no-alternative title

ASUS ROG Swift PG27AQ ម៉ូនីទ័រជំនាន់ថ្មី រចនាឡើងសំរាប់បំពេញចំណង់ចំណូលចិត្តអ្នកលេងហ្គេម!

ថ្មីៗនេះ ក្រុមហ៊ុន ASUS បានធ្វើការផលិតនូវម៉ូនីទ័រចំនួនមួយម៉ូដែលថ្មីបន្ថែមទៀត បន្ទាប់ម៉ូនីទ័រជាច្រើនស៊េរីកន្លងមក ដែលមានការ ពេញនិយមខ្លាំង ពីសំណាក់អ្នកប្រើប្រាស់នោះ។ ថ្ងៃនេះ ពិភពអេឡិចត្រូនិច សូមបង្ហាញនូវម៉ូនីទ័រម៉ូដែលថ្មីនេះ ថាតើសមត្ថភាពនៅក្នុងការបង្ហាញបានខ្លាំងកម្រិតណា?

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ASUS ROG Swift PG27AQ Gaming Monitor គឺជាកំពូលម៉ូនីទ័រដ៏ពិសេសអស្ចារ្យ ដែលត្រូវបានផលិតចេញ សម្រាប់វាយលុកក្នុងទីផ្សារ ជាពិសេស គឺដើម្បីបំពេញតម្រូវការប្រើប្រាស់របស់អ្នកចូលចិត្តលេងហ្គេម ដែលតែងតែត្រូវការនូវម៉ូនីទ័រ ដែលមានសមត្ថភាពខ្ពស់នៅក្នុងការបង្ហាញនូវកម្រិតភាពច្បាស់ខ្លាំង និងសភាពរលូន មិនធ្វើអោយយើងធុញទ្រាន់ នៅពេលដំណើរការកម្មវិធីណាមួយ។ 

ASUS ROG Swift PG27AQ ម៉ូនីទ័រម៉ូដែលថ្មីនេះ គឺមានអេក្រង់ទំហំ 27 អ៊ីង មានសមត្ថភាពអាចទ្រទ្រង់ជាមួយសមត្ថភាពអេក្រង់លំដាប់ 4K កម្រិត UHD resolution ជាមួយនឹងបច្ចេកវិទ្យាអេក្រង់ IPS Technology ដែលត្រូវបានក្រុមហ៊ុន Asus បំពាក់បន្ថែមមកជាមួយនូវបច្ចេកវិទ្យា NVIDIA® G-SYNC™ technology ដែលបានធ្វើឲ្យកម្រិត Rate នៃការដំណើរការរបស់ CPU មានល្បឿនលើន រលូនបានកាន់តែល្អពិសេស នៅពេលដែលលោកអ្នកលេងហ្គេម គ្មានឡើយរអាក់រអួល។ 

ម៉ូនីទ័រម៉ូដែលថ្មីនេះ ត្រូវបានបំពាក់មកជាមួយនូវលក្ខណះសម្បត្តិពិសេសៗ រួមផ្សំ គ្នាដោយបច្ចេកវិទ្យាថ្មីៗ ធ្វើឲ្យវាក្លាយជាអាវុធដ៏អស្ចារ្យសម្រាប់ការលេងហ្គេមគ្រប់ប្រភេទតែម្តង ដោយបំពាក់នូវបច្ចេកវិទ្យា បន្ថែមដូចជា SUS-exclusive Ultra-Low Blue Light, Flicker-Free, GamePlus, និង GameVisual technologies ដែលធ្វើឲ្យការដំណើរការហ្គេមជាមួយនឹងបទពិសោធន៍ថ្មីៗសម្រាប់លោកអ្នក។ 

មួយវិញទៀត មិនត្រឹមសមត្ថភាពខ្លាំងក្លា ប៉ុណ្ណោះទេ តែ ASUS ROG Swift PG27AQ Gaming Monitor ក៏ត្រូវបានរចនារូបរាងកាន់តែទាក់ទាញ តាមរចនាបទ សំខាន់ៗ ដូចជា stand with full tilt, swivel, pivot, និង height adjustment ដែលធ្វើឲ្យមានភាពងាយស្រួលក្នុងការដាក់ បញ្ឈរ ឬបត់បែនតាមការចង់បាន ដើម្បីងាយស្រួលមើល នៅមានបច្ចេកវិទ្យា និងមុខងារច្រើនទៀតដូចជា Gamer-Centric, Multi-Display Friendly, Gaming Marathon Ready, Seamless Gamplay, Stunning Visuals និង 3600 Rotate ជាដើម។ 

សំរាប់ព័តមានបន្ថែមអាចទំនាក់ទំនង Chantra Store ដែលមានលេខទូរស័ព្ទ 010 555 333 / 012 64 65 81 ឬនៅតាមបណ្តាហាងលក់កុំព្យូទ័រជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន