ការវិវត្តន៍នៃបច្ចេកវិទ្យាពីមួយសម័យកាលទៅមួយសម័យកាលកាន់តែប្លែក និងមានការប្រកួតប្រជែង ជាមួយនឹងផលិតផលអេឡិចត្រូនិចរបស់ខ្លួន ជាពិសេសគឺកុំព្យួទ័រតែម្តង ដូចជាកុំព្យួទ័រម៉ូដែល ASUS ZenBook UX410UQ នេះ គឺជាកុំព្យូទ័រយួរដៃដ៏ពិសេសបំផុតសម្រាប់បំពេញតាមតម្រូវចិត្តរបស់អ្នកប្រើប្រាស់ ជាមួយនឹងរូបរាងស្តើងបំផុតមិនគួរឲ្យជឿ ពីក្រុមហ៊ុន ASUS ដោយមានកម្រាសត្រឹមតែ 18.95មម និងមានទម្ងន់ត្រឹមតែ 1.4 គីឡូក្រាម។
កុំព្យួទ័រម៉ូដែល ASUS ZenBook UX410UQ ត្រូវបានរចនាម៉ូតកាន់តែមានភាពស៊ីវីល័យ មានសមត្ថភាពខ្ពស់អស្ចារ្យបំផុត ដែលអាចបំពេញគ្រប់កិច្ចការងារទាំងអស់ ដោយវាត្រូវបានបំពាក់មកជាមួយនូវអេក្រង់ទំហំ 14 អីុង (16:9) LED backlit HD (1920x1080) 60Hz Anti-Glare Panel with 72% NTSC with 178˚ wide-viewing angle display ប្រើប្រាស់អង្គគណនា Intel® Core™ i7 7500U/6500U Processor, អង្គក្រាហ្វិច NVIDIA GeForce 940MX , with 2GB GDDR3 VRAM ជាមួយទំហំ RAM ទំហំ 16 GB SDRAM DDR4 2133MHz បន្ថែមឲ្យកាន់តែមានភាពជឿជាក់បំផុតក្នុងការប្រើប្រាស់បានគ្រប់ភារកិច្ចតែម្តង។
មួយវិញទៀត វាមានថាស់រឹងផ្ទុកទិន្ន័យទំហំ 500GB/1TB 5400RPM SATA HDD ឬ 128GB/256GB/512GB SATA3 M.2 SSD ជាមួយនឹងថ្មធំ ដែលអាចប្រើប្រាស់បានកាន់តែយូរ ប្រភេទ 3 Cells 48 Whrs និងទ្រទ្រង់ជាមួយនិងប្រព័ន្ធប្រតិបត្តិការ Windows 10 Home/Pro។
អាចរកជាវបាននៅ៖ IT Computer , ទូរស័ព្ទលេខ៖ 092 222 420 / 092 626 092