no-alternative title

NOKIA នៅកម្ពុជា បញ្ជាក់កាលពីម្សិលមិញថា ស្តុកថ្មីរបស់ Nokia 4.2 ដែលជាស្មាតហ្វូនស៊េរីថ្មីគឺចាប់ផ្តើមមានវិញហើយ

Nokia 4.2 ត្រូវបានគេចាត់ទុកថា គឺជាស្មាតហ្វូន ដែលមានភាពលេចធ្លោជាងគេនោះ គឺត្រូវបានក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា នឹងប្រកាសថា មានស្តុកថ្មីបានចូលមកដល់ហើយ ដូច្នេះសំរាប់អតិថិជន ក៏ដូចជា Fan ទាំងអស់ដែលរង់ចាំស្មាតហ្វូនម៉ូដែលថ្មី គឺអាចរកជាវស្មាតហ្វូននេះ បានវិញហើយជាមួយនឹងតម្លៃ 155 ដុល្លា រួមជាមួយនឹងការថែមជូនកាដូដូចមុនអញ្ចឹង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Nokia Nokia 4.2 គឺជាស្មាតហ្វូនថ្មីមួយ ដែលមានតួប្លែកពីស្មាតហ្វូននានា ដោយតួទាំងមូលរបស់ស្មាតហ្វូនថ្មីនេះ ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយកញ្ចក់ទាំងមុខ និងផ្នែកខាងក្រោយដែលមើលទៅពិតជាមានរូបរាងប្រណិតមែនទែន។ ស្មាតហ្វូន Nokia 4.2 នេះ មានអេក្រង់ទំហំ 5.71" water drop-notched TFT display ជាមួយនឹងកម្រិតភាពច្បាស់ 720p។ ស្មាតហ្វូននេះគឺដំណើរការនៅលើបន្ទះឈីប Snapdragon 439 octa-core A53 និងក្រាហ្វិកកាត Adreno 505 GPU។ ស្មាតហ្វូន Nokia 4.2 នេះ មានរ៉េមទំហំ 3GB ជាមួយនឹងម៉េមូរីទំហំ 32GB។ 

Nokia 4.2 ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ នៅខាងក្រោយជាមួយនឹងទំហំ 13MP f/2.2 + 2MP depth sensor ភ្ជាប់ជាមួយនឹងមុខងារ phase-detect autofocus និងភ្លើង LED flash។ កាមេរ៉ាគោលរបស់ស្មាតហ្វូននេះ ទ្រទ្រង់នូវបច្ចេកវិទ្យា night mode ដ៏អស្ចារ្យសម្រាប់ការថតរូបភាពនៅទីងងឹតកាន់តែប្រសើរ។ ប្រព័ន្ធស្កេនក្រយ៉ៅដៃរបស់ស្មាតហ្វូននេះគឺស្ថិតនៅផ្នែកខាងក្រោយក្រោមកាមេរ៉ា។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 8MP selfie ដែលប្រើប្រាស់នូវបច្ចេកវិទ្យា AI Face Unlock។ បើនិយាយអំពីបច្ចេកវិទ្យា AI នោះ យើងអាចសម្គាល់ថា ស្មាតហ្វូន Nokia 4.2 គឺជាភ្ជាប់ជាមួយនឹង dedicated Google Assistant key ដែលអាចធ្វើការសន្ទនាជាមួយនឹងប្រព័ន្ធជំនួយការឆ្លាតវៃ Google Smart Assistant ដោយគ្រាន់តែចុចមួយប៉ុណ្ណោះ។

ស្មាតហ្វូន Nokia 4.2 ក៏មានភ្ជាប់ជាមួយនឹងភ្លើង notification light ពណ៌សមួយផងដែរ នៅលើ Power Key ដូចគ្នាទៅនឹងស្មាតហ្វូន Nokia ជាច្រើនទៀត។ ស្មាតហ្វូននេះ ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 4G ហើយវាក៏មានវិទ្យុ FM radio, NFC និង Android Pie ផងដែរ។ សូមបញ្ជាក់សាជាថ្មីថា ស្មាតហ្វូន Nokia 4.2 ស្តុកថ្មីនេះ មានជម្រើសណ៌ខ្មៅតែពណ៍ខ្មៅប៉ុណ្ណោះ និងលក់នៅក្នុងតម្លៃ $155 ជាមួយនឹងការបន្ថែមជូននូវ Case រួមនិងកង្ហាមួយផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន