no-alternative title

MSI PS42 គឺជាកុំព្យូទ័រយួរដៃជំនាន់ថ្មី ស្តើងស្អាត ផ្តល់នូវភាពងាយស្រួលនៅក្នុងការយកតាមខ្លួន និងអាចធ្វើការងារបានគ្រប់ទីកន្លែង

PS42 គឺជាកុំព្យូទ័រយួរដៃជំនាន់ថ្មីរបស់ក្រុមហ៊ុន MSI ដែលបំពាក់នូវបន្ទះឈីប Intel Core i7 ជំនាន់ទី 8 ចុងក្រោយបំផុត រួមជាមួយក្រាហ្វិកជំនាន់ថ្មី NVIDIA GeForce GTX MX250 ដែលអាចបំពេញការងារលោកអ្នកបានកាន់រហ័សជាងមុន។ អ្វីដែលរឹតតែពិសេសទៀតនោះ ម៉ាស៊ីនដ៏តូចនេះ គឺអាចធ្វើការកែប្រែរូបភាព និងវីដេអូ បានយ៉ាងរលូនជាមួយនឹងកម្មវិធីជាច្រើន រួមមានដូចជា Adobe Light room និង Premier Pro ជាដើម។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

PS42 មានទម្ងន់ 1.19Kg និងកម្រាស់ 15.9mm តែប៉ុណ្ណោះ ដែលនឹងផ្តល់នូវភាពងាយស្រួលសម្រាប់លោកអ្នកនៅក្នុងយកតាមខ្លួន និងធ្វើការងារបានគ្រប់ទីកន្លែង។ កុំព្យទ័រយួដៃថ្មីនេះ មានការរចនារូបរាងយ៉ាងទាន់សម័យជាមួយនឹងតួខ្លួនធ្វើពីអាលុយមីញ៉ូមយ៉ាងស្រស់ស្អាតជាមួយនឹងគ្រាប់ចុច Keyboard ពណ៌សយ៉ាងទាន់សម័យនោះ ធ្វើអោយ PS42 មានរូបរាងតូចងាយស្រួលចល័ត ហើយថែមទាំងធន់ក្នុងការប្រើប្រាស់ថែមទៀតផង។ PS 42 មានអេក្រង់ទំហំល្អមទំហំ 14 អ៊ីង មានកម្រិតភាពច្បាស់ FHD IPS ដែលការពារចំណាំងផ្លាតចេញពីអេក្រង់ថែមទៀតផង។ 

PS42 មានគែមព័ទ្ធអេក្រង់ស្តើង Thin Bezel កម្រាស់ត្រឹមតែ 5.7mm ដូចនេះ កម្រិតអេក្រង់របស់វាគឺមានភាពធំទូលាយនៅក្នុងការទស្សនា។ អ្វីដែលកាន់តែពិសេសនោះ PS42 ត្រូវបានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា MSI True Color ដែលផ្តល់នូវ Modes ជាច្រើនផ្សេងគ្នា ដែលល្អបំផុតក្នុងការប្រើប្រាស់នៅលើកិច្ចការប្រចាំថ្ងៃរបស់អ្នក។ 

បន្ថែមពីនេះ PS42 នេះ ក៏នូវមានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint sensor ដែលត្រូវបង្កើតឡើងសម្រាប់ការការពារទៅលើទិន្នន័យឯកជនភាពផ្ទាល់ខ្លួន និងសុវត្ថិភាពនៃអាជីវកម្មរបស់អ្នកផងដែរ។ ដើម្បីចួលទៅប្រើប្រាស់កុំព្យូទ័រនេះ លោកអ្នកគ្រាន់តែប៉ះម្រាមដៃរបស់អ្នកសម្រាប់ធ្វើការដោះសោរលើកុំព្យូទ័រនេះ គឺជាការស្រេច។ ជាមួយគ្នានេះ លោកអ្នកក៏អាចរីករាយជាមួយនឹងប្រព័ន្ធសំឡេងកម្រិតដូចនៅក្នុងរោងកុនផងដែរ នៅពេលដែលអ្នកប្រើប្រាស់ជាមួយនឹងកុំព្យូទ័រ ទោះបីជានៅផ្ទះ ហាងកាហ្វេ ក៏ដោយ។ 

MSI PS42 ត្រូវបានភ្ជាប់មកជាមួយនឹងប្រព័ន្ធសំឡេង Nahimic 3 Audio និងផ្តល់អោយលោកអ្នកអាចធ្វើការពង្រឹងទៅលើសមត្ថភាពនៃការចាក់តន្រ្តីកាន់តែពិរោះអស្ចារ្យរណ្តំចិត្តជាមួយនឹងកម្រិត Virtual Surround Sound របស់អ្នក។ សម្រាប់ថាមពលថ្មវិញ PS42 មានសមត្ថភាពអាចប្រើប្រាស់ការងារបានរយៈពេល 10 ម៉ោងដោយគ្មានបញ្ហានោះទេ។ ដូច្នេះ មិនថាការធ្វើការងារ ឬការកម្សាន្តនោះទេ កុំព្យូទ័រ PS42 នេះគឺបង្ហាញអំពីស្ទាយ៍នៃការប្រើប្រាស់របស់អ្នក។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន