no-alternative title

អីយ៉ាស់ ស្មាតហ្វូន Samsung Galaxy A50s ដ៏ទំនើបអស្ចារ្យ បានចេញលក់ជាផ្លូវការនៅកម្ពុជាហើយ!

គិតៗទៅប្រហែលជា 3 សប្តាហ៍ទេ នៃការដាក់លក់នូវស្មាតហ្វូនស៊េរី A10s មិនទាន់បានប៉ុន្មានផងឥឡូវនេះ ស្មាតហ្វូនដ៏លេចធ្លោជំនាន់ថ្មី Samsung Galaxy A50s នេះ ក៏លេចមុខមកទៀតហើយ! ប្រាកដណាស់អតិថិជនទាំងអស់ប្រាកដជាមិនអស់ចិត្ត និងមិនដឹងថា ត្រូវជ្រើសរើសយកមួយណាទេបើសុទ្ធតែល្អ និងទំនើបអស្ចារ្យយ៉ាងនេះ!! អស់ទាស់តែម្តង! កប់យោបល់មិនដឹងថា រកអ្វីនឹងថ្លែងចេញពីភាពអស្ចារ្យ និងភាពខ្លាំងនៃបច្ចេកវិទ្យារបស់ក្រុមហ៊ុន សាមសុង នៅថ្ងៃនេះទេ! 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មិនបង្វៀងអ្វីច្រើនទេចង់ប្រាប់ដល់អតិថិជនទាំងអស់ថា ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A50s គឺពិតជាឡូយ និងអស្ចារ្យខ្លាំង!! រូបរាងស្អាតខ្លាំងណាស់! ទំហំអេក្រង់លោតដល់ 6.4 អ៊ីង, កាមេរ៉ាក្រោយ 3 គ្រាប់ ខណៈដែលកាមេរ៉ាគោលលោតដល់ 48MP, ដោយឡែកកាមេរ៉ាមុខលោតដល់ 32MP,  អេក្រង់ Super AMOLED, បចេ្ចកវិទ្យាស្កេខ្ចៅដៃដោះសោរ, ទំហំផ្ទុក ហក់ដល់ 128GB និងអាចបន្ថែមក្រៅរហូដល់ 512GB, ទំហំថ្ម 4,000mAh, បច្ចេកវិទ្យាសាកថ្មលឿនគឺល្អកប់អស្ចារ្យខ្លាំងណាស់ គ្រាន់តែឃើញភ្លាមសឹងតែមិនគិតច្រើនគឺចង់ចាប់កាន់មកប្រើតែម្តង អូហូរ  អស្ចារ្យ អស្ចារ្យ បើលោកអ្នកមិនជឿ…ចាំមើលដោយខ្លួនឯងទៅដឹងហើយថាតើខ្ញុំនិយាយនេះពិតឬយ៉ាងណានោះ!

ដូចជាមិនទាន់ប្រាប់អ្វីម៉្យាង គ្រាន់តែមើលលក្ខណៈពិសេសរៀបរាប់ខាងលើដឹងតែមិនបាច់លូកទៅហើយ! តម្លៃវិញគឺក៏ប្រហែលជាថ្លៃកប់ដែរហើយមើលទៅ ដូចខ្ញុំបា្រប់អ៊ីចឹង លោកអ្នកប្រាកដជាមិនជឿនោះទេ សម្រាប់តម្លៃ គឺអត់ថ្លៃនោះទេ! ដូច្នេះសូមត្រៀមខ្លួនទទួលយកបទពិសោធន៍ថ្មីកាន់តែទំនើប និងអស្ចារ្យជាមួយនឹង Samsung Galaxy A50s ក្នុងយុគ្គសម័យ live និងកម្សាន្តគ្មានដែនកំណត់នេះទាំងអស់គ្នា! 

សម្រាប់ព័ត៌មានបន្ថែមសូមមកសាកសួរ និងទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ដែលជិតបំផុតទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនងមកកាន់លេខ 1800 203 232. ស្មាតហ្វូន Samsung Galaxy A50s ផ្តល់ឲ្យលោកអ្នកនូវបទពិសោធន៏ជាមួយការកម្សាន្តគ្មានដែនកំណត់ពី Samsung Galaxy A50s

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន