no-alternative title

ប្រតិភូតំណាង Samsung ទទួលបានជោគជ័យដ៏រំភើបអស្ចារ្យក្រោយពីការចូលរួមព្រឹត្តិការណ៍ Galaxy A2020 Awesome Live នៅប្រទេសឥណ្ឌូនេស៊ី (មានវីដេអូ)

ក្រោយពីការដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy ស៊េរី A ប្រចាំឆ្នាំ 2020 នៅក្នុងព្រឹត្តិការណ៍អន្តរជាតិមួយដែលមានឈ្មោះថា GALAXY A2020 AWESOME LIVE នៅទីក្រុងហ្សាហ្គាតាប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី 14 ខែមករា ឆ្នាំ 2020 កន្លងទៅ នៅថ្ងៃនេះ ប្រតិភូតំណាងផលិតល សាមសុង កម្ពុជាទាំងអស់បានវិលត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញជាមួយនឹងជ័យលាភី ស្នាមញញឹម និងបទពិសោធន៍ដ៏សែនរំភើបអស្ចារ្យនៃស្មាតជំនាន់ចុងក្រោយប្រចាំឆ្នាំស៊េរី Samsung Galaxy A51 និង Samsung Galaxy A71 ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមបញ្ជាក់ថាការវិលត្រឡប់មកវិញរបស់ប្រតិភូទាំងអស់នាថ្ងៃនេះ គឺជាមោទនភាពដ៏អស្ចារ្យបំផុតសម្រាប់បើកទំព័រឆ្នាំថ្មី 2020 នេះដោយ ក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូនជំនាន់ថ្មីចុងក្រោយស៊េរី Samsung Galaxy A51 និង Samsung Galaxy A71 ដែលមានរូបរាងស្អាតទាក់ទាញ លេចធ្លោ និងមានលក្ខណៈពិសេសទំនើបបំផុតដែលពុំធ្លាប់មានក្នុងខ្សែស្រឡាយ Samsung Galaxy ត្រកូលស៊េរី A ក៏ដូចជាជ័យលាភីចំណាត់ថ្នាក់លេខ 1 របស់ OMG កម្ពុជា នៃការប្រកួតក្បាច់រំាលើឆាកអន្តរជាតិដោយក្រុម BLACK PINK កូរ៉េធ្វើជាគណៈកម្មការ និងប្រគល់រង្វាន់ដោយផ្ទាល់ផងដែរ! 

យោងតាមសម្តី និងចំណាប់អារម្មណ៍ផ្ទាល់របស់កញ្ញា មាន សុនីតា និងក្រុមរាំ OMG ដែលជាក្រុមរាំដ៏ល្បីល្បាញ តំណាងផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរនោះបានបង្ហាញនូវអារម្មណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលដែលរកអ្វីប្រៀបផ្ទឹមពុំបានពីភាពរំភើបសប្បាយរីករាយ និងភាពអស្ចារ្យនៃព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនប្រចាំឆ្នាំ 2020 ស៊េរី Samsung Galaxy A51 និង Samsung Galaxy A71 ដែលមានលក្ខណៈពិសេសបំផុតដែលពុំគួរឱ្យជឿ ។

ទស្សនាវីដេអូខាងក្រោម៖ 

សម្រាប់ Samsung Galaxy A51 និង Samsung Galaxy A71 នេះ អតិថិជន ទាំងអស់ប្រាកដជាមានភាពភ្ញាក់ផ្អើលខ្លាំង និងលង់ចិត្តស្រឡាញ់ជាក់ជាពុំខានឡើយជាមួយនឹង រចនាបទ អេក្រង់ ពណ៌ កាមេរ៉ា ទំហំថ្ម ល្បឿន និងជាពិសេសគឺតម្លៃតែម្តង! ក្រុមហ៊ុន សាមសុង ក្នុងឆ្នាំ 2020 នេះ គឺពិតជាផ្តល់ជូនកាដូដ៏ល្អអស្ចារ្យសម្រាប់ឆ្នាំថ្មីដល់អតិថិជនរបស់ខ្លួនទាំងអស់ទូទាំងពិភពលោកមែន!

ចឹងអតិថិជនទាំងអស់ដែល រងចាំយ៉ាងអន្ទះសារនោះ ពិតជាមិនខុសបំណងឡើយព្រោះថាក្រុមហ៊ុន សាមសុងនឹងធ្វើការដាក់លក់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះហើយ! សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរដោយផ្ទាល់តាមហាងចែកចាយផលិតផលទំនើប សាមសុង ណាមួយដែលនៅជិតលោកអ្នក ឬក៏ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖  1800 20 3232!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន