
សូមស្វាគមន៍មកកាន់ម៉ូនីទ័រលេងហ្គេមជំនាន់ថ្មី Alienware Gaming Monitor AW2518H ដែលមានអេក្រង់ទំហំ 25" ជាមួយនឹងកម្រិត 240Hz refresh rate និង 1-ms response time។ ម៉ូនីទ័រលេងហ្គេមនេះ មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា NVIDIA G-Sync technology និង AlienFX lighting ហើយអ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ម៉ូនីទ័រ Alienware Gaming Monitor AW2518H នេះ គឺជាម៉ូនីទ័រផ្លូវការសម្រាប់ព្រឹត្តិការណ៍ប្រកួត LCS, LEC និង League of Legends Global Esports ថែមទៀតផង។
បើក្រឡេកមើលទៅលើការឌីស្សាញសម្រាប់ម៉ូនីទ័រ Alienware, Mice និង Keyboards របស់វា គឺមានរូបរាងយ៉ាងប្រណិតដែលផ្តល់នូវភាពទុកចិត្ត និងការលេងហ្គេមដ៏អស្ចារ្យជក់ចិត្តបំផុត។ មិនថា តែអ្នកទើបតែចាប់ផ្តើមប្រើប្រាស់នៅលើម៉ូនីទ័រនេះនោះទេ សម្រាប់គ្រប់ Alienware accessories គឺបង្កើតឡើងដើម្បីផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យគ្មានគូប្រៀបសម្រាប់ការលេងហ្គេមមួយនេះ។

ការលេងហ្គេមបានលឿន និងកម្រិត Refresh Rate ខ្ពស់ក្នុងការប្រើប្រាស់
អ្នកអាចនឹងមើលឃើញនូវការលេងហ្គេមគឺពិតជាខុសប្លែកមែនទែនជាមួយនឹងបច្ចេកវិទ្យា NVIDIA G-SYNC ។ បច្ចេកវិទ្យាដ៏អស្ចារ្យនេះ អាចធ្វើអោយអេក្រង់នេះ មានកម្រិត 240Hz refresh rates ក្រាហ្វិកខ្ពស់ ដែលមិនចាំបាចធ្វើការកែតម្រូវនោះទេ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ អេក្រង់នេះមានកម្រិត 1ms response time ដែលធ្វើអោយអ្នករីករាយជាមួយនឹងរូបភាពភ្លឺច្បាស់នៅក្នុងការលេងហ្គេមរបស់អ្នកថែមទៀត។ បើនិយាយអំពីបច្ចេកវិទ្យា ULMB (Ultra Low Motion Blur) របស់ក្រុមហ៊ុន NVIDIA នេះអាចធ្វើការកាត់បន្ថយទៅលើកម្រិតនៃភាពព្រាលទៅលើ Objects ណាមួយដែលកំពុងមានចលនា និងកម្រិតពន្លឺខ្ពស់ថែមទៀតនៅក្នុងពេលលេងហ្គេម និងការងារ desktop applications ជារៀងរាល់ថ្ងៃថែមទៀតផង។ បច្ចេកវិទ្យា NVIDIA 3Dក៏នាំយកនូវភាពអស្ចារ្យក្នុងការលេងហ្គេមមួយកម្រិតទៀតផងដែរ។

ម៉ូនីទ័រដែលនាំលោកអ្នកទៅកាន់កម្រិតអាជីព
សម្រាប់អ្នកលេងហ្គេម និងក្រុម eSports អាចធ្វើការបង្កើនអានុភាពបានជាមួយនឹង Alienware នេះ ដើម្បីប្រកួតបាននៅក្នុងកម្រិតខ្ពស់បំផុត។ សម្រាប់ក្រុមមួយ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ពិភពលោកគឺ Team Liquid ក៏ជាក្រុមផ្លូវការនៃម៉ាកយីហោ Alienware ផងដែរ ក្នុងនោះរួមមានដូចជា gaming PCs, monitors, keyboards និង Mice។ ម៉ូនីទ័រ Alienware នេះគឺដាក់អោយប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងហ្គេមជាច្រើនដូចជា ELEAGUE និង ESL ដោយសារតែអ្នកលេងហ្គេមដ៏ល្អបំផុតជាច្រើននៅជុំវិញពិភពលោក រំពឹងថា ឧបករណ៍លេងហ្គេមនេះ គឺមានសមត្ថភាពខ្លាំងក្លាបំផុត និងមានការឌីស្សាញយ៉ាងប្រណិតបំផុតក្នុងការប្រើប្រាស់។

ការប្រើប្រាស់នូវភ្លើង lighting effects ផ្ទាល់ខ្លួន
លោកអ្នកអាចធ្វើការពង្រឹងទៅលើបទពិសោធន៍នៃការលេងហ្គេមរបស់អ្នកបានតាមរយៈ AlienFX ដែលជាប្រព័ន្ធភ្លើង RGB lighting system ដែលអ្នកអាចបង្ហាញនូវពណ៌ចំនួនដល់ទៅ 16.8 លានពណ៌ដែលត្រូវធ្វើការឌីស្សាញឡើងដើម្បីនាំយកលោកអ្នកទៅកាន់តែកៀក ពិភពលោកដែលអ្នកកំពុងតែទៅដល់ជាមួយនឹងភ្លើង dynamic lighting effects នៅក្នុងការលេងហ្គេមរបស់អ្នកនេះ។
ការផលិតឡើងដើម្បីការលេងហ្គេមរបស់អ្នកកាន់តែអស្ចារ្យ
ជាមួយនឹងការរចនាបង្កើតឡើងដោយសមាសភាគប្រណិតៗជាច្រើនបានធ្វើអោយម៉ូនីទ័រអេក្រង់ទំហំ 25" នេះ បានក្លាយជាផលិតផលសម្រាប់អ្នកជំនាញអាចជ្រើសរើសប្រើប្រាស់បាន។ ម៉ូនីទ័រនេះ មានភ្ជាប់ជាមួយនឹងស្លាកសញ្ញា Alienware ដែលពិតជាសក្តិសមបំផុតក្នុងការប្រើប្រាស់។ កាន់តែពិសេសជាងនេះទៀតនោះ សម្រាប់គែម Bezels របស់វាពិតជាស្តើងមែនទែនល្អឥតខ្ចោះក្នុងការប្រើប្រាស់បំផុត។
អេក្រង់ Dynamic on-screen
រក្សានូវការលេងហ្គេមរបស់អ្នកជាមួយនឹងអារម្មណ៍ផ្តោតជានិច្ចដោយសារតែភាពងាយស្រួលក្នុងការប្រើប្រាស់នេះជាមួយនឹងការភ្ជាប់មកនូវ gaming-centric menu ថ្មីដែលងាយស្រួលក្នុងការប្រើប្រាស់នៅលើ Dashboard ជាមួយនឹងការរៀបចំនូវ preset game modes និង Guideline ជាច្រើនទៀតសម្រាប់ការតម្លើងនូវ Multi-Screen ផងដែរ។ សម្រាប់ការភ្ជាប់ទំនាក់ទំនងនៅលើម៉ូនីទ័រនេះមានដូចជា Power cable connector, DisplayPort, Line-out port, USB downstream port with Power Charging, Headphone jack, USB 3.0 port, HDMI port, USB upstream port និង (2x) USB 3.0 port ថែមទៀត៕

អាចរកជាវបាននៅក្រុមហ៊ុន Anana Computer





