no-alternative title

តោះ! មកស្តាប់បទពិសោធន៍របស់អតិថិជនក្រោយទិញ OPPO A96 ប្រើបាន 1 ខែដំបូង តើស្មាតហ្វូននេះមានចំណុចពិសេសអ្វីខ្លះ?

បើយើងនិយាយដល់ស្មាតហ្វូនស្ថិតក្នុងកម្រិតថវិកា ឬចំពោះស្មាតហ្វូនដែលមានតម្លៃក្រោម $300 អ្នកទាំងអស់គ្នាប្រហែលជាគិតថា កម្លាំងម៉ាស៊ីនដំណើរមិនទាន់រលូន កាមេរ៉ាថតរូបមានកម្រិត រចនាបថឌីហ្សាញរូបរាងទូរស័ព្ទសាមញ្ញាៗនៅឡើយ ប៉ុន្តែដឹងអត់ថា សម្រាប់ស្មាតហ្វូន OPPO ត្រកូល A ស៊េរីគឺជាជួរទូរស័ព្ទដែលលក់ដាច់ខ្លាំងក្នុងតម្លៃក្រោម $300 និងជាទូរស័ព្ទដែលទទួលបានចាប់អារម្មណ៍ខ្លាំងបំផុតពីអ្នកប្រើប្រាស់គ្រប់ស្រទាប់វ័យ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាក់ស្តែងកាលពីថ្មីៗនេះ OPPO បានបញ្ចេញនូវស្មាតហ្វូនត្រកូល A ជំនាន់ថ្មីលំដាប់ខ្ពស់គឺ OPPO A96 ដែលមានតម្លៃត្រឹមតែ $299 ជាស្មាតហ្វូនដែលកំពុងល្បីរន្ទឺនៅលើទីផ្សារ ដូច្នេះប្រិយមិត្តប្រាកដជាឆ្ងល់ហើយថា តើស្មាតហ្វូននេះមានលក្ខណៈពិសេសអ្វីខ្លះដែលទាក់ទាញចិត្តអ្នកប្រើប្រាស់ច្រើនម្លឹងៗ? តោះ! មកដឹងហេតុផលលម្អិតៗ និងអារម្មណ៍ពិតៗរបស់អតិថិជនក្រោយពីបានប្រើប្រាស់ OPPO A96 បាន 1ខែ។ តើស្មានហ្វូននេះមានលក្ខណៈពិសេសអ្វីខ្លះ?

RAM 13GB (8GB+5GB) + Qualcomm Snapdragon 680

ជាធម្មតាសម្រាប់អ្នកលេងហ្គេម វៃហ្គេម គឺសុទ្ធតែចង់បាន MVP អ៊ីចឹងបើមាន OPPO A96 បំពាក់ដោយកម្លាំងម៉ាស៊ីនខ្លាំង RAM 13GB (8GB+5GB) និងបន្ទះឈីបល្បីឈ្មោះ Qualcomm Snapdragon 680 ច្បាស់ជាអាចជម្រុញល្បឿនប្រតិបត្តិការក្នុងទូរស័ព្ទលោកអ្នកឲ្យកាន់តែរហ័ស និងគ្មានភាពរអាក់រអួល។ 

ថាមពលថ្មធំ 5000mAh និង បច្ចេកវិទ្យាសាកថ្មលឿន 33W SuperVOOC

មួយវិញទៀត បច្ចុប្បន្នមនុស្សម្នាក់ៗសុទ្ធតែប្រើប្រាស់ទូរស័ព្ទពេញមួយថ្ងៃ តែបែរជាបារម្ភរឿងទូរស័ព្ទអស់ថ្ម ហើយត្រូវចំណាយពេលសាកថ្មយូរ ប៉ុន្តែសម្រាប់ OPPO A96 បានបំពាក់ដោយថាមពលថ្មធំ 5000mAh និងគាំទ្របច្ចេកវិទ្យាសាកថ្មលឿន 33W SuperVOOC សាកថ្មលឿនរហ័ស ថែមទាំងមានសុវត្ថិភាពខ្ពស់ ដោយគ្រាន់សាក 5 នាទី អាចនិយាយទូរស័ព្ទលើសពី 3 ម៉ោង និងសាកថ្មមួយពេញចំណាយត្រឹមតែ 71នាទីប៉ុណ្ណោះ។

អេក្រង់ទម្លុះ 90Hz

ចំណែករាល់ពេលលេងហ្គេម អូសមើលបណ្តាញសង្គម ឬទស្សនាវីដេអូម្តងៗតែងតែតានតឹងចិត្តដោយសារអេក្រង់ទាក់ៗ ប៉ុន្តែនៅលើអេក្រង់ OPPO A96 បានបង្ហាញភាពរស់រវើក លឿនអូសបញ្ជារលូនជាមួយអេក្រង់ទម្លុះ 90Hz ដែលមានទំហំ 6.95” ជាមួយកម្រិត FHD+ ព្រមទាំងមានសមត្ថភាពអាចការពារភ្នែក។

កាមេរ៉ា AI 50MP

ចំពោះកាមេរ៉ាស្មាតហ្វូនដែលស្ថិតក្នុងតម្លៃក្រោម $300 ភាគច្រើនបានបំពាក់កាមេរ៉ា AI 50MP ដោយឡែក OPPO A96 ក៏បំពាក់នូវកាមេរ៉ា AI 50MP ដែរ ប៉ុន្តែមានសមត្ថភាពខ្ពស់ថតរូបរហូតដល់ 108MP អាចផ្តិតរូបភាពស្អាតៗ និងមានមុខងារថតរូបបែបកាម៉េរា Flagship ដូចជា Selfie HDR, Bokeh Flare Portrait និង Portrait Beautification។ ចំណែកកាមេរ៉ាមុខស៊ែលហ្វីមានទំហំ 16MP អាចផ្តិតយករូបភាពកាន់តែភ្លឺច្បាស់ទោះស្ថិតក្នុងកន្លែងងងឹតកម្រិតណាក៏ដោយ។

គួរបញ្ជាក់ផងដែរថា សម្រាប់ស្មាតហ្វូន OPPO A96 បានចេញលក់ជាផ្លូវការទូទាំងប្រទេសកម្ពុជាហើយ ដូចនេះសម្រាប់អតិថិជនដែលមានចាប់អារម្មណ៍អាចអញ្ជើញទៅតេស្តសាកល្បង និងសាកសួរពីព័ត៌មានលម្អិតផ្សេងៗនៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ។ អ្វីដែលពិសេសរាល់ការទិញ OPPO A96 តម្លៃ $299 ចាប់ពីថ្ងៃនេះដល់ថ្ងៃទី27 ខែមិថុនា នឹងទទួលបានកាដូតម្លៃ $54 ភ្លាមៗរួមមាន កាតាបស្ពាយ (តម្លៃ $25) និងស៊ីមស្មាតលេខពិសេស Copper ($29) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ ស្រូតឡើងៗបងប្អូនទាំងអស់គ្នា! 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន