងមកលក់នៅលើទីផ្សារកម្ពុជានៅពេលឆាប់ៗនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

កញ្ញា មុំ ដែលជាអតិថិជនម្នាក់បានឲ្យដឹងថា៖ «ខ្ញុំចាំទិញ OPPO F7 ដែលមានmemoryធំ ដោយសារតែខ្ញុំជាអ្នកដែលចូលចិត្តការថតរូប ដូច្នេះ ខ្ញុំចង់បាន OPPO F7 ដែលមាន memory ធំ ដើម្បីរក្សាទុករូបថតបានច្រើន ដោយមិនចាំបាច់លុបរូបខ្លះចោលឡើយ។» ចំណែកលោក សុភាព ដែលជាអតិថិជនម្នាក់ទៀតបាននិយាយថា «ខ្ញុំបានទិញOPPO F7 មួយគ្រឿងឲ្យភរិយាខ្ញុំប្រើហើយ ល្អប្រើណាស់។  ម្យ៉ាងទៀត ខ្ញុំបាន លឺក្រុមហ៊ុនថា នឹងមានF7 RAM ធំមកលក់ដែរ គាប់ជួនខ្ញុំជាអ្នកដែលចូលចិត្តលេងហ្គេមដែលមានក្រាហ្វ៊ិចច្បាស់ អញ្ចឹងហើយនឹងចាំទិញ OPPO F7 128GBប្រើមួយដែរហើយ» 

គួររំលឹកផងដែរថា OPPO F7 ដែលមានរ៉េមទំហំ 6GB-128GB មានលក្ខណៈពិសេសដូចគ្នាទៅនឹង OPPO F7 គឺថា វាជាស្មាតហ្វូនដំបូងគេ ដែលបានបំពាក់មកជាមួយនូវកាមេរ៉ាមុខរហូតដល់ទៅ 25MP ដែលភ្ជាប់ជាមួយនូវបច្ចេកវិទ្យា AI Beauty 2.0  ហើយក៏បានប្រើប្រាស់នូវ Sensor HDR576 ដែលវាអាចផ្តិតយករូបភាពដ៏ស្រស់ស្អាតទោះស្ថិតក្នុងស្ថានភាពរូបភាពនៅឆ្ងាយ ឬកុងពន្លឺក៏ដោយ ។ អេក្រង់របស់វាមានទំហំ 6.23 អ៊ីង វិមាត្រ19:9  កម្រិតបង្ហាញ FHD+ និង Resolution 2280x1080 pixels ហើយវាជាអេក្រង់ឆក (Notch Screen) Super Full Screen។ សម្រាប់ផ្នែកម៉ាស៊ីនវិញ វាដំណើរការដោយ Processor ចុងក្រោយបំផុតគឺ 8+2(AI)-core ដែលមានល្បឿន 2.0 GHz (MTK P60) ដំណើរការដោយ ColorOS 5.0 ដើរដោយ Android 8.1។

OPPO F7 ដែលមានរ៉េមទំហំ 6GB-128GB ត្រូវបានបានរចនាតួខ្លួនភ្លឺរលោងដូចជាកញ្ចក់ ព្រមទាំងមានកន្លែងស្កេនក្រយៅដៃនៅលើផ្ទៃខាងក្រោយវាផងដែរ។ ឯចំនុចខុសគ្នារវាង OPPO F7 និង F7 128GB នោះ គឺថា OPPO F7 ដែលមានរ៉េមទំហំ 4GB-128GB មាន 3 ពណ៌សម្រាប់ជ្រើសរើស គឺ៖ ពណ៌ក្រហម(Solar Red) ពណ៌ប្រាក់ (Moonlight Silver) និងពណ៌ពេជ្រខ្មៅ (Diamond Black) ហើយត្រូវបានលក់ក្នុងតម្លៃ 329 ដុល្លារ។ រីឯ OPPO F7 ដែលមានរ៉េមទំហំ 6GB-128GB នឹងមានពីរពណ៌សម្រាប់ឲ្យជ្រើសរើសគឺ៖ ពណ៌ក្រហម(Solar Red) និងពណ៌ពេជ្រខ្មៅ(Diamond Black) ជាមួយតម្លៃត្រឹមតែ 429 ដុល្លារប៉ុណ្ណោះ ។  ទោះជាយ៉ាងណា មិនទាន់មានព័ត៌មានច្បាស់ការនៅឡើយចំពោះកាលបរិច្ឆេទច្បាស់លាស់នៃការមកដល់របស់ OPPO F7 ដែលមានរ៉េមទំហំ 6GB-128GB។ ប៉ុន្តែ គេរំពឹងថា អតិថិជនទាំងអស់ អាចចាប់ផ្តើមធ្វើការ Pre-order នៅក្នុងពេលឆាប់ៗនេះ ជាមួយនឹងប្រម៉ូសិនពិសេស៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន