no-alternative title
no-alternative title

មិត្តហ្វូន លើកទឹកចិត្តប្រជាជន ជាមួយនិងការអប់រំអំពីព្រះពុទ្ធសាសនាតាមរយៈខ្សែវីដេអូ “មាគ៌ាព្រះធម៌”

ប្រទេសកម្ពុជាត្រូវបានគេស្គាល់ថាជាប្រទេសកាន់ព្រះពុទ្ធសាសនាដែលមានប្រជាជនជាង 97 ភាគរយ នៃចំនួនប្រជាជនសរុបនៅព្រះរាជាណាចក្រនេះជាអ្នកកាន់ព្រះពុទ្ធសាសនា (សៀវភៅកំណត់ត្រាការពិតពិភពលោកឆ្នាំ 2013) ដែលត្រូវបានសាបព្រោះ និងចិញ្ចឹមបីបាច់ថែរក្សាក្នុងជីវិតប្រចាំថ្ងៃដោយតម្លៃជាអចិន្ត្រៃយ៍នៃព្រះពុទ្ធសាសនារាប់ពាន់ឆ្នាំមកហើយ។

ព្រះធម៌មិនមែនជាទស្សនវិជ្ជាអរូបីឬតឹងរឹងទេ ប៉ុន្តែព្រះធម៌គឺជាខ្សែសង្វាក់សកម្មភាពនៃការបំផុសគំនិតដ៏រស់រវើក ដែលមានគោលបំណងបង្ហាញប្រជាជនពីរបៀបបើកចិត្តរបស់ពួកគេជាមួយនឹងសេចក្តីជ្រះថ្លានៃការយល់ដឹង។ សីលធម៌របស់ព្រះពុទ្ធសាសនាលើកកម្ពស់ការយល់ឃើញនៃអំពើល្អ ការអាណិតអាសូរ ការនាំមកនូវសេចក្តីស្រឡាញ់ដល់មនុស្សគ្រប់រូប ការចិញ្ចឹមបីបាច់ព្រលឹង និងការកសាងសង្គមប្រកបដោយនិរន្តរភាព។ ពោលគឺតម្រង់ទិសឧត្តមគតិរបស់មនុស្សឲ្យបដិបត្តិ ហើយក្លាយជាគោលការណ៍ណែនាំជាគម្រូសម្រាប់មនុស្សគ្រប់គ្នាប្រកបដោយសច្ចភាព ភាពបរិសុទ្ធ និងភាពជ្រះថ្លា។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ដោយមានការទទួលស្គាល់ពីសារៈសំខាន់នៃការអប់រំរបស់ព្រះពុទ្ធសាសនាសម្រាប់ប្រជាជនកម្ពុជាទូទៅជាពិសេសសម្រាប់យុវជនជំនាន់ក្រោយដែលកំពុងឈានទៅរកសេដ្ឋកិច្ចសម័យទំនើបនិងវប្បធម៌ចំរុះនៅលើសកលលោក ក្រុមហ៊ុនមិត្តហ្វូនក្រោមការពិគ្រោះយោបល់របស់គណៈសង្ឃជាន់ខ្ពស់នៃព្រះពុទ្ធសាសនានៃប្រទេសកម្ពុជា បាននឹងកំពុងបង្កើតគម្រោងខ្សែវីដេអូអំពី “មាគ៌ាព្រះធម៌” ដែលមានគោលបំណងលើកកម្ពស់ក្នុងការតម្រង់ទិសមនុស្សឱ្យស្គាល់ពីតម្លៃពិតនៃព្រះពុទ្ធសាសនា ពោលគឺដើម្បីណែនាំមនុស្សអំពីរបៀបរស់នៅប្រកបដោយគុណធម៌ ក្តីស្រឡាញ់ និងភាពអាណិតអាសូរជាមួយមនុស្សដែលជួបនឹងស្ថានភាពលំបាក។ នៅទីនេះ ប្រជាជនរស់នៅជាមួយគ្នានិងឆ្ពោះទៅរកការកសាងសង្គមប្រកបដោយការអាណិតអាសូរ មានសុខភាពល្អ និងនិរន្តរភាព។

ខ្សែវីដេអូស៊េរីនេះ គឺជាគម្រោងមិនរកប្រាក់ចំណេញ ផលិតនិងរក្សាសិទ្ធិដោយក្រុមហ៊ុនមិត្តហ្វូននិងត្រូវបានអនុម័តដោយក្រុមប្រឹក្សាជាន់ខ្ពស់នៃគណៈសង្ឃព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា រួមមានដំណើររឿង និងមេរៀនជជែកអំពីព្រះធម៌ និងការបង្រៀនរបស់ព្រះពុទ្ធ។ រាល់មាតិកាទាំងអស់ត្រូវបានអនុម័តនិងពិគ្រោះយោបល់ដោយគណៈសង្ឃជាន់ខ្ពស់នៃព្រះសង្ឃពុទ្ធសាសនា។ ភាគដំបូងនៃវីដេអូនេះនឹងត្រូវបានចេញផ្សាយនៅក្នុងខែកក្កដាឆាប់ៗនេះ។

 

ថ្មីៗនេះ ក្រុមហ៊ុន មិត្តហ្វូន ក៏បានបង្កើតមាតិកាឌីជីថលជាមួយនឹងគុណតម្លៃអប់រំជាច្រើនដែលផ្តោតលើទស្សនិកជនជាច្រើនប្រភេទដូចជាគំនូរជីវចលក្រដាសស ឬភាពយន្តខ្លីៗរបស់មិត្តហ្វូន រួមជាមួយនឹងការអភិវឌ្ឍមាតិកាឌីជីថលផ្សេងៗជាច្រើនទៀត។ មិត្តហ្វូននឹងបន្តនាំមកនូវផលិតផលដែលមានអត្ថន័យ និងមានតម្លៃដោយឥតគិតថ្លៃនៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម និងវេទិកាឌីជីថលគ្រប់ទីកន្លែង និងគ្រប់ពេលវេលាបន្ថែមទៀត។

 

តាមរយៈការកសាងសង្គមនៃសេចក្ដីស្រឡាញ់ សមភាព និងអរិយធម៌ក្នុងចំណោមប្រជាជន ព្រះពុទ្ធសាសនានៅម្ខាងទៀតក៏ជាកត្តាជំរុញដល់ការអភិវឌ្ឍប្រទេស ពីព្រោះប្រទេសអភិវឌ្ឍន៍ធម្មតាត្រូវបានរៀបចំឡើងដោយកត្តាជាច្រើនរួមមានសង្គមយុត្តិធម៌ និងអរិយធម៌ ការអភិវឌ្ឍសេដ្ឋកិច្ចនៅជាប់នឹងវឌ្ឍនភាព និងសមភាពសង្គម ការថយចុះភាពក្រីក្រ និងបរិស្ថានដែលគ្មានមនុស្សរស់នៅ។ ដោយកត្តាទាំងនោះហើយ ទើបក្រុមហ៊ុនមិត្តហ្វូនបានខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍសហគមន៍និងជីវភាពរស់នៅគ្រប់គ្រាន់របស់ប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងសកម្មភាពទំនួលខុសត្រូវសង្គម ក្រុមហ៊ុនមិត្តហ្វូនមិនត្រឹមតែជាអ្នកបរិច្ចាគដ៏ធំបំផុតនៅកម្ពុជាតាមរយៈការឧបត្ថម្ភកាកបាទក្រហមកម្ពុជា កម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃ កម្មវិធីស្វែងរកបងប្អូនសាច់ញាតិដែលបានបាត់បង់ឲ្យបានជួបជុំគ្នាវិញ កម្មវិធីវះកាត់បេះដូងដោយឥតគិតថ្លៃប៉ុណ្ណោះទេ មិត្តហ្វូនក៏ឧបត្ថម្ភដល់វិស័យអប់រំ ការចាប់ផ្តើមសហគ្រិន និងកម្មវិធីជាច្រើនផ្សេងទៀត។  មិត្តហ្វូនក៏ជាប្រតិបត្តិករដែលជួយជ្រោមជ្រែងរដ្ឋាភិបាលដើម្បីអនុវត្តប្រព័ន្ធឌីជីថល សម្រាប់ក្រសួងនិងសហគ្រាស ក្រៅពីនេះមិត្តហ្វូនគាំទ្រតាមរយៈសាច់ប្រាក់និងសេវាកម្មដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនិងគ្រោះមហន្តរាយរួមគ្នាជាមួយរដ្ឋាភិបាលនិងប្រជាជន។ អំណោយសរុបពីមិត្តហ្វូនរហូតមកដល់បច្ចុប្បន្នមានចំនួន 85លានដុល្លារសហរដ្ឋអាមេរិក។ ចាប់ពីឆ្នាំ 2020 មក មិត្តហ្វូន កំណត់បេសកកម្មក្នុងការកសាងសង្គមឌីជីថលនិងឆ្ពោះទៅរកវឌ្ឍនភាពកាន់តែប្រសើរសម្រាប់ប្រជាជនកម្ពុជា។ សូមកុំភ្លេចរង់ចាំតាមដានឆានែលយូធ្យូបរបស់មិត្តហ្វូន និងទំព័រហ្វេសប៊ុក ដើម្បីទស្សនាកម្រងវិដេអូ “មាគ៌ាព្រះធម៌” នាពេលឆាប់ៗនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

ដោយ ប៉េងលីន
 vivo V60 Lite បានមកដល់កម្ពុជា រចនាឡើងសម្រាប់ការកម្សាន្តដ៏គ្មានដែនកំណត់

vivo V60 Lite បានមកដល់កម្ពុជា រចនាឡើងសម្រាប់ការកម្សាន្តដ៏គ្មានដែនកំណត់

ដោយ ប៉េងលីន
ទិញរថយន្ដ Peugeot នៅថ្ងៃនេះ នឹងទទួលបានដំណើរកម្សាន្ដទៅសហភាពអឺរ៉ុប!!!

ទិញរថយន្ដ Peugeot នៅថ្ងៃនេះ នឹងទទួលបានដំណើរកម្សាន្ដទៅសហភាពអឺរ៉ុប!!!

ដោយ ប៉េងលីន
សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

ដោយ ប៉េងលីន
Jetour Traveller 2026 PHEV គាំទ្រប្រព័ន្ធ Huawei ADS4 និងជិះអគ្គិសនីសុទ្ធបាន  212km មានតម្លៃជាង 1 ម៉ឺនដុល្លារ

Jetour Traveller 2026 PHEV គាំទ្រប្រព័ន្ធ Huawei ADS4 និងជិះអគ្គិសនីសុទ្ធបាន 212km មានតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Geely ប្រកាសចេញឡាន Hybrid SUV ថ្មីមួយទៀតហើយមានតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

Geely ប្រកាសចេញឡាន Hybrid SUV ថ្មីមួយទៀតហើយមានតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន