no-alternative title

តោះមកមើលចំណុចដ៏ទាក់ទាញរបស់ឡេបថបហ្គេមមីងសេរ៊ីថ្មី ROG Strix G15 ដែលជាត្រកូលរបស់ Strix G ទាំងអស់គ្នា

ក្រុមហ៊ុន ASUS Republic Of Gamer(ROG)គ្រោងនឹងបញ្ចេញឡេបថបហ្គេមមីងនៅក្នុងខែមិថុនា ក្នុងចំណោមឡេបថបហេ្គមមីងសេរ៊ីថ្មីមាន ឡេបថបសេរ៊ីថ្មីមួយគឺROG Strix G15 ដែលជាឡេបថបហេ្គមមីងជំនាន់ថ្មីដែល ត្រូវបានរចនាឡើងយ៉ាងពិសេសនិងមានបំពាក់ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយជាច្រើនដែលផ្តល់ជូន បទពិសោធន៍ដ៏អស្ចារ្យសម្រាប់ការលេងហ្គេមធ្ងន់ៗនិងការប្រើប្រាស់ការបើកកម្មវិធីច្រើនក្នុងពេលតែមួយ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗនៃROG Strix G15៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រចនាបទ៖ ROG Strix G15 មានទំហំ 15.6 អ៊ីញ រចនាបទនៃ ROG Strix G15មានរូបរាងរឹងមាំនិងស្រស់ស្អាតខុសពីឡេបថបដទៃដោយបានបន្ថែមនូវរចនាបថថ្មីនៅគែមនៃឡេបថបដែលមានរំលេចជាមួយពណ៍ដ៍ស្រស់ស្អាតផងដែរ។ ការរចនានៃឡេបថបនេះគឺតម្រូវតាមវ័យនៃអ្នកប្រើប្រាស់ពោលគឺមាន3ពណ៍3ស្តាយខុសគ្នាៗ។

•ពណ៍ខ្មៅ( Original Black) គឺជាពណ៍ដែលងាយស្រួលក្នុងការជ្រើសរើសនិងប្រើប្រាស់មិនថាក្នុងបរិយាកាសណាក៍ដោយ។

•ពណ៍ខៀវ(Glacier Blue) គឺជាពណ៍ដែលមានភាពស៊ីវិល័យដែលសាកសមជាមួយអ្នកប្រើប្រាស់មាននៅគំនិតច្នៃប្រឌិតច្រើន។

•ពណ៍ផ្កាឈូក (Electro Punk) គឺជាពណ៍ថ្មីដែលមិនធ្លាប់មានពីមុនមកដោយឆ្នូតនេះនិងមាននៅគែមផ្នែកខាងលើនៃឡេបថប ពិសេសជាងនេះទៅទៀត Electro Punk គឺមានមកជាមួយនៅសម្ភារៈមួយចំនួននៅក្នុងប្រអប់ផងដែរ ។ *Electro Punkមានតែក្នុងទំហំ 15 អ៊ីញតែប៉ុណ្ណោះ។

ចំណែកឯ I/O PortsនៃROG Strix G15 មានរន្ធUSB3.2 Gen2 Type-C រន្ធUSB3.2 Gen 1 HDMI, រន្ធដោតកាស និងរន្ធសាកថ្ម។

បន្ទះអេក្រង់: ROG Strix G15ទំហំ 15.6 អ៊ីញមានកម្រិតអេក្រង់Full HD (1920x1080) IPS-level panel 144Hz ដែលប្រភេទអេក្រង់ទាំងនេះដែលមានកម្រិតច្បាស់ល្អនិងធ្វើអោយអ្នកប្រើប្រាស់ទទួលបាននៅល្បឿនលឿននៃការលេងហ្គេមមានភាពរលួនល្អកម្រិតអេក្រង់នេះមានពណ៍ច្បាស់ល្អផ្តល់គុណភាពនៃរូបភាពច្បាស់ល្អដែលផ្តល់ភាពងាយស្រួលដល់អ្នកលេងហ្គេមនិងអ្នកDesign។

សមត្ថភាពដំណើរការ: ROG Strix G15 មានបំពាក់ជាមួយប្រព័ន្ធដំណើការWindow 10, CPU Intel® Core™ i7 10750H ជំនាន់ទី១០ដែលមានទំហំរ៉េម 8GB អាចតម្លើងរហូតដល់32GB និងM.2 NVMe PCIe SSD 512G SSD អាចតម្លើងរហូតដល់1TB ដែលពិតជាល្អនិងមានដំណើរការលឿនសម្រាប់អ្នកដែលធ្វើការបែប Multitasking ,Graphic designer និងGamer ។ចំណែកឯក្រាហ្វិកវិញគឺប្រភេទ NVIDIA® GeForce GTX1650Ti ឡើងទៅ។ ROG Strix G15ក៍មានបំពាក់ជាមួយនឹងប្រព័ន្ធWifi-6ជាប្រភេទWifi ចុងក្រោយនិងអាចទាញយកinternetប្រើប្រាស់បានយ៉ាងរហ័សងាយស្រួលក្នុងការប្រើប្រាស់។

ប្រព័ន្ធត្រជាក់ : ROG Strix G15 មានបំពាក់នូវប្រព័ន្ធត្រជាក់ដែលជាភ្នាក់ងារដ៏ពិសេសនិងជំនួយដល់ការកំណត់ប្រព័ន្ធនៃលេបថបនេះដើម្បីធានាបាននៅបទពិសោធន៍ដ៍ល្អសម្រាប់តួម៉ាស៊ីនលេបថបនិងសមាសភាពផ្សេងៗក្នុងលេបថបនេះទោះបីជាអ្នកកំពុងធ្វើអ្វីក៏ដោយ។ ប្រព័ន្ធត្រជាក់ដែលមាននៅលើROG Strix G15នេះដែរបានធ្វើអោយលេបថបកាត់បន្ថយកម្តៅនិងមានភាពស្ងាត់ល្អ ខណៈពេលដែលអ្នកកំពុងប្រើប្រាស់ មុខងារនេះអាចធ្វើការសម្អាតនៅធូលីដីដើម្បីអោយលេបថបមានដំណើរការបានយូរ។

ក្តារចុច: ក្តារចុចរបស់ROG Strix G15 ត្រូវបានគេរចនាឡើងដោយផ្តល់ភាពងាយស្រួលដល់អ្នកលេងហ្គេមដោយសារតែគ្រាប់ចុចនីមួយៗមានគម្លាតល្អដែលងាយស្រួលក្នុងការចំណាំផ្សេងៗនៅក្នុងការលេងហ្គេមដែលដូចទៅនឹងក្តារចុចនៃDesktop លើសពីនេះទៅទៀតក្តារចុចរបស់ROG Strix G15 ជាប្រភេទក្តារចុចដែលមានភាពធន់រឹងមាំល្អដោយអាចធ្វើការចុចទៅដល់២០លានដងដោយមិនមានបញ្ហានិងការឆ្លងនោះទេ។ក្តារចុច ROG Strix G15 ជាប្រភេទក្តារចុច 4-Zone RGB និងមានការហាយឡាយគ្រាប់ចុចWASD។នៅផ្នែកខាងលើKeyboardក៍មាន 4Hotkeys (Volume down, volume up, mute, Armoury Crate)។នៅផ្នែកខាងក្រោមនៃKeyboard មាន Touchpad។ ដោយនៅលើបន្ទះក្តាចុចនៃROG Strix G15ក៏មានការរចនាថ្មីជាប្រភេទឆ្នូតនិងមានអក្សរCybertext របស់ROG នៅលើនោះផងដែរ។

EXCLUSIVE SOFTWARE / SOFTWARE ពិសេស: ROG Armoury Crate គឺជាមុខងារគ្រប់គ្រងនិងសម្របសម្រួលប្រព័ន្ធនិងគ្រប់គ្រង់ពន្លឺAura Sync ,ពន្លឺអេក្រង់ នៃលេបថបនិងបញ្ជាប្រព័ន្ធបញ្ចេញខ្យល់ ដោយអ្នកគ្រាន់តែប្រើមុខងារតែមួយ។អ្នកក៍អាចកំណត់និងផ្លាស់ប្តូរ Scenario Profiles ដែលធ្វើការកែតម្រូវដោយស្វ័យប្រវត្តិនៅពេលអ្នកដាក់ចំណងជើងដែលអ្នកចូលចិត្ត។

BUNDLED PERIPHERALS សម្ភារៈដែលមានក្នុងប្រអប់ : ដើម្បីអោយការលេងហ្គេមរបស់អ្នកមានភាពកាន់តែងាយស្រួល ROG Strix G15 ក៍មានបំពាក់ជាមួយនិងសម្ភារៈមួយចំនួននៅក្នុងប្រអប់មានដូចខាងក្រោម:

*សម្រាប់ពណ៏ផ្កាឈូក (Electro Punk) គឺមានបន្ថែមជាមួយនឹង Mousepad ។

នេះជាតម្លៃនៃROG Strix G15 ដែលនឹងមកដលឆាប់ៗនេះ៖

ចំណុចដ៏ទាក់ទាញរបស់ឡេបថបហ្គេមមីងសេរ៊ីថ្មី ROG Strix G15 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន