no-alternative title

ក្រុមហ៊ុន សែលកាត បានបន្តផ្តល់លុយសុទ្ធសរុប $90,000 ជូនដល់អតិថិជនមហាសំណាងរបស់ខ្លួន

នៅថ្ងៃនេះ ក្រុមហ៊ុន សែលកាត បានបន្តផ្តល់លុយសុទ្ធសរុប $90,000 ជូនដល់អតិថិជនមហាសំណាងរបស់ខ្លួន ដែលបានឈ្នះក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” ពីក្រុមហ៊ុន សែលកាត ។ ដោយអតិថិជនម្នាក់ឈ្នះរង្វាន់ $80,000 និងម្នាក់ទៀតឈ្នះ $10,000 កាលពីខែមេសាកន្លងមកនេះ។ 

អតិថិជនទី1 ដែលជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ ឈ្មោះ យិន សុក្រឧសភា មានមុខរបរជាមន្ត្រីយោធា និងស្នាក់នៅក្នុងភូមិគោកឃ្លាង  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  បានឈ្នះរង្វាន់លុយសុទ្ធ $10,000  កាលពីថ្ងៃទី11  ខែមេសា ឆ្នាំ 2021 ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ចំនែកអតិថិជនទី 2 មានឈ្មោះថា សឹម សៅ មានមុខរបរជាជាងសំណង់ ស្នាក់នៅក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ បានឈ្នះរង្វាន់លុយសុទ្ធ $80,000  កាលពីថ្ងៃទី21  ខែមេសា ឆ្នាំ 2021។ សែលកាត តែងតែផ្តល់នូវក្តីរំភើបនិងបំពេញបំណងប្រាថ្នាដល់អតិថិជនរបស់ខ្លួនជាបន្តបន្ទាប់។ រង្វាន់លុយសុទ្ធមហាសាលកំពុងរងចាំលោកអ្នក។ 

កម្មវិធីឈ្នះ $10,000 រៀងរាល់ថ្ងៃរបស់សែលកាតគឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។ ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។ ដូច្នេះបើចង់ឈ្នះរង្វាន់លុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ដូចអតិថិជនខាងលើសូមចាប់យកឱកាសរបស់លោកអ្នកឥឡូវនេះដោយវិធីសាស្ត្រងាយៗគឺគ្រាន់តែផ្ញើសារ “10K” ទៅកាន់លេខ 8888។ និងវិធីសាស្ត្រមួយទៀតដោយគ្រាន់តែតេទៅលេខ 8888 រួចចុចលេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ ឬចុចលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ ហើយបន្ទាប់មកអ្នកនឹងទទួលបានលេខកូដផ្សងសំណាង ដែលមាន 6 ខ្ទង់។ អ្នកឈ្នះនឹងត្រូវបានប្រកាសជូនឱ្យដឹងជារៀងរាល់ថ្ងៃ នៅម៉ោង 7 ល្ងាចនៅលើកញ្ចក់ទូរទស្សន៍ CTN និងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ CTN TV ហើយប្រសិនបើអ្នកខកខានការទស្សនាក៏អាចតាមដានការចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard ផងដែរ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន