no-alternative title

មកដល់ថ្មី! MSI GP75 Leopard កុំព្យូទ័រយួរដៃស៊េរីថ្មី បំពាក់ CPU ជំនាន់ទី 9 និងបំពាក់ក្រាហ្វិច GTX 16 Series ជំនាន់ចុងក្រោយបង្អស់ ដើម្បីបំពេញតម្រូវការអ្នកលេងហ្គេមបច្ចុប្បន្ន

ថ្មីៗនេះ ក្រុមហ៊ុន MSI បានបញ្ចេញនូវ MSI GP75 Leopard ដែលជាកុំព្យូទ័រស៊េរីថ្មីមួយ មានរូបរាងស្រស់ស្អាតទាក់ទាញខ្លាំង និងសមត្ថភាពល្អឥតខ្ចោះសម្រាប់ការលេងហ្គេម។ MSI GP75 Leopard ប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i7 processor ជំនាន់ទី 9 និងមានភ្ជាប់នូវក្រាហ្វិកកាត GeForce® GTX 1660Ti 6GB ប្រភេទ GDDR6 ព្រមទាំងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 Home និង Windows 10 Pro។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

MSI GP75 Leopard បំពាក់នូវអេក្រង់ប្រភេទ IPS-Level Gaming Panel ទំហំធំរហូតដល់ 17.3 អ៊ីងបង្ហាញរូបភាពក្នុងកម្រិត Full HD 1080p និងមានកម្រិត Refresh Rate 144Hz អាចលេងហ្គេមក្រាហ្វិកធំៗបានយ៉ាងរលូនមិនទាក់ឡើយ។ បន្ថែមពីនេះ អេក្រង់របស់ MSI GP75 Leopard គឺមានគែមស្តើងផ្តល់ភាពងាយស្រួលក្នុងការទស្សនា ពិតជាជក់ចិត្តដិតអារម្មណ៍មែនទែនក្នុងការប្រើប្រាស់។

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ កុំព្យូទ័រនេះ គឺមានភ្ជាប់ជាមួយនឹងក្តារចុច PER-KEY RGB GAMING KEYBOARD របស់ STEELSERIES ដែលនឹងផ្តល់អោយអ្នកប្រើប្រាស់ចូលចិត្ត និងរីករាយកាន់តែខ្លាំងជាមួយនឹងការលេងហ្គេមដោយសារតែគ្រាប់ Keys នេះ មានភ្ជាប់ជាមួយនឹងភ្លើង Lighting ល្អបំផុតសម្រាប់ការលេងហ្គេម។

មួយវិញទៀត កុំព្យូទ័រលេងហ្គេមស៊េរីថ្មីនេះ ក៏មានភ្ជាប់ជាមួយនឹងអេក្រង់ MATRIX DISPLAY សម្រាប់ធ្វើការទ្រទ្រង់ទៅលើមុខងារ MULTI-TASK ដែលអាចប្រើប្រាស់បាន 3 ម៉ូនីទ័រតាមរយៈរន្ធដោត HDMI និង mini DisplayPort ដែលផ្តល់ជូនការទស្សនាបានដល់ទៅកម្រិត 4K@60Hz ដែលផ្តល់នូវភាពរីករាយកាន់តែអស្ចារ្យថែមទៀតផង។ បន្ថែមពីនេះទៀតនោះ ដើម្បីអោយម៉ាស៊ីននេះត្រជាក់នោះ ក្រុមហ៊ុន MSI ក៏ប្រើប្រាស់នូវប្រព័ន្ធត្រជាក់ផ្តាច់មុខ Cooler Boost 5 ដែលមានកង្ហាចំនួន 2 ដើម ដែកភាយកំដៅចំនួន ៧ ដើម្បីរក្សាស៊ីតុណ្ហភាពអោយកាន់តែប្រសើរនៅពេលដែលលោកអ្នកលេងហ្គេម។ Dragon Center ជាមួយនឹង Gaming Mode ដែលផ្តល់ភាពងាយស្រួលដល់អ្នកលេងហ្គេមដោយមិនចាំងបាច់ពិបាកក្នុងការកំណត់សម្រាប់ហ្គេមនីមួយៗឡើយ MSI App Player សម្រាប់បទពិសោធន៍នៃការលេងហ្គេមយ៉ាងអស្ចារ្យរវាងស្មាតហ្វូន និង PC។

 ប្រព័ន្ធសំឡេង Giant Speakers លឺខ្លាំងជាងមុនដល់ទៅ 5 ដងថែមទៀតផង។សម្រាប់អ្នកលេងហ្គេមប្រភេទ 3D ក៏នឹងទទួលបាននូវសំឡេងពិរោះកម្រិត Surround Sound រួមជាមួយនឹងការគ្រប់គ្រងទៅលើតន្រ្តី ខ្សែភាពយន្ត និងការខល Conference បានផងដែរ។ ប្រព័ន្ធសំឡេង AUDIO BOOST គឺមានកម្លាំងខ្លាំងជាងមុន 30% ជាមួយនឹងការភ្ជាប់ជាមួយ AMP (Audio Power Amplifier) និងរន្ធដោតកាសស្តាប់ពណ៌មាសនេះ។ MSI GP75 Leopard ដែលបំពាក់ក្រាហ្វិកកាត GeForce® GTX 1660 Ti គឺបានធ្វើអោយម៉ាស៊ីននេះ មានកម្លាំងខ្លាំង ហើយថែមទាំងឈ្នះពានរង្វាន់ NVIDIA Turing™ architecture ថែមទៀតផង វាជាបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ NVIDIA។

នៅក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន BlueStacks នៅក្នុងការអភិវឌ្ឍផ្តាច់មុខកម្មវិធី MSI APP PLAYER នេះក៏នឹងនាំយកនូវបទពិសោធន៍នៃការលេងហ្គេមអសច្ចារ្យបំផុត សម្រាប់ហ្គេមនៅលើទូរស័ព្ទទៅកាន់ PC Platform នេះ ហើយអ្នកនៅតែអាចលេងហ្គេមនេះ ជាមួយនឹង Keyboard Lighting និងក្រាហ្វិកកម្រិតខ្ពស់ថែមទៀត។ មួយវិញទៀត MSI GP75 Leopard ក៏មាន DRAGON CENTER 2.0 គឺសម្រាប់ធ្វើការគ្រប់គ្រង និងការបង្កើននូវកម្លាំងកាន់តែខ្លាំងក្លាទៅលើការលេងហ្គេមនៅលើ ម៉ាស៊ីននេះផងដែរ។ ជាមួយនិងសម្ថភាពខ្លាំងបែបនេះ លោកអ្នកអាចរកទិញម៉ូឌែល MSI GP75 Leopard ក្នុងតម្លៃ 1599USD ជាមួយនិង specification ដូចខាងក្រោម៕ 

 

MSI GAMING:https://www.msi.com/Laptop/GP75-Leopard-9SX-GTX 

MSI Facebook:https://www.facebook.com/MSIGaming  

Where to buy:https://www.msi.com/service/wheretobuy/#105,3, 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន