no-alternative title

ព្រឹត្តិការណ៍នៃការសម្ពោធស្មាតហ្វូន vivo S1 កាលពីយប់ម្សិលមិញ គឺពិតជាកក្រើកផ្សារទំនើបអ៊ីអនម៉លសែនសុខ

 

កាលពីថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2019 ក្រុមហ៊ុន vivo បានប្រកាសសម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន vivo S1 ដែលជាម៉ូឌែលថ្មីនៃស្មាតហ្វូនត្រកូល S ដំបូងគេបង្អស់ដែលមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាផងដែរ។ ពិធីនេះ គឺបានប្រារព្ធធ្វើឡើងនៅក្នុងព្រឹត្តិការនៃការប្រគំតន្ត្រី vivo S1 Concert នៅក្នុងស្ទុឌីយ៉ូទូរទស្សន៍ហង្សមាស HDTV ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិការណ៍ vivo S1 Concert នេះ គឺមានការចូលរួមយ៉ាងច្រើន កុះករពីសំណាក់មហាជន និងជាពិសេសក៏មានការចូលរួមពីតារាតំណាង របស់ក្រុមហ៊ុន vivo គឺកញ្ញា សុខ ពិសី កញ្ញា ឡូរ៉ា ម៉ម តែមិនមានវត្តមានរបស់លោក ព្រាប សុវត្ថិ នោះទេ ព្រោះតែគាត់ជាប់ធុរៈផ្ទាល់ខ្លួន។ ប៉ុន្តែ លោក ព្រាប សុវត្ថិ ក៏បានចេញវីឌីអូ សូមអភ័យទោស សម្រាប់ការខកខានមិនបាន ចូលរួមនិងសូមអបអរសាទរ ដល់ការសម្ពោធម៉ូឌែល vivo S1 ឲ្យមានជោគជ័យក្នុងការលក់ផងដែរ។

មិនតែប៉ុណ្ណោះ ក៏បានឃើញមានវត្តមានចូលរូមដោយតារាល្បីមួយចំនួនទៀតចូលរួមផងដែរគឺលោក ខេមរៈ សិរីមន្ត លោក ហ្សូណូ លោក នី រតនា ហើយនិងតារាចម្រៀងវ័យក្មេងទាំងពីរដួង ពេជ្រ ថៃ និង សុខ សុជាតា រួមទាំងមានការចូលរួមពីសំណាក់តារាកិត្តិយសជាច្រើនដួងផ្សេងទៀតដូចជា៖លោក យ៉ារ៉ូ និងកញ្ញា Daa Dao។ 

ស្មាតហ្វូន vivo S1 ដែលក្រុមហ៊ុនធ្វើការប្រកាសនៅក្នុងថ្ងៃសម្ពោធនេះ គឺត្រូវបានក្រុមហ៊ុនចេញលក់ជាមួយនឹងកញ្ចប់តម្លៃត្រឹម $299 តែប៉ុណ្ណោះ ដែលនេះ គឺជាតម្លៃមួយដ៏សាកសមដែលមិនខ្ពស់ពេក ហើយក៏មិនទាបពេកដែរ។ សម្រាប់មិត្តៗយុវវ័យប្រហែលជាមិនមើលរំលងចំពោះម៉ូឌែល vivo S1 នេះទេ។ បើនិយាយពីការរចនាទៅលើ S1 នេះវិញគឺសុទ្ធសឹងតែមានភាពឆ្នៃប្រឌិតខ្ពស់។

ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិមួយចំនួនរបស់ vivo S1៖

- មានរូបរាងបែប Gradient

- មានអេក្រង់ជាប្រភេទឆកបែបតំណក់ទឹក ទំហំ 6.38 អ៊ីង ជាប្រភេទ Super AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត 1080×2340 FHD+ លាតសន្ធឹងប្រមាណ 90% នៃផ្ទៃខាងមុខ និងមានកម្រិត Aspect Ratio 19.5:9

- ដំណើរការដោយ Android 9.0 Oreo និងស្រោបខ្លួនដោយ FunTouch OS 9

- ដំណើរការដោយប្រពន្ធ័ octa-core ដែលរចនាមកមានទំហំ 12nm និងមានល្បឿន 2.0GHz

- ដំណើរការស៊ីមកាតបានពីរ + ទ្រទ្រង់ 4G

- មានរ៉េមទំហំ 6GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 128GB + ថែមក្រៅបាន 256GB

- កាមេរ៉ាក្រោយ 3 គ្រាប់ (16MP + 8MP + 2MP) Ai Super Wide-Angle Camera និងកាមេរ៉ាមុខទំហំ 32MP

- ប្រព័ន្ធសុវត្ថិភាព: បច្ចេកវិទ្យាស្កេនក្រយៅដៃនៅលើអេក្រង់ + ស្កេនមុខ

- មានកម្លាំងថ្ម 4500 mAh  

- មានជម្រើសពណ៌ថ្មី 2 ពណ៌គឺ ពណ៌ផ្កាឈូកបែកទឹកសមុទ្រខៀវ (Skyline Blue) និងពណ៌ខ្មៅបែកស្វាយ (Diamond Black)

ជាមួយនឹងគ្នានេះដែរ ចំពោះស្មាតហ្វូន vivo S1 នេះ គឺត្រូវបានបើកឲ្យធ្វើកុម្មង់ចាប់ពីថ្ងៃទី 21 នេះតទៅរហូតដល់ថ្ងៃទី 26 ខែ កក្កដា ឆ្នាំ 2019។  សម្រាប់កម្មវិធីនៃការ Pre-Order នៅថ្ងៃទី 21 នេះដែរ នឹងធ្វើឡើងនៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី Center Court ជិត Brown  Coffee ដែលធ្វើឡើងចាប់ពីម៉ោង 10 ព្រឹករហូតដល់ម៉ោង 10 យប់។ មិនតែប៉ុណ្ណោះព្រមទាំងមានការចូលរួមដោយតារាចម្រៀង Original Song លោក ថេនា និងតារាសម្តែងលោក យ៉ារ៉ូ និងកញ្ញា ដាដាវ។ 

សម្រាប់អ្នកដែលធ្វើការកុម៉្មង់ទុកមុន vivo S1 លោកអ្នកនឹងទទួលបាននូវកាដូបន្ថែម កែវពង្រីកមើល Video លើទូរសព្ទ័ដៃ Sim Smart ដែលមានតម្លៃ $54 ដោយឥតគិតថ្លៃ ជាមួយនឹងគម្រោង Smart ធំហ្មង 12 សប្តាហ៍ចាប់ពីថ្ងៃទី 21 រហូតទៅដល់ថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2019។

ចំពោះអ្នកដែលបានមកធ្វើការកុម្ម៉ង់ទុកមុននូវស្មាតហ្វូន vivo S1 ផ្ទាល់នៅឯផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី ថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2019 លោកអ្នកនឹងមានឱកាសពិសេសបន្ថែមលើសពីនេះទៅទៀតជាមួយនឹងការទទួលបាននូវការចាប់ឆ្នោតផ្សងសំណាង 1 សន្លឹកដែលមានឱកាសឈ្នះ100% រួមមានដូចជា៖ ទូទឹកកក និងកាសប្ល៊ូធូស ហើយនិងម៉ាស៊ីនគាបផ្លែឈើ និងរង្វាន់ផ្សេងៗជាច្រើនទៀត...!

រួសរាន់ឡើងសម្រាប់អតិថិជនដែលតែងតែគាំទ្រទៅលើផលិតផលស្មាតហ្វូន vivo ធ្វើការកុម្ម៉ង់ស្មាតហ្វូន vivo S1 ឥឡូវនេះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់យ៉ាងសន្ធឹកសន្ធាប់ពី vivo។ ប្រញាប់ឡើងសំណាងនឹងអាចក្លាយជារបស់អ្នក!!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន