no-alternative title

ឡេបថបស៊េរីថ្មី កំពូលស្តើង កំពូលអេក្រង់ Huawei Matebook D14 បំពាក់នូវបច្ចេកវិទ្យា Share អេក្រង់ទូរស័ព្ទដំបូងគេបង្អស់ ផ្តល់នូវការសិក្សា និងធ្វើការតាមអនឡាញម៉ាឆ្ងាញ់

ចាប់ពីពេលនេះ ឈប់យ៉ុងចិត្តជាមួយនឹងកុំព្យូទ័រចាស់ ដំណើរការយឺត មិនទាន់ចិត្តតទៅទៀតទៅ តោះសាកនាំគ្នាឡើងស៊េរីជាមួយនឹងឡេបថប Huawei Matebook D14 នេះ ធានាដឹងថា ពេញចិត្តពេញថ្លើម មិនសសើរមិនបានឡើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Huawei Matebook D14 គឺជាកំពូលឡេបថប់ ដែលមានកម្រ៉ាស់ស្តើង កំពូលអេក្រង់ និងបំពាក់នូវបច្ចេកវិទ្យា Share អេក្រង់ទូរស័ព្ទដំបូងគេបង្អស់ និងចេញលក់នៅលើទីផ្សារកម្ពុជាយើង តម្លៃត្រឹមតែ $649 ប៉ុណ្ណោះ ដែលធានាគ្រប់គ្នា ដឹងតែពេញចិត្តស្តូកតែម្តង ដោយសម្អាងលើហេតុផលដូចខាងក្រោមនេះ៖

1. រូបរាងកំពូលស្តើង កំពូលស្លីម ឆ្នាំងសាកទំហំតូច ល្បឿនសាកលឿនដូចហោះ 65W Type-C  តម្លៃត្រឹមតែ $649 

កុំព្យូទ័រយួរដៃស៊េរីថ្មី Huawei Matebook D 14 មានរូបរាងកំពូលស្តើង កំពូលស្លីម និងស្រាលបំផុតត្រឹមតែមួយគីឡូជាងគឺ 1.38 គីឡូក្រាមតែប៉ុណ្ណោះ ហើយចំណែកឯឆ្នាំងសាកវិញ តូចប៉ុនឆ្នាំងសាកថ្មទូរស័ព្ទ ហើយមានល្បឿនសាកលឿនដូចហោះ 65វ៉ាត់ ប្រភេទ ថេបស៊ី (65W Type-C) ពិតជាងាយស្រួលដាក់តាមខ្លួន ស្ពាយឬក៏កាន់ទៅណាមកណាមិនបារម្ភថាធ្ងន់ ឬហត់ ដែលបង្កលក្ខណៈងាយស្រួល បំពេញកិច្ចការងារសាលា ឬការងារផ្សេងៗ  ទាន់ពេលវេលា។ សម្រាប់រូបរាងវិញ មិនថាសម្លឹងមើលពីជ្រុងណានោះទេ គឺថាស្អាតកប់ហ្មង៎។ដូចអ្នកទាំងអស់គ្នាធ្លាប់ដឹងហើយថា ប្រើសិនបើចង់បានកុំព្យូទ័រយួរដៃ កាន់តែស្លីម និង កាន់ស្តើងបែបនេះ ទាល់តែចាយខ្ទង់ពាន់ដុល្លារ ប៉ុន្តែសម្រាប់ ហួវៃ ម៉េតប៊ុក ឌី ដប់បួន (Huawei Matebook D 14) មានរូបរាងស្រស់ស្អាត កំពូលស្តើង ពណ៌ស៊ីវិល័យ ពណ៌ប្រផេះនេះ តម្លៃត្រឹមតែ $649 តែប៉ុណ្ណោះ ដែលអាចឲ្យគ្រប់គ្នាដែលកំពុងសិក្សា នៅតាមអនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យ ឬបុគ្គលិកក្រុមហ៊ុន អាចមានលទ្ធិភាពជាវប្រើប្រាស់បាន ព្រោះងាយស្រួលដាក់តាមខ្លួន នឹងចល័តតាមខ្លួនគ្រប់ពេលវេលា! 

2. មុខងារ ហួវៃ ស៊ែរ (Huawei Share) អេក្រង់ពីទូរស័ព្ទដៃ

បើនិយាយដល់មុខងារបច្ចេកវិទ្យាឈានមុខគេវិញ គឺ Huawei Matebook D 14 ពិតជាមានភាពលេចធ្លោ និងស៊ីដាច់គេតែម្តងមិនថាកុំព្យូទ័រយួរដៃមានតម្លៃប្រហាក់ប្រហែល ឬខ្ពស់ជាង។ វាបំពាក់នូវបច្ចេកវិទ្យាមុខងារ Huawei Share អនុញ្ញាតឲ្យ USB តភ្ជាប់ទូរស័ព្ទទៅកុំព្យូទ័រ ងាយស្រួលងាយទាញ រូបភាពវីដេអូ ឯកសារចេញចូល លឿនរហ័សទាន់ចិត្ត ដោយគ្រាន់តែអនុវត្តន៍នូវ៖ 

របៀបទីមួយ៖ ដំបូងយើងគ្រាន់តែបើក NFC នៅក្នុងទូរស័ព្ទដៃរបស់យើង បន្ទាប់មក យកទូរស័ព្ទ ដាក់នៅលើកុំព្យូទ័រយួរដៃដែលមាន ហួវៃ ស៊ែរ “Huawei Share” នោះវានឹងតភ្ជាប់ដោយស្វ័យប្រវត្តិ ដោយគ្រាន់តែចុច Allow នៅលើអេក្រង់កុំព្យូទ័រជាការស្រេច

របៀបទីពីរ៖ យើងអាចប្រើ QR Code ដើម្បីតភ្ជាប់ 

3. កម្រិតបង្ហាញធំច្បាស់ក្រឡែត និងមានបំពាក់នូវមុខងារការពារភ្នែក ដែលទទួលស្គាល់ដោយប្រទេសអាល្លឺម៉ង់

កុំព្យូទ័រយួរដៃម៉ាក Huawei Matebook D14 ត្រូវបានក្រុមហ៊ុន Huawei បំពាក់នូវ អេក្រង់លាតពេញគែម ទំហំ 14" IPS FHD (1920x1080) កម្រិតបង្ហាញ ហ្វូល វីយូ 84% រ៉េតធ្យូ [FullView Display (84% Screen-Ratio ) ដែលអាចមើលរូបភាព ខ្សែភាពយន្តបានច្បាស់ត្រជាក់ភ្នែក។ កាន់តែពិសេស Matebook D14 មានបំពាក់នូវបច្ចេកវិទ្យាការពារភ្នែកTÜV Rheinland  របស់ប្រទេសអាល្លឺម៉ង់ ដែលជួយកាត់បន្ថយហានិភ័យនៃការប្រើប្រាស់កុំព្យូទ័រច្រើនម៉ោង អាស្រ័យហេតុនេះក្តីបារម្ភពាក់ពន្ធ័នឹងបញ្ហាភ្នែក ឬខ្លាចម្ញ៉ូបភ្នែក លែងជាក្តីកង្វល់ទៀតហើយ។ 

4. កម្លាំងម៉ាស៊ីនខ្លាំង អង្គផ្ទុកទិន្នន័យធំ 

Huawei Matebook D 14 បំពាក់នូវ CPU AMD Ryzen™ 5 3500U ប្រើប្រាស់ Radeon™ Vega 8 Graphics ប្រតិបត្តិការណ៍ដោយ Windows 10 Home មានរ៉េម 8GB និង Storage 512 SSD ដែលនឹងផ្តល់ជូននូវបទពិសោធន៍ថ្មីស្រឡាងប្រកបដោយប្រសិទ្ធិភាពគ្រប់ពេលបំពេញ ការងារអាជីវកម្ម រៀនតាមអនឡាញ ឬ ការកំសាន្តនានា។ 

5. កាមេរ៉ាបង្កប់ខ្លួន និង មុខងារ ស្គេនក្រយៅដៃដោះសោរ 

រឹតតែពិសេស កុំព្យូទ័រយួរដៃ Huawei Matebook D14 បំពាក់នូវកាមេរ៉ាបង្កប់ខ្លួន នៅចន្លោះក្តារចុច F6 និង F7 នៅពេលដែលលោកអ្នកចង់ វីដេអូខល ឬ ធ្វើ Zoom Meeting លោកអ្នកអាចចុចកាមេរ៉ាតាមចិត្តចង់ ដោយគ្រាន់តែ ចុចពីលើវា ហើយប្រសិនបើចង់បិទវិញគ្រាន់តែចុចពីលើវាជាការស្រេច។ សូមរំលឹកផងដែលថា ការដែលក្រុមហ៊ុន ហួវៃបំពាក់កាមេរ៉ានៅលើក្តារចុចជាជាង លើអេក្រង់កុំព្យូទ័រដោយសារតែ ធ្វើឲ្យកាន់តែទំនើប នឹងអេក្រង់កុំព្យូទ័រមួយនេះលាតពេញល្អគ្មានការរំខាន។ ចាស៎ ជម្រាបផងដែរថា កាមេរ៉ាបង្គប់ខ្លួនមួយនេះនឹងលេចចេញដំណើរការស្វ័យប្រវិត្តសម្រាប់សុវត្ថិភាពឯកជនភាព។

សម្រាប់មុខងារ ស្គេនក្រយៅដៃដោះសោរ ពិតជាងាយស្រួលមែនទែនព្រោះវាស្ថិតនៅតែមួយជាមួយនឹងប៊ូតុងបិទបើកកុំព្យូទ័រ វាអាចសម្គាល់ស្នាមម្រាមដៃរបស់យើងលឿននិងដោយស្វ័យប្រវត្តិនៅពេលដែលយើងចុចប៊ូតុងថាមពល អាចដោះសោរបានរហ័សនឹងសុវត្ថិភាពបំផុត នេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវសន្តិសុខការពារភាពឯកជនរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជួយសន្សំសំចៃពេលវេលាក្នុងការបញ្ចូលលេខសម្ងាត់បង្កើនប្រសិទ្ធភាពការងារ ការសិក្សាបានថែមមួយកម្រិតទៀត។ 

សរុបមក ហួវៃ មេតប៊ុក ឌី ដប់បួន ពិតជា កុំព្យូទ័រយួរដៃដែលមានគុណភាព បំពាក់នូវបច្ចេកវិទ្យាទំនើបឈានមុខគេសប្បូរបែប ត្រូវប៉ក់សម្រាប់ការសិក្សា ឬបំពេញការងារផ្សេងៗ! រាល់ការជាវ ហួវៃ មេតប៊ុក ដប់បួន Huawei Matebook D 14 តម្លៃ $649 ឥឡូវនេះ នឹងទទួលបាន កាបូបស្ពាយម៉ាកហួវៃមួយតម្លៃ$35និង Mouse ហួវៃ តម្លៃ $20 និងប័ណ្ណបញ្ចុះតម្លៃសម្រាប់ការជាវទូរស័ព្ទនៅ សររួម (Showroom) ហួវៃ ព្រមទាំងមានការធានារហូតដល់ទៅ 3ឆ្នាំឯណោះ។

ប្រសិនបើចង់បាន ឡេបថបដែលមានអេក្រង់រាងធំជាងហ្នឹងបន្តិចអាចពិចារណាលើ Huawei Matebook D 15 ពណ៌ប្រផេះ តម្លៃត្រឹមតែ $569 បំពាក់បច្ចេកវិទ្យា Share អេក្រង់ពីទូរស័ព្ទទៅកុំព្យូទ័រ មានអេក្រង់ទំហំ 15 អ៊ីញ (15”) មានរូបរាងស្តើង សមត្ថភាពនិងកម្លាំងម៉ាស៊ីនខ្លាំងប្រហាក់ប្រហែលនឹងរៀមរបស់វា Huawei Matebook D 14 បានណា! 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន