no-alternative title

iOneCloud បានរៀបចំពិធីជួបជុំគ្នាជាមួយដៃគូរបស់ខ្លួន ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៌ថ្មីៗ និងដំណោះស្រាយថ្មីៗតាមរយៈនៃការប្រើប្រាស់ Cloud

នៅថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2022 កន្លងទៅនេះ iOneCloud បានរៀបចំពិធីជួបជុំគ្នាដ៏ធំមួយ ដែលមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនជាច្រើនរូប ដែលសុទ្ធសឹងតែមានជំនាញនៅក្នុងការប្រើប្រាស់នូវ Digital Platform តាមរយៈនៃសេវាកម្ម Cloud ដើម្បីមកធ្វើការផ្លាស់ប្តូរនូវបទពិសោធន៌ថ្មីៗ ក៏ដូចជាការស្វែករកនូវដំណោះស្រាយថ្មីៗសម្រាប់ចែករំលែកជូនអ្នកប្រើប្រាស់សេវាកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា អោយកាន់តែមានភាពងាយស្រួល មានសុវត្ថិភាព និងមានការចំណាយដើមទុនតិច តាមរយៈនៃការប្រើប្រាស់បច្ចេកវិទ្យា Cloud។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធីដ៏ធំនេះ ត្រូវបានរៀបចំធ្វើឡើងនៅ Cloud Lounge ដែលមានទីតាំងស្ថិតជាន់ទី 9 នៃអគាររបស់ក្រុមហ៊ុន iOne នៅតាមបណ្តាយមហាវិថីម៉ៅសេទុង ក្រោមប្រធានបទ Together with Us for Digital Transformation ដែលមានការពិភាក្សាគ្នាទៅលើការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថល រវាងលោក Heng Chamnan ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ICCKH និងលោក Chhay Vitou Accont Director ប្រចាំនៅក្រុមហ៊ុន Huawei Technology (Cambodia) ហើយនិងកញ្ញា Veng Kanha ប្រធានគ្រប់គ្រងទូទៅនៃវិទ្យាស្ថានប្រសិទ្ធ ដោយមានការសម្របសម្រួលពីលោក Ouk Sereyvuth ដែលជាអ្នកជំនាញសេវាកម្ម Cloud ប្រចាំនៅក្នុងក្រុមហ៊ុន iOne។

នៅក្នុងកិច្ចពិភាក្សារនៅលើប្រធានបទខាងលើនេះ គឺវាគ្មិនទាំងបួនរូប គឺបានធ្វើការជជែកវែកញែកគ្នាយ៉ាងយកចិត្តទុកដាក់បំផុតពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់សេវាកម្មឌីជីថលនៅក្នុងការអាជីវកម្មរបស់ខ្លួន ដោយគ្រប់ៗគ្នា បានលើកឡើងអំពីគុណសម្បត្តិ និងវិបត្តិនៃការជ្រើសរើសយកជម្រើសថ្មីនេះ ស្របពេលដែលពិភពលោកបានវិវត្តន៍មកកាន់បច្ចេកវិទ្យា Digital 4.0។ ហើយបន្ថែមពីនេះ ភាគីទាំងអស់ បានធ្វើការចែករំលែកនូវបទពិសោធន៌ជាច្រើនរបស់ខ្លួននៅក្នុងការប្រើប្រាស់ Digital Platform នៅក្នុងកំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកជួបប្រទះនៅបញ្ហាជំងីកូវីត 19 ផងដែរ។ វាគ្មិនទាំងបួនរូប បានបន្តថា សម្រាប់ការជ្រើសរើសនូវមធ្យោបាយថ្មីនេះ អ្នកប្រើប្រាស់ ឬក៏អាជីវកម្មទាំងអស់ កុំចាំតែដល់មានបញ្ហា ទើបសម្រេចចិត្តធ្វើការប្រើប្រាស់សេវាកម្មឌីជីថល គ្រប់គ្នា គួរតែចាប់ផ្តើមពីឥលូវនេះ ពីព្រោះថា នៅពេលដ៏ខ្លីនេះ គឺនឹងមានការផ្លាស់ប្តូរកាន់តែច្រើនជាងនេះថែមទៀត ហើយយើងអាចនឹងរងផលប៉ះពាល់ខ្លាំង បើសិនជាដើរមិនទាន់សភាពការណ៌នេះ។

វាគ្មិនទាំងបួនរូប បានបន្ថែមទៀតថា មកដល់ពេលនេះ មានអាជីវកម្មកាន់តែច្រើនឡើងៗ គឺបាននឹងកំពុងតែមានការផ្លាស់ប្តូរនូវការប្រើប្រាស់យុទ្ធសាស្ត្រថ្មីរបស់ខ្លួន ដើម្បីធ្វើការរក្សានូវប្រតិបត្តិការការងារ និងជំនួញរបស់ខ្លួនអោយបន្តទៅមុខទៀតនោះ តាមនៃការផ្លាស់ប្តូរទៅលើរបត់បច្ចេកវិទ្យា ដោយពួកគាត់បានគិតថា ខ្សែសង្វាក់ផ្គត់ផ្គង់ជាច្រើន ដែលពឹងផ្អែក ទៅលើការដំណើរការអាជីវកម្មជាលក្ខណៈបែបប្រពៃណី ក៏ប្រហែលជាលែងមានផលល្អទៀតហើយ។ មួយវិញទៀតពេលនេះ បើនិយាយពីហេដ្ឋារចនាសម្ព័ន្ធ ទៅលើព័ត៌មានបច្ចេកវិទ្យាវិញ គឺហាក់មានតម្លៃថ្លៃក្នុងការថែទាំ ហើយវាក៏ប្រឈមមុខទៅនឹង បញ្ហាជាច្រើនផងដែរ។ 

គួរបញ្ជាក់ផងដែរថា កន្លងមក មានអាជីវកម្មជាច្រើន គឺធ្វើការវិនិយោគទៅលើប្រព័ន្ធ Servers ផ្ទាល់ខ្លួនរបស់ពួកគេក្នុងការដំណើរការទៅលើ Hardware ក្នុងការ Host និងគ្រប់គ្រងទៅលើប្រព័ន្ធ Database ប៉ុន្តែការដំណើរការនេះ គឺមានការពិបាក ពិសេសនៅក្នុងការគ្រប់គ្រងទៅលើក្រុមការងារ IT ដើម្បីធានាទៅលើការដំណើរការ និងការ upgrade ទៅលើ Hardware ដែលខ្ទង់ចំណាយមានរហូតដល់ទៅ រាប់ម៉ឺន សែនដុល្លាឯណោះ។

សូមជំរាបថា iOneCloud គឺជាសេវាកម្មក្លោដដំបូងគេ នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវដំណោះ ស្រាយដូចជាកាត់បន្ដយចំនាយដើមមទុន លើផ្នែក IT hardware ដែលអនុញ្ញាតអោយក្រុមហ៊ុនជាច្រើន អាចធ្វើការប្រែក្លាយនូវប្រព័ន្ធឌីជីថល របស់ពួកគេ ជាមួយនឹងសេវា IAAS នឹងការកាត់បន្ថយទៅលើការ ពឹងផ្អែកទៅលើធនធាន ITដែលមានសមត្ថភាព ក្នុងការដំណើរការអាជីវកម្មរបស់ពួកគេបានថែមទៀត ផង។ សម្រាប់ក្រុមហ៊ុនទំហំមធ្យម ប្រព័ន្ធ ERP System (Enterprise Resource Planning) គឺជា ការវិវត្តន៍ បន្ទាប់ដែលពួកគេ ត្រូវគិតផងដែរ។ នៅក្នុងប្រព័ន្ធ ERP system នេះ គឺមាន SAP Business One ដែលធ្វើការដំណើការដោយក្រុមហ៊ុនសហគ្រាស និងក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសកម្ពុជា និង ក៏ដូចជានៅពិភពលោកផងដែរ ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន