ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី realme 5 Series “កាមេរ៉ា 4 គ្រាប់ បិសាចល្បឿន “ ប្រកាសចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ

ដោយ

Koun Jab Luffy

17 វិច្ឆិកា 2019 03:09 រសៀល

អាន 3 នាទី

Article image
កាលពីថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2019 នេះ នោសណ្ឋគារ សុខា ភ្នំពេញ ក្រុមហ៊ុនទូរស័ព្ទដៃ realme បានសម្ពោធដាក់អោយដំណើរការស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនចំនួន 2 ម៉ូដែល គឺ realme5 និង realme 5Pro ដែលព្រឹត្តិការណ៍ដ៏ធំនេះ គឺមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយសដៃជាដៃគូគ្រប់លំដាប់ ជាពិសេស គឺភ្ញៀវដែលជាម្ចាស់ហាងលក់ទូរស័ព្ទទំនើបៗពីគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា និងក្រុមអ្នកជំនួញធំៗផងដែរ។
ស្មាតហ្វូនម៉ូដែលថ្មីទាំងពីរនេះ គឺពពិតជាមានរូបរាងទាក់ទាញ មែនទែនសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ដែលវាបានបំពាក់មកនូវបច្ចេកវិទ្យាទំនើបៗ រួមមានទាំងល្បឿនក្នុងការប្រើប្រាស់អ៊ីនធើណែតគ្មានទាក់ ប្រតិបត្តិការបែបឌីជីថល និង គំនិតច្នៃប្រឌិតជាច្រើនទៀតមកប្រកួតប្រជែងជាមួយនឹងប្រេនទូរស័ព្ទរាមច្បងដទៃទៀត។
Article image
ស្មាតហ្វូន realme 5 series ដែលមាន realme 5 និង realme 5 Pro ដែលសុទ្ធសឹងជាទូរស័ព្ទទំនើបដែលបំពាក់ដោយបច្ចេកវិទ្យាខ្ពស់ និងទំនើបចុងក្រោយរបស់ពួកគេ គឺដើម្បីកំលាយខ្លួនទៅជាជំរើសដ៏ល្អដែលមិនអាចនិយាយថា NO បានទាំងនៅលើគុណភាព និងតម្លៃដ៏សែនល្អ សម្រាប់ស្រទាប់ យុវវ័យ និង មនុស្សវ័យកណ្តាលបានឡើយ។
Article image
ទូរស័ព្ទទំនើប realme 5 និង realme 5 Pro ជាទូរសព្ទជំនាន់ថ្មី នៃកាមេរ៉ា 4 គ្រាប់ទំនើបក្នុងការផ្តិចយករូបភាពបានច្រើនបែប ច្រើនសណ្ឋានដូចជាថតរូបបែបទូលាយ 119 ដឹក្រេ , ថតរូបនៅពេលយប់បានច្បាស់ និង ថតរូប portrait បានកាន់តែស្អាតមិនគួរឲ្យជឿ និងមុខងារដទៃទៀត។
Article image
សម្រាប់ចំណុចពិសេសនៅលើទូរស័ព្ទទាំង 2 ម៉ូដែលនេះ គឺមានទំហំអេក្រង់ធំទូលាយ, មានអង្គប្រតិបត្តិការជំនាន់ថ្មី ក្នុងល្បឿនលឿនងាយស្រួលក្នុងការចាប់កាន់ និងលេងហ្គេមអនឡាញ ដោយគ្មានការព្រួយបារម្ភជាមួយនឹងទំហំថ្មធំមិនងាយអស់ និង បំពាក់បច្ចេកវិទ្យាសាកថ្មលឿន VOCC Flash Charging ជំនាន់ទី 3 (សំរាប់ realme 5 Pro) ផងដែរ។
Article image
តាមរយៈការធ្វើបទបង្ហាញរបស់ លោក ឡៅ ខេងប៊ុង (Cambodia Market Manager) ដែលជាប្រធានផ្នែកទីផ្សារប្រចាំនៅប្រទេសកម្ពុជា បានដោយដឹងថា ក្រុមហ៊ុន realme គឺពិតជាមានសោមនស្សសេចក្តីរីករាយជាខ្លាំង ដែលបានចូលខ្លួន និងមករួមចំណែកធ្វើចរាចរណ៍ទីផ្សារទូរស័ព្ទដៃនៅប្រទេសកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយបានពាំនាំមកនូវផលិតផលទូរស័ព្ទទំនើបសំរាប់អ្នកប្រើប្រាស់ ដែលមិនគួរឲ្យជឿ ដោយ realme 5 series នេះ មានពាក្យស្លោកថា “កាមេរ៉ា 4 គ្រាប់ បិសាចល្បឿន “ ។
Article image
realme បានបង្កើតបានកំណត់ត្រាលក់ពិសេសៗជាច្រើននៅលើពិភពលោក ជាក់ស្តែង realme បានបំបែកកំណត់ត្រាលក់នៅប្រទេសឥណ្ឌា បានចំនួន 1លានគ្រឿង ក្នុងរយៈពេលតែ 3ថ្ងៃប៉ុណ្ណោះ។ ប្រញាប់រួសរាន់ឡើង ទទួលយកទូរស័ព្ទ realme 5 series ដើម្បីក្លាយទៅជាម្ចាស់ទូរស័ព្ទដ៏ទំនើប ជាមួយនិងតំលៃពិសេសដោយ realme5 មានតម្លៃត្រឹមតែ 199ដុល្លារ និង realme 5 Pro មានតម្លៃត្រឹមតែ 279 ដុល្លារ តែប៉ុណ្ណោះ។
Article image
realme 5 series នឹងទទួលការកក់ទុកមុន (Pre-order) ចាប់ពីថ្ងៃទី 17 ដល់ថ្ងៃទី 22 ខែ វិច្ឆិកា ឆ្នាំ 2019 ជាមួយនិងការផ្តល់ជូនកញ្ចប់កាដូជាច្រើនមុខទៀត រួមមានកាបូបស្ពាយ, បាស Bluetooth, កាស Bluetooth និង កញ្ចប់ស៊ីមកាតពិសេសផងដែរ។
Article image
សូមបញ្ជាក់ថា realme គឺជាម៉ាកទូរសព្ទថ្មី ដែលទើបបង្កើតឡើងកាលពីខែ ឧសភា ឆ្នាំ 2018 ហើយបានបន្តពង្រីកខ្លួនចូលក្នុងទីផ្សារជុំវិញពិភពលោក ដូចជា ប្រទេសឥណ្ឌា ចិន សិង្ហបុរី ចក្រភពអង់គ្លេស បារាំង ថៃ និង ប្រទេសជាច្រើនទៀត។ realme មានបំណងផ្តល់ជូននូវផលិតផលទូរសព្ទមួយ ដែល ស្រស់ស្អាត ស៊ីវីល័យ ជាមួយបច្ចេកវិទ្យាថ្មីៗ ទាន់សម័យ រឹងមាំ សំរាប់ការប្រើប្រាស់ ហើយមានតំលៃសមរម្យ។
Article image
Article image
Article image
Article image
realme Cambodia ដែលមានរហ័ស្សនាមថា Dare to Leap សង្ឃឹមថានិងទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជាចំណែកមួយនៃម៉ាកផលិតផលទូរស័ព្ទដៃ ដែលស្ថិតក្នុងបេះដូងមនុស្សគ្រប់គ្នាក្នុងប្រទេសកម្ពុជា ៕
ស្មាតហ្វូនស៊េរីថ្មី realme 5 Series “កាមេរ៉ា 4 គ្រាប់ បិសាចល្បឿន “ ប្រកាសចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ