no-alternative title

ម៉ាស៊ីនថតស៊េរីថ្មី Canon EOS R3 បង្ហាញវត្តមានជាផ្លូវការណ៍ជាមួយនឹងតម្លៃខ្ទង់ជិត 6 ពាន់ដុល្លារ

ក្រុមហ៊ុន Canon ទើបតែបានប្រកាសចេញម៉ាស៊ីនថតជំនាន់ថ្មីម៉ូដែល EOS R3។ ម៉ាស៊ីនថតស៊េរីថ្មីនេះស្ថិតក្នុងស្រឡាយ EOS R Series ដែលជាប្រភេទ mirrorless camera ថ្នាក់ខ្ពស់របស់ Canon។ ហើយសម្រាប់សមាជិកថ្មីនេះ គឺមានសមត្ថភាពប្រើការខ្លាំងស្ថិតនៅចន្លោះម៉ូដែល EOS R5 ដែលជា Flagship mirrorless camera និងម៉ូដែល EOS-1D Mark III ដែលជា Flagship DSLR model។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Canon EOS R3 បំពាក់នូវសែនស័រកាមេរ៉ាទំហំ 24.1MP ជាប្រភេទ BSI CMOS Sensor។ ម៉ាស៊ីនថតរូបជំនាន់ថ្មីនេះប្រតិបត្តិការលើឈីប DIGIC X Processor ដែលផ្តល់ឲ្យការផលិតរូបភាពជាមួយមុខងារ continuous blackout-free បានដល់ 30fps ដោយប្រើមុខងារ electronic shutter និង 12fps ដោយប្រើមុខ  mechanical shutter។ សែនស័រកាមេរ៉ាជំនាន់ថ្មីនេះមានកម្រិតពន្លឺ ISO ស្វ័យប្រវត្តិចន្លោះពី 100-102,400 និងអាចបង្កើនឡើងខ្ពស់ដល់កម្រិត 204,800។ 

បន្ថែមពីនេះសែនស័ររបស់ EOS R3 ក៏មានភ្ជាប់នូវមុខងារ  Dual Pixel CMOS AF II ជាមួយ 1053 point AF ដូចដែលមាននៅលើម៉ូដែល EOS R5 និង R6 ដែរ ហើយក៏មានមុខងារ EOS iTR tracking down to EV -7.5  សម្រាប់ធ្វើការ Focus សំគាល់ទៅលើភ្នែក ផ្ទៃមុខ ក្បាល សត្វ រថយន្ត និងម៉ូតូថែមទៀតផង។ ជាងនេះទៅទៀត EOS R3 ក៏ប្រើប្រាស់មុខងារ Deep Learning ដើម្បីធ្វើការកត់សំគាល់បានជាក់លាក់ទៅលើភ្នែក និងដងខ្លួនផងដែរ។

Canon EOS R3 បំពាក់អេក្រង់ EVF 120fps កម្រិត 5.76-million-dot  គាំទ្រមុខងារ AF in that location using Eye Input AF និង Servo AF រួមនឹងមុខងារ Face Detect + Tracking ដែលធ្វើការកត់សំគាល់ភ្នែកបានជាក់លាក់ទោះបីជាវត្ថុក្នុងប្លង់មានចលនាក៏ដោយ។ ទៅលើសមត្ថភាពផលិតសាច់វីដេអូវិញ Canon EOS R3 អាចធ្វើបានដល់កម្រិត 6K@60fps ជាប្រភេទ RAW File និង 4K 10-bit @120fps  ជាមួយនឹងមុខងារ Canon Log3។ ម៉ាស៊ីនថតជំនាន់ថ្មីនេះក៏អាចឲ្យធ្វើការទម្លាក់កម្រិតសាច់រូបភាពក្នុងវីដេអូ 6K មក 4K ស្ថិតក្នុង Internal RAW record បានថែមទៀតផង។ Canon EOS R3 ក៏គាំទ្រមុខងារ DCI-P3, BT.2020 color gamuts និងមុខងារទប់លំនឹង 5-axis IBIS ផងដែរ។

ក្រៅពីនេះ Canon EOS R3 មានតួរខ្លួនស្រោបដោយសារធាតុម៉ាញ៉េស្យូមអាល់ឡយ មានប្រព័ន្ធការពារទឹកដូចគ្នានឹងម៉ូដែល EOS-1D DSLR ដែរ មានរន្ធ LAN, USB, Wi-Fi 5GHz, Bluetooth និងអាចដាក់ម៉េមូរីកាតជាប្រភេទ CFexpress និង UHS-II SD បានក្នុងពេលតែមួយថែមទៀងផង។ Canon EOS R3 នឹងមានចេញលក់ផ្លូវការណ៍នៅខែវិច្ឆិកាឆ្នាំ 2021 ខាងមុខជាមួយតម្លៃខ្ទង់ $5,999។ ក្នុងពេលជាមួយគ្នានេះដែរ Canon ក៏បានប្រកាសចេញលែនតប្រភេទ RF lenses ស៊េរីថ្មីចំនួនពីរស៊េរីផងដែរ ដែលមានស៊េរី RF16mm F2.8 STM មានតម្លៃខ្ទង់ $300 និង RF100–400mm F5.6–8 IS USM មានតម្លៃខ្ទង់ $650៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន