no-alternative title

ស្មាតហ្វូន huawei អាចប្រើប្រាស់សេវាកម្ម google បានវិញហើយជាមួយកម្មវិធី Gbox

មួយរយៈចុងក្រោយនេះ បើយើងងក្រឡេកទៅលើមើលទីផ្សារស្មាតហ្វូននៅប្រទេសកម្ពុជា ក៏ដូចជានៅលើទីផ្សារសកលនោះ ឃើញថា ក្រុមហ៊ុន Huawei ហាក់បីដូចជាមានការងើបឡើងវិញបន្តិចម្តងៗហើយ បន្ទាប់ពីការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Huawei Mate 50 Series ដែលមានការបំពាក់មកជាមួយនូវកាមេរ៉ាខ្លាំង ក៏ដូចជាអេក្រង់បោកមិនបែកជាដើម។ ស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីមួយនេះ ក៏ទើបតែមានការប្រកាសចេញនៅលើទីផ្សារប្រទេសកម្ពុជា ហើយក៏នឹងមានការដាក់អោយ Pre-Order ជាមួយនិងតម្លៃពិសេសជាងបណ្តាទីផ្សារក្នុងតំបន់អាស៊ានផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើគិតរហូតមកដល់ពេលនេះ Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិនមួយ បាននឹងកំពុងតែធ្វើការអភិវឌ្ឍខ្លាំងមែនទែន ទៅលើការឌីស្សាញស្មាតហ្វូន និងការបង្កើតឡើងនូវបច្ចេកវិទ្យាថ្មីៗសម្រាប់ប្រើប្រាស់បនៅលើស្មាតហ្វូនជំនាន់ថ្មីៗ ក៏ដូចជាផលិតផលបច្ចេកវិទ្យា និងប្រព័ន្ធសម្រាប់ប្រើប្រាស់នៅលើយានយន្តជាដើម។ នៅពេលនេះ ក្រៅតែការនាំមកនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS រួចមក Huawei ក៏បាននាំយកនូបច្ចេកវិទ្យាកាមេរ៉ាជំនាន់ថ្មីដែលអភិវឌ្ឍដោយខ្លួនឯងដែលមានឈ្មោះថា Huawei XMAGE មកប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនថែមទៀតផង។ ជាមួយនិងការប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាថ្មីនេះ នៅពេលនេះ Huawei Mate 50 Pro ក៏បានក្លាយជាអធិរាជកាមេរ៉ាស្មាតហ្វូននៅលើតារាងរបស់ DXOMARK ផងដែរ។

ហើយបើនិយាយពីការប្រកាសចេញលក់ស្មាតហ្វូនថ្នាក់ប្រណិត Huawei Mate 50 Series ថ្មីនេះវិញ ក៏មានការសន្ទុះកើនខ្លាំងថែមទៀតផង ដោយគិតត្រឹមតួរលេខនៃត្រីមាសចុងក្រោយនេះ គឺបានបញ្ជាក់ថា ក្រុមហ៊ុន Huawei បានរកឃើញនូវប្រាក់ចំណេញរបស់ខ្លួនជាលើកដំបូងសារឡើងវិញហើយ គិតចាប់ទាំងពីរការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនាពេលកន្លងមក។ ហើយបន្ថែមពីនេះនោះ នៅពេលនេះ ស្មាតហ្វូន Huawei ជាច្រើន ក៏អាចប្រើប្រាស់នូវសេវាកម្ម GMS ក៏ដូចជាអាចធ្វើការដោតឡូដនូវកម្មវិធីជាច្រើនពីហាង PlayStore បានវិញផងដែរ។ កត្តាថ្មីៗទាំងអាចនិយាយបានថា ស្មាតហ្វូន Huawei នឹងធ្វើអោយទីផ្សារកក្រើកឡើងវិញសាជារថ្មីម្តងទៀតជាក់ជាមិនខាន។ សូមចូលរួមរីករាយជាមួយហ្វេនៗ Hauwei ដែលអាចប្រើប្រាស់នូវ PlayStore បានសារឡើងវិញ។ 

សូមជំរាបថា នៅពេលនេះ គ្រប់ស្មាតហ្វូន Huawei ទាំងអស់ មិនថាតែស្មាតហ្វូនស៊េរីថ្មីទើបតែប្រកាសចេញនៅលើទីផ្សារ ឬស្មាតហ្វូន Huawei ស៊េរីមុនៗ នោះទេ គឺអាចតម្លើងនូវកម្មវិធីថ្មីនេះបានទាំងអស់។ កម្មវិធីនេះ គឺមានឈ្មោះថា gboxlab ហើយនៅក្នុងកម្មវិធីនេះ អ្នកប្រើប្រាស់គ្រប់គ្នាអាចប្រើប្រាស់សេវាកម្ម GMS ក៏ដូចជាអាចធ្វើការដោតឡូដនូវកម្មវិធីជាច្រើនពីហាង PlayStore បានវិញ ដោយគ្មានបញ្ហាអ្វីឡើយ។ អ្នកប្រើប្រាស់ស្មាតហ្វូន Huawei អាចដោតឡូងនូវកម្មវិធីនេះបានតាមរយៈនៃតំណរភ្ជាប់ខាងក្រោមនេះ  https://gboxlab.com/?fbclid=IwAR2KnO9ZB5GkkQD-ZXDCGoAGt8BHLNsswLMLxQj205WI1HQBzn_ducFbCus ។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន