no-alternative title

OPPO Reno Series ស្មាតហ្វូនជំនាន់ថ្មី ដែលបំពាក់នូវមុខងារ 60X Digital Zoom បង្ហាញវត្តមានជាផ្លូវការនៅប្រទេសកម្ពុជា

កាលពីថ្ងៃទី 04 ខែមិថុណា ឆ្នាំ 2019 នេះ ក្រុមហ៊ុន OPPO នៅក្នុងប្រទេសកម្ពុជា បានរៀបចំពីសម្ពោធជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO Reno Series ដែលមានដូចជា OPPO Reno និង Reno 10X Hybrid Zoom ដែលគ្រប់គ្នាបានដឹងហើយថា ស្មាតហ្វូននេះ គឺបំពាក់នូវមុខងារ 60X Digital Zoom នោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Sofitel ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងលោកនាយកក្រុមហ៊ុន OPPO នៅកម្ពុជា រួមជាមួយនឹងតារាតំណាងទូរស័ព្ទ OPPO ទាំងបីរូប ក៏ដូចជា KOL ហើយនិងម្ចាស់ងហាងលក់ទូរស័ព្ទទូទាំងប្រទេស រួមជាមួយនិងអ្នកសារព័ត៌មានជាច្រើនរូបថែមទៀតផង។

លោក ឡៅ ខេងប៊ុង ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជា បានបញ្ជាក់ថា OPPO Reno Series គឺជាស្មាតហ្វូនកំពុងតែធ្វើឲ្យមានភាពកក្រើកខ្លាំងទាំំងនៅតំបន់អាស៊ី នៅប្រទេសចិន និង នៅតំបន់អ៊ឺរ៉ុប ដោយសារតែស្មាតហ្វូននេះ បានបំពាក់នូវបច្ចេកវិទ្យា 60X Digital Zoom ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទ ដែលក្នុងនោះ OPPO Reno 10X Hybrid Zoom កំពុងតែបានឆក់យក បេះដូងក្រុមជំនាញអ្នកថតរូប ឬ Professional Photographers ល្បីៗជាច្រើននៅលើពិភពលោក មកចាប់អារម្មណ៍លើម៉ូឌែលនេះផងដែរ។ ស្មាតហ្វូន Reno ថ្មីនេះ គឺជាប្រភេទទូរស័ព្ទដែលអាចប្រើប្រាស់ក្នុងការថតរូបដូច Camera 4K បានទាំងរូបសន្លឹក និង រូបភាពវីដេអូ ព្រមទាំងអាចមានសមត្ថភាពផលិតឯកសារតូចធំយ៉ាងងាយស្រួលថែមទៀតផង។ 

OPPO Reno 10X Hybrid Zoom ត្រួវបានក្រុមហ៊ុននាំមកចំនួន ពីរពណ៌គឺ Ocean Green, Jet Black ដែលមាន កាមេរ៉ាក្រោយទំហំ 48MP+13MP, ដែលមានលក្ខណៈដូចជាបំពាក់ Len កាមេរ៉ា3 គ្រាប់នៅផ្នែកខាងក្រោយ ដូចជាបំពាក់ Len នៅលើកាមេរ៉ាទំហំ 48MP ជាកាមេរ៉ាគោល+ 13MP ជាកាមេរ៉ាប្រភេទ Telephoto រួមនឹងគ្រាប់ទី 3 មានទំហំ 8MP សម្រាប់ជំនួយលើការថតរូបជាលក្ខណៈUltra-Wide Angle បន្ថែមទៀត ដែកជានេះគឺជា Len ប្រភេទ Periscope អាចធ្វើការ Zoom បានដល់ទៅកម្រិត 10 ដង និង 60ដង។ នៅលើកែវឡេននេះ ក៏មានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា OIS (Optical Image Stabilization) ដើម្បីកាត់បន្ថយភាពរំញ័របានផងដែរ។ កែវឡែននេះ អាចធ្វើឲ្យរូបភាពនៅតែរក្សាលក្ខណៈច្បាស់ល្អ ដោយកាន់តែ Zoom កាន់តែច្បាស់ ដូច្នេះលោកអ្នក កាន់តែលែងមានបញ្ហាទៀតហើយលើការ Zoom លើច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom ទៀតហើយ។

ស្មាតហ្វូន Reno ត្រូវបានក្រុមហ៊ុនតំឡើងមកជាមួយអេក្រង់ប្រភេទ AMOLED capacitive touchscreen មានទំហំ 6.6 អ៊ីងមានកម្រិតភាពច្បាស់ 1080x2340 pixels, 19.5:9 ratio និងការពារដោយកញ្ចក់ Corning Gorilla Glass 6 ដែលរឹងមាំបំផុតក្នុងការប្រើប្រាស់។ ដូចនេះ ប្រសិនបើមានការធ្លាក់ជ្រុះអ្វីនោះ វាមិនងាយបែកនោះទេ។

និយាយពីកាមេរ៉ាមុខវិញ គឺមានការរចនាឡើងជារាងបញ្ឈិត តាមទំរង់ត្របកផ្កាឈូក Opera House នៅប្រទេសអូស្រ្តាលីទំហំ 16 MP ដែលមានសមត្ថភាពអាចថតបានច្បាស់ និងអាចប្រើប្រាស់វបានរហូតដល់ទៅ 200.000 ដង ដោយគ្នាបញ្ហាអ្វីឡើយ។ ស្មាតហ្វូន Reno ថ្មីនេះ មានថ្មទំហំ 4065 mAh អមមកជាមួយនិងបច្ចេកវិទ្យា Flash Charge VOOC 3.0 អាចសាកថ្មបានលឿន និងអាចប្រើប្រាស់បានយូរជាងមុន។ ក្រឡកទៅមើលកម្លាំងម៉ាស៊ីននោះ ឃើញថា ស្មាតហ្វូននេះ មានបំពាក់នូវរ៉េមទំហំ 8GB និងមេម៉ូរីទំហំ 256GB ជាមួយគ្នានេះ ក្រុមហ៊ុន OPPO ក៏បាននឹងកំពុងដំណើរការបច្ចេកវិទ្យា 5G លើស៊េរីទូរស័ព្ទ Reno មានដូច Reno 5G, Reno 10x Hybrid Zoom និង Reno Model ផងដែរ។

ស្របពេលដែល OPPO Reno បានបង្ហាញខ្លួននៅប្រទេសកម្ពុជានេះ ក្រុមហ៊ុនក៏បានបង្កើតនូវក្លិបតូចមួយដែលមានឈ្មោះថា OPPO Photography Academy ក្នុងគោលបំណងជួយផ្សព្វផ្សាយអំពីស្នាដៃ របស់អ្នកដែលតេពកោសល្យក្នុងការថតរូប និងស្រលាញ់ការថតរូបធម្មជាតិ ប្រាង្គប្រាសាទបុរណ បែបវប្បធម៌ ប្រពៃណី បង្កើតសិល្បៈថ្មីៗប្រកបដោយភាពច្នៃប្រឌិត និង មានគុណភាពខ្ពស់ នៅក្នុងប្រទេសកម្ពុជាទាំងអស់ អាចទទួលបានឱកាសបង្ហាញនូវស្នាដៃដ៏អស្ចារ្យរបស់ខ្លួនទៅកាន់សារធាណៈជនទាំងនៅក្នុងប្រទេសកម្ពុជា និង ទៅកាន់ពិភពលោកឲ្យកាន់តែទូលំទូលាយផងដែរ។  

នៅក្នុងឆ្នាំ 2019 នេះគឺជាឆ្នាំថ្មីក្នុងការចាប់ផ្តើមទសវត្សរ៍ទី 2 នៃដំណើរការទូរស័ព្ទចល័តរបស់ក្រុមហ៊ុន OPPO ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្តូរនូវ Logo ថ្មី ដោយL ogo OPPO ពីមុនមាន Font អក្សររាងស្លីមបន្តិចនោះ នឹងផ្លាស់ប្តូរទៅជា Logo OPPO ថ្មី ដែលមាន Font អក្សររាងមូល មានលក្ខណៈសាមញ្ញនិងងាយស្រួលចំណាំ ជាពិសេសការផ្លាស់ប្តូរ Logo ថ្មីនេះបានធ្វើឡើងក្នុងគោលបំណងបង្ហាញនូវវប្បធម៌ចម្រុះគ្នា ព្រមទាំងបង្ហាញពីភាពរីករាយក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សមកពីគ្រប់ជាតិសាសន៍ផងដែរ។ 

លើសពីនេះទៅទៀតក្រុមហ៊ុន OPPO បានប្រកាសថា នឹងបន្តបោះជំហានរបស់ខ្លួនទៅរកទីផ្សារសកលភាវរូបនីយកម្មឲ្យបានកាន់តែឆាប់រហ័សឲ្យកាន់តែទូលំទូលាយ និងបន្ស៊ីគ្នាជាមួយនឹងផលិតផលថ្មីៗរបស់ខ្លួនដូចជា Reno series ជាដើម ដែលកំពុងត្រៀមបង្ហាញខ្លួនរួចជាស្រេចទៅក្នុងទីផ្សារជាសកល ដូច្នេះតទៅថ្ងៃខាងមុខគ្រប់ផលិតផលថ្មីរបស់ OPPO ទាំងអស់ នឹងមកជាមួយនឹងរូបថ្មី Logo OPPOថ្មី ជាទម្រង់បែបអក្សរមូលដូចគ្នាទៅនឹងការបង្កើត Brand Image ដែលថ្មី និង Creative ដូច្នោះដែរ ពីសំណាក់ក្រុមមនុស្សដែលមានគំនិតច្នៃប្រឌិតគ្មានដែនកំណត់ទាំងអស់ ៕ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន