no-alternative title

ASUS ZenBook Flip 13 មិនត្រឹមតែឡេបថបស៊េរីទំនើបនោះទេ ឧបករណ៍នេះ ក៏អាចដើរតួធ្វើជាថេបប្លេតបានម៉ាអេមថែមទៀតផង

ZenBook Flip 13 ជាសមាជិកមួយក្នុងបណ្តាគ្រួសារ ZenBook ដែលមានភាពលេចធ្លោមិនធម្មតាជាមួយ កម្រាស់ត្រឹមតែ 13.9mm និងទម្ងន់ 1.3kg បំពាក់នូវអេក្រង់ថាច់ស្គ្រីនដ៏ធំទូលាយ NanoEdge FHD OLED ដែលអាចប្រើប្រាស់ជាមួយនឹងប៊ិច ASUS Stylus Pen ថែមទាំងអាចបើកបានរហូតដល់ 360°ប្រែរូបរាងទៅជាថេបប្លេតភ្លាមៗ។ចង់ដឹងថាតើឡេបថបនេះមានសមត្ថភាពយ៉ាងណានោះ តោះទៅយល់ដឹងពីវាទាំងអស់គ្នា!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Silky-smooth power

ឡេបថបដ៏ពិសេសនេះប្រដាប់ខ្លួនដោយអង្គដំណើរការជំនាន់ចុងក្រោយគេ Intel Core i7 ជំនាន់ទី 11 បំពាក់នូវ GPU ថ្មីគឺ Intel Iris Xe ជាមួយនឹងទំហំរហូតដល់ 16GB នៃ 4266 MHz LPDDR4X RAM រួមបញ្ចូលយ៉ាងល្អឥតខ្ចោះជាមួយនឹងទំហំ Storage ដល់ទៅ 1 TB PCIe 3.0 SSD។ ។ ហើយអ្វីដែលកាន់តែផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់គឺ ZenBook Flip 13 ត្រូវបានទទួលស្គាល់ផ្លូវការថាជាកុំព្យូទ័រយួរដៃ Intel Evo ដែលនេះជាបែបបទថ្មីមួយក្នុងការធានាបាននូវគុណភាពល្អលើសគេនៃដំណើរការរបស់កុំព្យូទ័រមួយនេះ។ ចំណែកឯប្រព័ន្ធ WiFi 6 (802.11ax) ដែលបង្កប់នៅក្នុង ZenBook Flip 13 ក៏ជាភ្នាក់ងារយ៉ាងសំខាន់ដែលធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍រីករាយជាមួយនឹងការ Streaming វីដេអូតាមអនឡាញបានដល់កម្រិត 4K UHD យ៉ាងរលូន ព្រមទាំងអាចធ្វើការផ្ញើឯកសារផ្សេងៗអោយរួចរាល់ក្នុងមួយប៉ព្រិចភ្នែកផងដែរ។

Precision OLED touchscreen

ឡេបថបនេះបំពាក់នូវអេក្រង់ទំហំ 13.3 អ៊ិញ ប្រភេទថាច់ស្គ្រីន FHD OLED NanoEdge ដែលរយៈពេលនៃល្បឿនដំណើរការរបស់អេក្រង់គឺចំណាយពេលលឿនសឹងមិនគួរអោយជឿ ត្រឹមតែ 0.2 មីលីវិនាទីប៉ុណ្ណោះក្នុងការផ្តល់រូបភាពពីមួយទៅមួយមកកាន់អ្នកប្រើប្រាស់។ អេក្រង់នេះក៏ផ្តល់នូវកម្រិតពណ៌ដ៏ធំគឺ 100% DCI-P3 ដែលទំហំនេះត្រូវបានប្រើប្រាស់យ៉ាងសំខាន់ក្នុងវិស័យរូបភាពមានចលនា អ្វីដែលរឹតតែពិសេសគឺគែមដ៏តូចស្តើងរបស់អេក្រង់ត្រឹមតែ 3.9mm បានជួយបង្កើនទំហំរបស់អេក្រង់អោយកាន់តែទូលាយមួយកម្រិតទៀត។ អេក្រង់របស់ ZenBook Flip 13's OLED ធានានូវកំរិតពន្លឺពណ៌ខៀវអោយមានកម្រិតទាបបានដល់ទៅ ៧០% ជាមួយនឹងវិញ្ញាបនបត្រ TÜV Rheinland ដើម្បីធានាបាននូវការការពារភ្នែករបស់អ្នកប្រើប្រាស់បើទោះបីជាធ្វើការក្នុងកំឡុងពេលយូរក៏មិនមានបញ្ហា។ 

មិនតែប៉ុណ្ណោះជាមួយនឹងអេក្រង់ NanoEdge របស់យើងក៏បានរួមបញ្ចូលដោយ ASUS Pen និងWindows Ink ផងដែរ ដែលនេះជាចំណុចទាក់ចិត្តមិនអាចប្រកែកបានសម្រាប់អ្នកដែលជា សិល្បៈករ អ្នកថតរូប និងអ្នកឌីហ្សាញជាដើម ក្នុងការដែលអាចកត់ត្រាគំនិតបានភ្លាមទៅលើអេក្រង់ លើសពីនេះ ZenBook Flip 13 ក៏ជាដៃគូរដ៏សាកសមសម្រាប់ការប្រើប្រាស់លើការកែច្នៃរូបភាពផងដែរ។ 

Flexible performance, effortless mobility

ជាមួយនឹងទម្ងន់ត្រឹមតែ 1.3 kg ព្រមទាំងមានកម្រាស់ស្តើង 13.9 mm របស់ឡេបថបមួយនេះ ធ្វើអោយ ZenBook Flip 13 សាកសមឥតខ្ចោះក្នុងការធ្វើជាជំនួយការដល់ភាពច្នៃប្រឌិត និងបង្កើនផលិភាពការងាររបស់អ្នកប្រើប្រាស់។ទោះបីជាមានរាងស្តើងដល់ថ្នាក់នេះក៏ពិតមែនតែ ZenBook Flip 13 នៅតែផ្តល់រន្ធដោតចេញចូលយ៉ាងពេញលេញជាមួយនឹង រន្ធ HDMI ទំហំធំ រន្ធ USB Type-A និងរន្ធ Thunderbolt 4 USB-C ពីរ។ ZenBook Flip 13 ក៏បានបំពាក់ជាមួយ ASUS NumberPad 2.0 ដែលជាមុខងារពិសេសដ៏ឆ្លាតវៃផងដែរ។ Touchpad ដែលមានមុខងារភ្លោះនេះគឺធំជាង Touchpad ម៉ូឌែលមុនដល់ទៅ 30% ព្រមទាំងបំពាក់នូវ LED-illuminated numeric keypad សម្រាប់ផ្តល់ភាពងាយស្រួលក្នុងការចុចចូលទៅទិន្នន័យផ្សេងៗ។ 

Flex with style

គន្លឹះត្រចៀកដែលអាចធ្វើអោយតួខ្លួនរបស់ ZenBook Flip 13 អាចបត់ទៅក្រោយបានដល់ទៅ 360 ដឺក្រេនេះគឺត្រូវបានរចនាមកយ៉ាងពិសេសដើម្បីអោយអ្នកប្រើប្រាស់ធ្វើការបត់ទៅមកយ៉ាងងាយស្រួល គ្មានការបារម្ភ ហើយស្របពេលជាមួយគ្នារាល់ ពេលដែលអេក្រង់បត់លើសពី 135 ដឺក្រេ វាក៏ជួយបង្កើនលំហូរខ្យល់នៃប្រព័ន្ធត្រជាក់របស់ម៉ាស៊ីនទៀតផង។ 

Extreme battery life

ចំពោះថ្មរបស់ឡេបថបនេះវិញគឺផ្តល់ថាមពល ៦៧ Wh ដែលអាចដំណើរការបានរហូតដល់ទៅ ១៤ ម៉ោងលើការសាកម្តងដូច្នេះមិនបាច់មានការរំខានពីការដែលត្រូវធ្វើការបណ្តើរសាកបណ្តើរ ឬព្រួយបារម្ភពីការត្រូវសាកថ្មញឹកញាប់ទេ។

សម្រាប់ឡេបថបរបស់ក្រុមហ៊ុន ASUS ទាំងអស់អាចរកជាវបានតាមរយៈហាងដែលជាតំណាងចែកចាយខាងក្រោម៖

- ភ្នំពេញ: https://bit.ly/2Ys1vtS  

- សៀមរាប (Siem Reap): https://bit.ly/2XA2RFO  

- បាត់តំបង (Battambong): https://bit.ly/2FGi120  

- ខេត្តផ្សេងៗទៀត (Other Province): https://bit.ly/2KQsCvG  

ឬអាចធ្វើការសាកសួរពីគេហទំព័រហ្វេសបុករបស់ ASUS បានតាមរយៈ៖ https://www.facebook.com/ASUS855 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន