ASUS ROG G752VM GC065T គឺជាកុំព្យូទ័រយួរដៃដ៏ពិសេសបំផុតសម្រាប់បំពេញតាមតម្រូវចិត្តរបស់អ្នកប្រើប្រាស់ ពិសេសបំផុតសម្រាប់អ្នកដែលនិយមចូលចិត្តការលេងហ្គេុមតាមកុំព្យូទ័រតែម្តង និងកិច្ចការងារផ្សេងៗទាក់ទងនឹងក្រាហ្វិចជាដើម។
ASUS ROG G752VM GC065T រចនាម៉ូតកាន់តែមានភាពស៊ីវីល័យ ប្លែកខុសពីម៉ូដែលមុនៗ និងមានសមត្ថភាពខ្ពស់អស្ចារ្យបំផុត ដោយវាត្រូវបានបំពាក់មកជាមួយនូវអេក្រង់ទំហំ 17.3 IPS FHD បង្ហាញរីសូលូហ្សិន 1920x1080 ភិចសែល ទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យា 3D និង 4K ងាយស្រួលក្នុងការប្រើប្រាស់ជាមួយផលិតផល VR ផងដែរ ។
ប្រើប្រាស់អង្គគណនាចុងក្រោយរបស់ Intel® Core™ i7 6700HQ Processor, អង្គក្រាហ្វិចស៊េរីខ្ពស់ NVIDIA® GeForce® GTX™ 1060 ជាមួយទំហំ RAM ទំហំ 64GB DDR4 RAM ដែលរួមផ្សំគ្នាបានជាម៉ាស៊ីនកុំព្យួទ័រមួយគ្រឿង ដែលពោរពេញដោយថាមពលក្នុងការប្រើប្រាស់ ឥតខកបំណងនោះឡើយ។ មួយវិញទៀត វាមានថាស់រឹងផ្ទុកទិន្ន័យប្រភេទ 128GB PCIe NVMe SSD និង 1TB 7200RPM HDD ជាមួយនឹងថ្មប្រភេទ 6Cells 6000 mAh ដែលអាចប្រើប្រាស់បានកាន់តែយូរជាងមុនទ្វេដង និងទ្រទ្រង់ជាមួយនិងប្រព័ន្ធប្រតិបត្តិការ Windows 10 Home/Pro។
អាចរកជាវបាននៅ៖ IT Computer / លេខទូរស័ព្ទ៖ 092 222 412 - 012/016 506 806